Join with Health.com.kh on Telegram

របស់​មួយ​ក្នុង​ចំណោម​របស់​ជា​ច្រើន​ដែល​ឆក់​យក​សម្រស់​ពីមុខ​របស់​អ្នក​គឺ​ភាព​ចាស់​។​ វា​បង្ហាញ​ឃើញច្បាស់​ដោយ​ចំនួន​នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ពិចារណា​ពី​គោលការណ៍​រាង​កាយ​សំខាន់ៗ​មួយ​ចំនួន​ នោះ​អ្នក​អាច​នឹង​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​កាន់តែ​ស្អាត​និង​មាន​សម្រស់​បាន​យូរ​។​

ការ​ណែនាំ​
-​ទទួលទាន​ទឹក​ឱ្យ​បាន​ ៨​ កែវ​ រៀងរាល់ថ្ងៃ​។​ អាស៊ីត​ខ្លាញ់​ (Fatty​ acids)​ គឺ​អស្ចារ្យ​។​ ទទួលទាន​គ្រាប់​ ground​ flax​ ជាមួយ​អាហារ​ ឬ​ ទឹក​ ដែល​មាន​ Omega-3​ និង​ Lignans​ ខ្ពស់​ អាច​ផ្តល់​អាស៊ីត​ខ្លាញ់​ដែល​អ្នក​ត្រូវការ​សម្រាប់​ការពារ​ស្បែក​។​
-​ប្រើ​ Vaseline​ ឬ​ petroleum​ jelly​ លើ​មុខ​របស់​អ្នក​ ហើយ​លាប​វា​ម្តុំ​មាត់​ខាងលើ​និង​សងខាង​មាត់​ និង​ កន្ទុយភ្នែក​ ដែល​ជា​កន្លែង​ងាយ​នឹង​មាន​ស្នាម​ជ្រួញ​។​ តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ប្រៀបធៀប​អ្នកមាន​ស្បែក​សម្បូរ​ខ្លាញ់​មានមុខមាត់​ក្មេង​ជាង​អ្នកមាន​អាយុ​ដំណាលគ្នា​ប៉ុន្តែ​មាន​ស្បែក​ស្ងួត​ឬទេ​?
-​ប្រើ​គ្រឿងសម្អាង​ដែល​សាក​សម​ជាមួយនឹង​ផលិតផល​ទាំងនេះ​ ដើម្បី​បន្ថយ​ភាព​សម្បូរ​ខ្លាញ់​។​
-​ហាត់ប្រាណ​ ឬ​ ចំហុយ​មុខ​របស់​អ្នក​យ៉ាងតិច​ ៥​ ថ្ងៃ​ ក្នុង​មួ​យស​ប្តា​ហ៍​ នោះ​អ្នក​នឹង​ចេញ​ញើស​។​ វា​អាច​ជួយ​រក្សា​រន្ធ​ញើស​ឱ្យ​ស្អាត​។​ អ្នក​ត្រូវ​តែ​ធ្វើ​វា​ ប្រសិនបើ​អ្នក​ប្រើ​ក្រែ​ម​ដូច​ជា​ Vaseline​ លើ​មុខ​អ្នក​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រន្ធ​ញើស​អ្នក​ស្ទះ​។​
-​លាងមុខ​ពេល​យប់​ដោយ​ប្រើ​ក្រែ​ម​ជាតិ​សំណើម​ (moisturizing​ solution)​។​
-​មិន​ត្រូវ​ហាល​ក្រោម​កម្តៅ​ថ្ងែ​។​ កម្តៅ​ព្រះអាទិត្យ​គឺ​ខ្លាំង​ណាស់​។​ ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ជួយ​អ្នក​បាន​។