មាត់របស់មនុស្សយើងគឺពោរពេញទៅដោយបាក់តេរី។ អ្នកជំនាញភាគច្រើនគិតថា ក្លិនមាត់អាក្រក់បង្កឡើងដោយ ផលិតផលដែលបាក់តេរីបង្កឡើងដូចជា ស្ពាន់ធ័រ Volatile Fatty Acids និងសារធាតុគីមីជាច្រើនទៀត។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាពិសេសអណ្តាតដែលមានជាប់កំណកខ្លាំង។ មេរោគទាំងនេះក៏ត្រូវបានគេរកឃើញនៅចន្លោះធ្មេញនិងអញ្ចាញធ្មេញផងដែរ។ 

ការដុសសម្អាតធ្មេញ ឬការកោសអណ្តាត ជាពិសេសផ្នែកពាក់កណ្តាលខាងក្រោយរបស់អណ្តាត អាចជួយបន្ថយក្លិនមាត់មិនល្អចំពោះមនុស្សធំបាន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ខណៈពេលដែលមិនមានការសិក្សាទៅលើទារកទើបចេះដើរតេសតាសនៅឡើយ រឿងនេះការព្យាបាលដូចមនុស្សធំខាងលើនេះគឺជារឿងដែលអ្នកអាចសាកល្បងអនុវត្តនៅផ្ទះបាន។ 

ទឹកខ្ពុរមាត់ ជាពិសេសទឹកខ្ពុរមាត់ដែលមានជាតិស័ង្គសី ក៏អាចបន្ថយក្លិនមាត់មិនល្អចំពោះមនុស្សធំបានដែរ។ ប៉ុន្តែជាថ្មីម្តងទៀត វាមិនមានការសិក្សាអ្វីទៅលើកុមារទើបចេះដើរតេសតាសទេ ហើយពួកគេប្រហែលជាមិនអាចខ្ពុរមាត់ហើយខ្ចាក់ចេញវិញដែរ។ 

ដល់ពេលកូនដែលអាយុបាន ១ឆ្នាំ ចូរនាំគេទៅជួបពេទ្យធ្មេញជាទៀងទាត់ដើម្បីសម្អាត និងពិនិត្យ ព្រោះវាជាវិធីដែលអាចជួយបង្ការសុខភាពមាត់ធ្មេញមិនល្អ និងការពុកធ្មេញ ដែលនាំឲ្យកើតក្លិនមាត់អាក្រក់ផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង