ការដុះបន្លានៅឆ្អឹងប្រអប់ជើងស្តាប់ទៅគួរតែខ្លាចណាស់ ប៉ុន្តែវាគ្រាន់តែជាការដុះលោយឆ្អឹងបន្ថែមទៀតដែលមានលក្ខណៈស្រួចប៉ុណ្ណោះ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ជាធម្មតាវាកើតឡើងនៅកន្លែងដែលឆ្អឹងពីរ ឬច្រើនជួបគ្នា។ តាមពិតទៅការដុះលោយបែបនេះគឺកើតឡើងដើម្បីជួយឲ្យឆ្អឹងដែលខូចខាតនោះជាទៅវិញទេ។ ប៉ុន្តែករណីដែលវាដុះខ្លាំង អាចបង្កជាដុំរឹង ឬចាក់ដល់ក្រោមស្បែកបាន។ ការកើតបញ្ហាឆ្អឹងដុះបន្លានេះនឹងកើនឡើងនៅពេលអាយុកាន់តែច្រើន។ វាអាចប៉ះពាល់ដល់ទម្លាប់ប្រចាំថ្ងៃរបស់មនុស្សយើងដែរអាស្រ័យទៅតាមភាពធ្ងន់ធ្ងររបស់វា។ 

ការដុះបន្លានៅឆ្អឹងប្រអប់ជើងមិនចាំបាច់តែត្រូវកាព្យាបាលឡើយបើសិនជាវាមិនបង្កជារោគសញ្ញាទេនោះ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែវានឹងបាត់ទៅវីញដោយខ្លួនឯង ជម្រើសនៃការព្យាបាលបំបាត់ការឈឺចាប់នោះមានដូចជា៖

សម្រកទម្ងន់

ការសម្រកទម្ងន់នឹងបន្ថយសម្ពាធទៅលើឆ្អឹងប្រអប់ជើង និងបំបាត់ការឈឺចាប់ដែលទាក់ទងនឹងបន្លានៅប្រអប់ជើងដែរ។ គន្លឹះដែលអាចជួយសម្រកទម្ងន់៖

  • ហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ចំនួន ៣ដងក្នុងមួយថ្ងៃ
  • បន្ថយការញ៉ាំកាឡូរី
  • ញ៉ាំបន្លែ ផ្លែឈើ សាច់សុទ្ធ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន
  • កាត់បន្ថយការញ៉ាំផ្អែម អាហារចៀន និងអាហារខ្លាញ់

ផ្លាស់ប្តូរស្បែកជើង

ចូរផ្លាស់ប្តូរស្បែកជើងណាដែលមានទ្រនាប់ត្រឹមត្រូវ និងអាចបំបាត់អាការៈនៃការដុះបន្លានៅប្រអប់ជើងបាន ជាពិសេសបើសិនជាអ្នកត្រូវការធ្វើការដោយការប្រើជើងច្រើន។ ចូរជ្រើសរើសស្បែកជើងដែលមិនតឹងពេក ឬរលង់ពេក។

ព្យាបាលលដោយកម្តៅ និងត្រជាក់

ការឆ្លាស់គ្នាព្យាបាលដោយកម្តៅ និងត្រជាក់ប្រហែលជាអាចបំបាត់ការឈឺចាប់បាន។ ភាពក្ទៅអាចពង្រឹងដល់ការឈឺចាប់ និងគាំងសន្លាក់ ខណៈពេលដែលត្រជាក់អាចបំបាត់ការរលាក និងហើម។ ចូរស្អំទឹកត្រជាក់ ឬក្តៅនៅលើប្រអប់ជើងពី ១០ ទៅ ១៥នាទី ឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ 

ប្រើថ្នាំបំបាត់ការឈឺចាប់

ថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen, Acetaminophen, ឬ Naproxen Sodium អាចបំបាត់ការរលាក និងឈឺចាប់របស់ឆ្អឹងដែលដុះបន្លានៅប្រអប់ជើងបាន។

ការបង្ការ

អ្នកប្រហែលជាមិនអាចបង្ការការដុះបន្លានៅឆ្អឹងប្រអប់ចើងបានទេបើសិនជាអ្នកមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ហើយនោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចបន្ថយការប្រឈមនឹងរឿងនេះតាមរយៈការរក្សាទម្ងន់ឲ្យមានសុខភាពល្អ បន្ថយសម្ពាធនៅសន្លាក់ និងពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង