បើសិន​អ្នក​នៅ​រស់​ អ្នក​នឹង​ចាស់​ វា​ជា​រឿង​ដែល​មិន​អាច​ចៀស​បាន​។​ មាន​អាហារ​ដែល​ប្រឆាំង​នឹង​ភាព​ចាស់​ ទោះជា​យើង​មិន​អាច​ស្វែងរក​ប្រភព​យុវវ័យ​បាន​ក៏​ដោយ​។​ អាហារ​ប្រឆាំង​ភាព​ចាស់​នៅ​តែ​មាន​សុវត្ថិភាព​និង​ជម្រើស​ល្អ​ ។​ អាហារ​ប្រឆាំង​ភាព​ចាស់​មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹង​ថា​អាច​បន្ថយឥទ្ធិពល​ភាព​ចាស់​មក​លើ​មនុស្ស​។​

ផ្លែ​បឺ​រ​ (Avocado)
o​ ​ផ្លែ​បឺ​រ​គឺជា​ផ្លែ​ឈើ​ដែល​ជា​ប្រភព​ល្អ​នៃ​ monounsaturated​ fat​។​ Monounsaturated​ fat​ ជួយ​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​អាច​ធ្វើ​ឱ្យ​សរសៃឈាម​ស្ទះ​ក្នុង​រាង​កាយ​។​ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន​ E​។​ វីតាមីន​ E​ គឺជា​សារធាតុ​ប្រឆាំង​នឹង​រោគ​មហារីក​,​ វា​ជួយ​ធ្វើ​ឱ្យ​ស្បែក​ស្អាត​ដោយ​បង្កើន​កម្រិត​ជាតិ​សំណើម​និង​ភាព​ទន់​របស់​ស្បែក​។​

ផ្លែ​បឺ​រី​ (Berries)
o​ ​ផ្លែ​បឺ​រី​ជា​ប្រភព​ល្អ​បំផុត​នៃ​សារធាតុ​ប្រឆាំង​រោគ​មហារីក​។​ ផ្លែ​បឺ​រី​ស្រអាប់​ ដូច​ជា​ blueberries​ និង​ blackberries​ មាន​ផ្ទុក​ flavonoids​ ដែល​ជា​សារធាតុ​ប្រឆាំង​រោគ​មហារីក​ដ៏​ខ្លាំង​។​ សារធាតុ​ប្រឆាំង​រោគ​មហារីក​ទាំងនេះ​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ free​ radicals​ ដែល​បង្ក​រការ​បំផ្លាញ​ដល់​កោសិកា​។​ ផ្លែ​បឺ​រី​ក៏​មាន​ផ្ទុក​វីតាមីន​ C​ ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​ជំងឺ​។​

បន្លែ​
o​ ​Broccoli,​ ផ្កា​ខាត់ណា​ និង​ស្ពៃក្តោប​ បន្លែ​ទាំងនេះ​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជាតិពុល​និង​មហារីក​។​ ការ​ទទួលទាន​បន្លែ​ទាំងនេះ​ទាំង​ឆៅ​ ឬ​ ឆ្អិន​តិចៗ​ គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ទទួល​បាន​ផលប្រយោជន៍​ទាំងនេះ​។​ ការ​ចម្អិន​នឹង​បំផ្លាញ​អង់ស៊ីម​ល្អ​ដែល​រាង​កាយ​ត្រូវការ​។​

គ្រាប់​ផ្លែ​ឈើ​ (Nuts)
o​ ​គ្រាប់​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​វីតាមីន​,​ សារធាតុ​ខនិជ​ និង​សារធាតុ​ប្រឆាំង​រោគ​មហារីក​ផ្សេងៗ​។​ វា​អាច​ជួយ​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​,​ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​,​ និង​បង្ការ​រោគ​មហារីក​។​ អ្នក​អាច​ដាក់​វា​ក្នុង​សាឡាដ​,​ ធ្វើ​ជា​អាហារ​ញ៉ាំ​លេង​ ឬ​ ដាក់​លើ​កា​រ៉េ​ម​។​

ថ្នាំ​សំរាប់​ព្យាបាល​រាគ​:​ពេល​ណា​គួរ​ប្រើ​និង​ពេល​ណា​មិន​គួរ​ប្រើ​
អ្នក​មុខជា​ភ័យ​ហើយ​ នៅ​ពេល​អ្នក​រាគ​ជា​ច្រើន​ដង​ឡើង​ចង់​ខ្សោះ​ជាតិ​ទឹក​នោះ​។​ប្រជាជន​យើង​តែងតែ​ចង់​រាគ​ទៅ​រក​ការ​ប្រើ​ថ្នាំ​ដើម្បី​អោយ​រាគ​នោះ​បាត់​ភ្លាមៗ​តែ​ម្តង​។​នេះ​មិនមែន​ជា​ជម្រើស​ដែល​ត្រឹមត្រូវ​រហូត​នោះ​ទេ​។​ការ​ប្រើ​ថ្នាំ​រាគ​គួរ​គប្បី​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​។​ពេល​ខ្លះ​រាគ​នោះ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​ប៉ុន្តែ​គ្រាន់តែ​បន្ថែម​ជាតិ​ទឹក​អោយ​គ្រប់​វិញ​។​ប៉ុន្តែ​បើសិនជា​អ្នក​ចង់​ប្រើ​ថ្នាំ​រាគ​នោះ​ ចូរ​ស្វែង​យល់​ព័ត៌មាន​ដូច​តទៅ​នេះ​អំពី​វិធី​ប្រើ​ថ្នាំ​រាគ​។​
ថ្នាំ​ប្រឆាំង​ការ​រាគ​ (antidiarrheal​ medicines)​ រួម​មាន​ loperamide​ (Imodium)​ និង​ bismuth​ subsalicylate​ (Kaopectate,​ Pepto-Bismol)​ ។​ Bismuth​ subsalicylate​ ក៏​អាច​ព្យាបាល​បញ្ហា​ឈឺក្រពះ​ផង​ដែរ​ និង​ជា​ថ្នាំ​ប្រឆាំង​ការ​ក្អួតចង្អោរ​ (antiemetic)​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង