​វា​នឹង​ល្អប្រសើរ​ណាស់ ប្រសិន​បើ​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ អាច​ត្រូវ​បាន​បង្ការ ជា​ជាង​ការព្យាបាល​។ ការការពារ​នៃ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែល​កើតចេញ​ពី​កូលេ​ស្តេ​រ៉ុល អាច​ត្រូវ​ធ្វើ​បាន​តាមរយ​:​ប្រើ​ថ្នាំ ursodiol ដែលជា ថ្នាំ​អាស៊ីត​ទឹក​ប្រមាត់ ដែល​ជួយ​រំលាយ និង ការពារ​កុំឱ្យ​មាន​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ដោយ​យ​សារ​តែ​កូលេ​ស្តេ​រ៉ុល​មួយចំនួន គឺ​វា​បាន​រារាំង​ពី​ការ​បង្កើតកូលេ​ស្តេ​រ៉ុល​។​


​ប៉ុន្តែ ការលំបាក​នោះ គឺ​ត្រូវ​កំណត់​លក្ខណៈ ឬ ធាតុ​ពិត​របស់​បុគ្គល ដែល​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​ការកកើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដោយ​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​រយៈពេល ខ្លី​មួយ នៃ​រយៈពេល​នៃ​ការព្យាបាល​តាម​វិធានការ​បង្ការ​។​

 មនុស្ស​នៅក្នុង​ក្រុម​បែបនេះ​រួម​មាន​មនុស្ស​ធាត់​ដុះពោះ ដែល​តែង​មាន​ការបាត់បង់​ទម្ងន់ យ៉ាង​ឆាប់រហ័ស ជាមួយ​នឹង​របប​អាហារ​ដែល​មាន​កាឡូរី​ទាប  ឬ ដោយ​ការវះកាត់​។ ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​នៅក្នុង​ក្រុម​នេះ​គឺ ខ្ពស់​ពី ៤០% ទៅ ៦០% ។ ជា​ការពិត ursodiol ត្រូវបាន​បង្ហាញ​នៅក្នុង​ការសិក្សា​មួយ​ចំនួន ដែល​វា​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង សម្រាប់​ការ ការពារ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ចំពោះ​បុគ្គល​ទាំងនេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង