ការគ្រិចសរសៃនៅជង្គង់ ចង់សម្តៅទៅលើការរហែកសរសៃចងឆ្អឹងក្នុងជង្គង់ឲ្យនៅហ្នឹង។ បើសិនជាអ្នកមានបញ្ហានេះមែន រចនាសម្ពាធក្នុងសន្លាក់ជង្គង់ដែលតភ្ជាប់ឆ្អឹងភ្លៅទៅឆ្អឹងស្មងជើងគឺត្រូវបានរងការដាច់ដោច ឬរបួសហើយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជាការឈឺចាប់ខ្លាំង និងបង្កជាបញ្ហាជាច្រើនទៀតនៅថ្ងៃខាងមុខដូចជា រលាកសន្លាក់ជាដើម។ 

មនុស្សភាគច្រើនដែលមានការគ្រិចសរសៃក្នុងជង្គង់នឹងធ្លាប់មានបញ្ហា ឬអាការៈដូចខាងក្រោមនេះ៖(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

  • ហើម
  • ខ្សោយ
  • តឹងឈឺ
  • ជាំ
  • ឈឺ
  • ប៉ោង
  • គាំងសន្លាក់
  • រឹងសាច់ដុំ

សម្រាប់ការព្យាបាលវិញ វាអាស្រ័យទៅតាមភាពធ្ងន់ធ្ងរដែលរបួសអ្នកមាន និងអ្វីដែលត្រូវបានខូចខាតនៅជង្គង់ដែរដូចជា៖

ថ្នាំបំបាត់ការឈឺចាប់

គ្រូពេទ្យអាចចេញជាថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen។ បើសិនជាការឈឺចាប់មិនអាចគ្រប់គ្រងបានទេ អ្នកប្រហែលជាត្រូវការប្រើថ្នាំដែលខ្លាមងជាងនេះវិញ។

សម្រាក

អ្នកនឹងមិនចង់ធ្វើអ្វីច្រើនឡើងដើម្បីកុំឲ្យដាក់សម្ពាធខ្លាំងលើជង្គង់ទៀត ព្រោវាអាចធ្វើឲ្យអ្នកប្រឈមនឹងការឈឺចាប់កាន់តែខ្លាំងទៀត។ រឿងនេះក៏ត្រូវការចៀសវាងការលេងកីឡាដែរ។ នៅពេលអង្គុយឬគេង យកល្អគួរតែដាក់កល់ខ្នើយក្រោមជង្គង់ឲ្យខ្ពស់ដើម្បីជួយសម្រកភាពហើម។

ស្អំទឹកកក

ការស្អំទឹកកកលើជង្គង់រយៈពេល ២០នាទីជារៀងរាល់ ពីរបីម៉ោង អាចបន្ថយការហើមបាន (ប៉ុន្តែចូរពិគ្រោះជាមួយគ្រូពេទ្យសិន ជាពិសេសបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម)។ ទឹកកកក៏នឹងជួយបំបាត់ការឈឺ និងបញ្ឈប់ការហូរឈាមក្នុងសន្លាក់ដែរ។ 

ការរុំ

បង់យឺតសម្រាប់រុំរបួសក៏អាចជួយសម្រកការហើមជង្គង់បានដែរ ប៉ុន្តែចូរប្រាកដថា អ្នករុំជង្គង់មិនបានតឹងពេកទេដោយសារតែវានឹងអាចកាត់បន្ថយរបត់ឈាមរត់បាន។ បើសិនជាការរុំនោះធ្វើឲ្យស្ពឹង ឬជើងទៅជាហើម ចូរបន្ធូរបង់រុំនោះវិញ។ 

កុំធ្វើចលនា

គ្រូពេទ្យប្រហែលជាដាក់ឧបករណ៍អបជង្គង់ដើម្បីការពារ និងរក្សាលំនឹងរបស់វាដើម្បីឲ្យវាឆាប់ជាទៅវិញ។ រឿងនេះនឹងការពារកុំឲ្យវាមានចលនាច្រើនពេកបាន។ 

ការហាត់ប្រាណជង្គង់

គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកធ្វើលំហាត់ប្រាណជង្គង់បន្ថែមដើម្បីជួយឲ្យជង្គង់ឆាប់ជាឡើងវិញ។ 

ការវះកាត់

បើសិនជាសរសៃចងឆ្អឹងក្នុងជង្គង់មានការរហែក ឬដាច់ដោចខ្លាំង អ្នកប្រហែលជាត្រូវការវះកាត់ហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង