បាន​កើត​ជា​ខ្លួន​យើង​គឺ​ជា​ឪ​កាស​ដ៏​ល្អ​វិសេសវិសាល​បំផុត​! ប៉ុន្តែ​មនុស្ស​យើង​ខ្លះ​ក៏​អាក់អន់ចិត្ត​ដែល​មិនសូវ​មាន​សម្រស់​គួរ​អោយ​គយគន់​នឹង​គេ​។​តើ​សម្រស់​ជា​អ្វី​ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​អោយ​ខ្លួន​យើង​មាន​សម្រស់​?

សម្រស់​អាច​ប្រែប្រួល​ទៅតាម​ក្រសែភ្នែក​មនុស្ស​។​វា​ទាក់ទង​ផង​ដែរ​ទៅ​នឹង​វប្បធម៌​និង​កត្តា​ជា​​ច្រើន​ទៀត​។​ប៉ុន្តែ​មាន​ការ​ទទួស្គាល់​រួម​មួយ​ថា​សម្រស់​ពី​ធម្មជាតិ​គឺ​មាន​ភាព​ទាក់ទាញ​ជាង​សម្រស់​ដែល​បានមកពី​ការខិតខំ​លាប​ក្រែ​មឬ​ម្សៅ​។​ដូច្នេះ​មនុស្ស​យើង​អាច​ទទួល​សម្រស់​ធម្មជាតិ​បែប​នេះ​ដោយ​របៀប​ណា​?

គ្រាន់​តែ​បើក​មើល​នូវ​សៀវភៅ​គំរូ​ទំនិញ​ឬ​ទស្សនាវដ្ដី​អ្នកនឹង​ឃើញ​គ្រប់​ទម្រ​ងង់​នៃ​សម្រស់​​ដូចជា ទំហំ អាយុ និង ពណ៍​សម្បុរ​។ តារា​បង្ហាញ​ម៉ូត​និង តារាភាពយន្ត ខ្លះ​ស្គម ខ្លះ​ធាត់ មាន​ទាប មាន​ខ្ពស់ ហើយ​ក្មេង​និង​ចាស់​។ សម្រស់​ផងដែរ​គឺ​មាន​ន៍​យ​ទូលំទូលាយ​ហើយ​​បត់បែន​ទៀត​ឬ ជា​ជ្រុង​មួយ​នៃ​ភាព​ល្អ​ប្រណីត ការ​ដែល​មាន​សក់វែង​លូតលាស់​ល្អ ឬក៏ សក់​ខ្លី​​ភ្នែកមាន​មុន​ស្នេហ៍​ឬ មាន​ប្រជ្រុយ​មាន​មុន​ស្នេហ៍​នៅលើ​មុខ​។ តើ​អ្វីខ្លះ​ដែល​មិនមែន​នៅក្នុង​​រចនាបទ​នៃ​សម្រស់ នោះ​គឺ ភាព​ស្គមស្គាំង​ខ្លាំង ទន់ខ្សោយ​ដែល​គ្មាន​ជីរ​ជាតិ​គ្រប់គ្រាន់ ក៏ដូចជា សុខភាព​មិន​សូវ​ល្អ​។ បច្ចុប្បន្ន​នេះ​គន្លឹះ​នៃ​ភាព​ទាក់ទាញ គឺ​មាន​សុខភាព​ល្អ​និង​កំលាំង​មាំមួន​។​ ​តាមរយះ​សម្រស់​ធម្មជាតិ​របស់​អ្នក អ្នកនឹង​ទាក់ទាញ​ការចាប់អារម្មណ៍​។

  • គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​ការថែរក្សា​សម្រស់​និង​សុខភាព​នោះ​គឺ​ការបរិភោគ​អាហារ​អោយបាន​ត្រឹមត្រូវ​។​អាហារ​ពិតជា​មាន​ការទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​សម្រស់​របស់​អ្នក​។
  • នៅ​ពេល​អ្ន​កញុំា​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចិម គ្រប់គ្រាន់​នោះ​រាង្គ​កាយរ​បស់​អ្នកកាន់

តែ​ស្រស់ស្អាត អ្នកនឹង ឃើញ​ថា​ការប្រើប្រាស់​ផលិតផល​បាន​ទទួល​ផល​តិ​ជាង​ការបរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​និង​វីតាមីន​។​ការប្រើ​គ្រឿង​តុបតែង​កាយ​ដើម្បី​បិទបាំង​ស្បែក​ដែល​ខូច ឬ ស្នាម​ខ្មៅ​នៅក្រោម​ភ្នែក​ជាដើម​នឹង​មិន​អាច​ជួយ​សម្រស់រ​បស់​អ្នក​អោយ​ស្ថិតស្ថេរ​ទេ ទោះបីជា​វា​អាច​បន្លំ​ភ្នែក​មនុស្ស​បាន​មួយគ្រា​ក្តី​។ បើ​អ្នក​បរិភោគ​អាហារ​បាន​ត្រឹមត្រូវ អ្នក​នឹង​មិន​ត្រូវការ ការតុបតែង​ច្រើន​និង​ប្រើ​ផលិតផល​ថែរក្សា​ស្បែក ក្រែម​បំបាត់ភាព​ជ្រីវជ្រូញ ជួយ​អោយ​ក្មេង​ជាង​មុន​ទៀត​ទេ​។​ចូរ​នាំគ្នា​ស្ងាត​តាម​បែប​ធម្មជាតិ វា​ប្រសើ​ជាង​សម្រស់​ដែល​បានមកពី​ការបន្លំ​ភ្នែក​តាមរយ​:​ការប្រើ​ក្រែម​ម្សៅ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង