ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់មិនបានល្អ។ តើមានអ្វីខ្លះទៅ?

អ្នកម្តាយដែលមិនមានទម្លាប់ពិសារអាហារពេលព្រឹក គួរតែចាប់ផ្តើមបរិភោគវិញក្នុងពេលដែលអ្នកមានផ្ទៃពោះ។ នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក កូនក្នុងផ្ទៃនឹងមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃមិនអាចលូតលាស់បានល្អនោះទេ។ ដូចនេះ ក្នុងចន្លោះម៉ោង៧ និង៨ព្រឹក អ្នកម្តាយគួរតែបរិភោគអាហារពេលព្រឹក ព្រោះជាពេលដែលក្រពះដំណើរការបានល្អ ដោយធ្វើឲ្យរាងកាយអ្នកម្តាយអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ អាហារពេលព្រឹករបស់ស្ត្រីមានផ្ទៃពោះគួរតែទន់ មិនគួរញ៉ាំអាហាររឹង ហិរ និងបំពងខ្លាញ់ឡើយ ព្រោះពិបាកក្នុងការរំលាយខ្លាំងណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង