ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជា​និច្ច ។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ ?

  1. សាច់​ត្រី អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​នោះ​មាន​ប្រូតេអ៊ីន​ខ្ពស់ ដែល​អាច​ជួយ​រក្សា​ស្បែក​អ្នក​មិន​ងាយ​ជ្រួញ​ខ្លាំង​ឡើយ​។ ដូចនេះ អ្នក​អាច​បរិភោគ​ច្រើន​បាន​។
  2. ផ្កា​ខាត់ណា​ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ច្រើន រួម​ទាំង​វីតាមីន​សេ ដែល​អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ងាយ​។
  3. ត្រឡាច ក៏​ជា​បន្លែ​ដែល​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​ក្នុង​នោះ​សម្បូរ​វីតាមីន​សេ ប្រូតេអ៊ីន រួម​ទាំង​សារធាតុ​សរសៃ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់ និង​រលោង​។ ជា​ពិសេស ស្នាម​ជ្រួញ​នឹង​មិន​ងាយ​កើត​ឡើយ​។
  4. ចំណែក​ខ្ទឹមបារាំង​វិញ អាច​ជួយ​ជម្រះ​ជាតិពុល​ក្នុង​ឈាម​អ្នក ព្រមទាំង​បញ្ចុះ​កាឡូរី​។ ជា​ពិសេស វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ចាំ មិន​ងាយ​ក្លាយជា​ជ្រួញ​ឡើយ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​បានជា​អាហារ​ប្រចាំ​ថ្ងៃ​។
  5. តៅហ៊ូ ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ដែរ ដោយ​អាច​ជួយ​ការពារ​សុខភាព​អ្នក​ឲ្យ​ល្អ ព្រមទាំង​អាច​ជួយ​រក្សា​សម្រស់​អ្នក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បាន​យូរអង្វែង​។
  6. ស្ពៃក្តោប​វិញ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ងាយស្រួល​រំលាយ​អាហារ​។ ជា​ពិសេស វីតាមីន​សេ​ក៏​មាន​ខ្ពស់​ផង​ដែរ​។
  7. ផ្លែ​ប៉ោម​ជា​ផ្លែ​ឈើ​ដែល​អ្នក​បានដឹង​រួច​មក​ហើយ​ថា វា​អាច​ការពារ​បាន​ទាំង​សុខភាព និង​សម្រស់​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​គ្មាន​នរណា​ដូច​ឡើយ​។
  8. ការ៉ុត​មាន​ផ្ទុក​វីតាមីន​អេ ដែល​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ខ្មៅ និង​ភ្លឺ​រលោង ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់​ទៀត​ផង​។ ជា​ពិសេស ភ្នែក​អ្នក​នឹង​ភ្លឺ​ខ្លាំង​ក្រោយ​ពេល​ដែល​ញ៉ាំ​ច្រើន​។
  9. ប៉េងប៉ោះ អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស ការពារ​ជំងឺ​ផ្សេង ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​បាន​។
  10. ក្រូច​វិញ មាន​ផ្ទុក​វីតាមីន​សេ​ច្រើន ដោយ​ជួយ​សម្លាប់​មេរោគ​បាន​អស់​ក្នុង​រាង​កាយ​។ ជា​ពិសេស អាច​ជួយ​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​ងាយ​ផ្គុំ​ជា​រូបរាង​នោះ​ទេ​។ ដូចនេះ អ្នក​អាច​បរិភោគ​បាន ដើម្បី​សុខភាព និង​ស្បែក​ស​របស់​អ្នក​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង