ស្បែក​មុខ​សម្បូរ​ជាតិ​ខ្លាញ់​កើតឡើង​ដោយសារ​អរ​ម៉ូ​ន​និង​តំណពូជ​។ ឧទាហរណ៍ ស្ត្រី​មានគភ៌​មួយចំនួន​មាន​ការកើនឡើង​នៃ​ជាតិ​ខ្លាញ់​នៅពេលដែល​មាន​ការប្រែប្រួល​សកម្មភាព​អរ​ម៉ូ​ន​។ ស្ត្រី​ដែល​ពិសារ​ថ្នាំ​ពន្យារកំណើត​, ភាព​តានតឹង​, ការប្រើ​ផលិតផល​គ្រឿងសម្អាង​ខុស សុទ្ធតែ​មាន​ឥទ្ធិពល​លើ​ស្បែក​មុខ​ទាំងអស់​។ អ្នកជំនាញ​ជឿថា​ស្បែក​មុខ​សម្បូរ​ខ្លាញ់​មាន​គុណសម្បត្តិ​មួយចំនួន ដូចជា មាន​ស្នាម​ជ្រួញ​តិចជាង​អ្នក​មាន​ស្បែក​ស្ងួត​ឬ​ស្បែក​ធម្មតា​។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុង​ការលាង​មុខ​និង​ធ្វើឱ្យ​មុខ​មិនសូវ​សម្បូរ​ខ្លាញ់​។​

ម៉ាស្ស​បិតមុខ​៖ គ្រូពេទ្យ Howard Donsky និយាយថា “​ម៉ាស្ស​បិតមុខ​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់​លើ​ស្បែក​ខាងក្រៅ​និង​រក្សា​ពន្លឺ​នៃ​ស្បែក ប៉ុន្តែ​ឥទ្ធិពល​របស់​វា​មាន​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​។​

​ប្រើ​ទឹក​ឧណ្ហៗ​៖ គ្រូពេទ្យ Hillard H. Pearlstein និយាយថា “​ទឹក​ឧណ្ហៗ​គឺជា​ទឹក​លាង​សម្អាត​ដ៏​ល្អ​”​។ ដោយ​មូលហេតុ​នេះហើយ​ទើប​គាត់​ណែនាំ​ឱ្យ​លាងមុខ​ដោយ​ប្រើ​ទឹក​ឧណ្ហៗ​ជាមួយនឹង​សាប៊ូ ព្រោះ​វា​លាង​សម្អាត​ខ្លាញ់​មុខ​បានល្អ​ជាង​ការប្រើ​ទឹក​ត្រជាក់​ជាមួយ​សាប៊ូ​។​

សាប៊ូ​កាត់​ជាតិ​ខ្លាញ់​៖ គ្រូពេទ្យ Pearlstein និយាយថា “​ដំណោះស្រាយ​ចំពោះ​ស្បែក​សម្បូរ​ជាតិ​ខ្លាញ់​គឺ​ការកាត់បន្ថយ​ការផលិត​ជាតិ​ខ្លាញ់​”​។ ការស្វែងរក​សាប៊ូ​កាត់​ជាតិ​ខ្លាញ់​មិនមែន​ជា​រឿង​ពិបាក​នោះទេ អ្វី​ដែល​ពិបាក​គឺ​ការ​រក​សាប៊ូ​ណា​ដែល​មិន​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង​។​

​ប្រើ​ក្រែម​បន្តឹង​ស្បែក​៖ គ្រូពេទ្យ Kenneth Neldner និយាយថា ក្រែម​បន្តឹង​ស្បែក​ដែល​មាន​ជាតិ​អាសេ​តោន (acetone) និង​អាល់កុល​គឺជា​ជម្រើស​ដ៏​ល្អ​។ ជាតិ​អា​សេ​តោន​គឺជា​សារធាតុ​លាង​សម្អាត​ជាតិ​ខ្លាញ់ ហើយ​ក្រែម​បន្តឹង​ស្បែក​ភាគច្រើន​សុទ្ធតែ​មាន​ជាតិ​នេះ​។ គ្រូពេទ្យ​ស្បែក​ទូន្មាន​ថា ការលាង​មុខ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើឱ្យ​ស្បែក​ស្ងួត​ពេក​និង​រលាក ដូច្នេះ​អ្នក​អាច​ជំនួស​ដោយ​ប្រើ​បន្ទះ​ជូត​។​

​ជ្រើសរើស​គ្រឿងសម្អាង​ដោយ​យកចិត្តទុកដាក់​៖ គ្រូពេទ្យ Neldner និយាយថា “​គ្រឿងសម្អាង​ចែកចេញជា​ពីរ​ក្រុម​ធំៗ​គឺ​៖ ជាតិ​ប្រេង និង ជាតិ​ទឹក​។ បើសិន​ជា​អ្នក​មាន​ស្បែក​សម្បូរ​ខ្លាញ់ អ្នក​ត្រូវ​ប្រើ​ផលិតផល​ជាតិ​ទឹក​”​។ ផលិតផល​ជាច្រើន​ដែល​ធ្វើ​តម្រូវ​សម្រាប់​មុខ​សម្បូរ​ខ្លាញ់​។ វា​ត្រូវ​បាន​គេ​ផលិតឡើង​សម្រាប់​គ្របដណ្តប់​ជាតិ​ខ្លាញ់ ដែល​ធ្វើឱ្យ​មុខ​អ្នក​មើល​ទៅ​មិនសូវ​សម្បូរ​ខ្លាញ់​។ ប៉ុន្តែ គ្មាន​គ្រឿងសម្អាង​ណា ដែល​មាន​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​ដែល​អាច​កាត់បន្ថយ​ឬ​បញ្ឈប់​ការផលិត​ជាតិ​ខ្លាញ់​នោះទេ​។​

ប្រើ​ម្សៅ​កូនក្មេង​៖ ដើម្បី​ការពារ​មិន​ឱ្យ​ឃើញ​ខ្លាញ់​លើ​មុខ ស្ត្រី​មួយ​ចំនួន​ប្រើ​ម្សៅ​កូនក្មេង​លាប​លើ​មុខ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង