ភាគច្រើនគ្រឿងផាត់នៅលើភ្នែកគឺមានសុវត្ថិភាពណាស់ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ករណីដែលវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែវាតែងតែមានការប្រឈមនឹងការចម្លងរោគបានដដែល។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗក្នុងការប្រើប្រាស់គ្រឿងផាត់មុខស្រីៗឲ្យកាន់តែមានសុវត្ថិភាព និងមិនចម្លងរោគ៖

  • ចូរឈប់ប្រើប្រាស់គ្រឿងផាត់មុខទៀតបើសិនជាវាបង្កការរលាកគ្រប់ប្រភេទ ឬអាការនៃការបង្ករោគ។ បើសិនជាអាការៈទាំងនោះកើតឡើងជាប់រហូត ចូរទៅជួបគ្រូពេទ្យ។ ហើយត្រូវបោះចោលនូវគ្រឿងផាត់មុខទាំងអស់ដែលធ្លាប់ប្រើហើយមានអាការៈនៃការបង្ករោគ។ 
  • ចូរលាងសម្អាតដៃមុនពេលប្រើប្រាស់គ្រឿងផាត់ភ្នែក
  • ចូរប្រាកដថា រាល់ការលាប(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រឿងផាត់មុខទាំងអស់គឺស្អាតល្អមុនពេលប្រើប្រាស់វា
  • មិនត្រូវចែករំលែកគ្រឿងផាត់ភ្នែកជាមួយអ្នកផ្សេងឡើយ
  • មិនត្រូវឲ្យគ្រឿងផាត់មុខនោះប្រឡាក់ធូលីដីឡើយ
  • ចូរចោលឲ្យអស់នូវគ្រឿងផាត់មុខដែលស្ងួតខ្លាំង ឬចាស់ៗ
  • ចូររក្សាគ្រឿងសម្អាងទាំងអស់ឲ្យស្ថិតក្នុងសីតុណ្ហភាព ២៩.៤អង្សារ
  • ចូរចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងភ្នែកនៅពេលលាប ឬសម្អាតគ្រឿងផាត់ភ្នែកចេញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង