ប្រហែលជា​អ្នក​ស្ថិត​ក្នុង​អាយុ​ ២០​ ឆ្នាំ​ ឬ​ ចាប់ផ្តើម​អាយុ​ ៣០​ ឆ្នាំ​ ហើយ​អ្នក​គិត​ថា​អ្នក​មិន​ទាន់​មាន​ស្បែក​ជ្រីវជ្រួញ​នោះ​ទេ​។​ អ្នក​នៅ​ក្មេង​។​ ភាព​វ័យក្មេង​នៃ​ស្បែក​របស់​អ្នក​មិនមែន​ប្រែប្រួល​ទៅ​តាម​អាយុ​តែ​មួយ​មុខ​នោះ​ទេ​ វា​ប្រែប្រួល​ទៅ​តាម​ការ​ថែទាំ​ ដូច្នេះ​បើសិនជា​វា​ត្រូវ​កម្តៅ​ព្រះអាទិត្យ​,​ ផ្សែង​និង​ភាព​តានតឹង​ នោះ​វា​នឹង​ចាប់ផ្តើម​ប្រែប្រួល​ទៅ​ជា​ចាស់​,​ បាត់បង់​ collagen​ និង​ ពន្លឺ​។​

ស្នាម​ជ្រួញ​នឹង​កើត​មាន​មុន​ពេល​ ហើយ​ស្បែក​របស់​អ្នក​អាច​នឹង​មើលទៅ​ស្រអាប់​។​ វា​ងាយស្រួល​ក្នុង​ការ​ការពារ​ការ​ខូចខាត​ជាង​ព្យាបាល​វា​ ប៉ុន្តែ​ដំណឹង​ល្អ​គឺ​អ្នក​អាច​ពន្យារ​ស្បែក​ជ្រីវជ្រួញ​មុន​អាយុ​ ហើយ​អ្នក​អាច​បញ្ច្រាស់​ដំណើរការ​នៃ​ភាព​ជ្រីវជ្រួញ​ទៅ​ចំណុច​មួយ​។​

​ខាងក្រោម​ជា​ប្រការ​ ៥​ ចំណុច​ដែល​គួរ​ធ្វើ​ដើម្បី​សម្ផស្ស​ស្បែក​របស់​អ្នក​ឱ្យ​នៅ​មាន​ពន្លឺ​គ្រប់​អាយុកាល​។​

  • ​បញ្ឈប់​ការ​ជក់បារី​។​ អ្នក​ដែល​សម្គាល់​មើល​ស្បែក​របស់​អ្នក​ជក់បារី​យូរ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ​?​ វា​មើលទៅ​ជ្រីវជ្រួញ​យ៉ាង​ខ្លាំង​ ដូច​ថង់​ក្រដាស​ដែល​ត្រូវ​គេ​ញ៉ី​។​ ការ​ពិត​គឺ​ ការ​ជក់បារី​គឺជា​មូលហេតុ​ចម្បង​ទី​២​នៃ​ការ​បំផ្លាញ​ស្បែក​ បន្ទាប់​ពី​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​។​ ហេតុ​អ្វី​?​ ជាតិ​នីកូទីន​ រឹត​បំពង់​ឈាម​និង​បន្ថយ​លំហូរ​នៃ​អុក​ស៊ី​សែន​ទៅ​កាន់​ស្បែក​។​ 
  • ​ប្រើ​ retinoid​ រៀងរាល់ថ្ងៃ​។​ ការ​ប្រើ​ឡេ​ retinoid​ (​ដូច​ជា​ Retin-A​ ឬ​ Tazorac)​ មួយ​ភាគរយ​ រៀងរាល់ថ្ងៃ​ អាច​ធ្វើ​ឱ្យ​មុខ​អ្នក​ក្មេង​ជាង​វ័យ​។​ ការ​ពិត​ គ្រូពេទ្យ​ជំនាញ​ផ្នែក​ស្បែក​អះអាង​ថា​ retinoids​ គឺជា​ផលិតផល​មួយ​ដែល​ប្រឆាំង​នឹង​ភាព​ចាស់​ដែល​ពិតជា​មាន​ប្រសិទ្ធិ​ភាព​។​ ខ្ញុំ​ធ្លាប់​ប្រើ​ Retin-A​ ពី​មុន​ ដោយសារ​ស្បែក​របស់ខ្ញុំ​ស្រអាប់​។​ សម្បុរស្បែក​ខ្ញុំ​គឺ​សព​ពាល​ (white​ cast),​ ស្រអាប់​ស្លេក​ (dull​ pallor)​ រហូត​ទាល់តែ​ខ្ញុំ​ទិញ​ Retin-A​ ដោយ​គ្មាន​វេជ្ជបញ្ជា​ នៅ​ម៉ិចស៊ីកូ​។​ ខ្ញុំ​មាន​មិត្ត​ដែល​ជឿ​លើ​ផលិតផល​នេះ​យ៉ាង​ខ្លាំង​។​ បន្ទាប់​ពី​ប្រើ​ផលិតផល​នេះ​មួយ​រយៈ​ (​និង​ការ​ឆ្លងកាត់​ភាព​រំខាន​នៅ​កន្លែង​ដែល​ស្បែក​ខ្ញុំ​ប្តូរ​ទៅ​ជា​ក្រហម​និង​របក​)​ ខ្ញុំ​មាន​ស្បែក​ភ្លឺ​រលោង​ ហើយ​គេ​ចាប់ផ្តើម​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មាន​ស្បែក​ដ៏​អស្ចារ្យ​។​
  • ការ​ប្រើ​ AHAs​ ត្រឹមត្រូវ​ មិន​ត្រឹមតែ​កំចាត់​ស្បែក​ដែល​ខូច​នៅ​លើ​មុខ​អ្នក​នោះ​ទេ​ ប៉ុន្តែ​ហាក់ដូចជា​អាច​ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យ​ដល់​ទៅ​ ១០​ ឆ្នាំ​ ដោយ​ការ​បំបាត់​ស្នាម​ជ្រួញ​ (fine​ lines)​។​ (​ចង​ចាំ​ថា​ផលិតផល​ទាំងនេះ​មិន​ធ្វើ​ឱ្យ​រន្ធ​ញើស​រួម​តូច​នោះ​ទេ​។​ ទំហំ​រន្ធ​ញើស​គឺ​បាន​ពី​តំណពូជ​ ដូច្នេះ​កុំ​ជឿ​ការ​សន្យា​ពី​ការ​បង្រួម​បាន​រហូត​)​។​ ជម្រើស​ការ​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា​ដែល​ល្អ​ មាន​ដូច​ជា​ RoC​ Deep​ Wrinkle​ Night​ Cream​ ប៉ុន្តែ​ការ​ប្រើ​ក្រែ​ម​ដែល​មាន​វេជ្ជបញ្ជា​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​។​ ចំណុច​បន្ថែម​៖​ អ្នក​មិន​គួរ​ត្រូវ​កម្តៅថ្ងៃ​នោះ​ទេ​ ប្រសិនបើ​អ្នក​ប្រើ​ retinoids​។​ អ្នក​នឹង​កាន់តែ​ងាយ​រលាក​កម្តៅថ្ងៃ​។​
  • ​ជម្រុះ​កោសិកា​ខូច​ (exfoliate)​ ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​។​ ជ្រើសរើស​រូបមន្ត​ណា​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ចំពោះ​ប្រភេទ​ស្បែក​របស់​អ្នក​។​ Chemical​ exfoliators​ (glycolic​ ឬ​ salicylic​ acid)​ មាន​ប្រសិទ្ធភាព​ចំពោះ​ស្បែក​មាន​ខ្លាញ់​ច្រើន​ឬ​ចម្រុះ​ រីឯ​ scrubs​ ដែល​មាន​ក្នុង​ microdermabrasives​ មាន​ប្រសិទ្ធភាព​ចំពោះ​ស្បែក​ដែល​ឆាប់​ប្រតិកម្ម​។​
  • ​ប្រើ​ក្រែ​ម​លាប​ភ្នែក​រៀងរាល់ថ្ងៃ​។​ ភ្នែក​គឺជា​កន្លែង​ដំបូង​បង្អស់​ដែល​បង្ហាញ​ពី​ភាព​ចំណាស់​។​ ស្បែក​ជុំវិញ​ភ្នែក​គឺ​ស្តើង​ណាស់​ ដូច្នេះ​អ្នក​ត្រូវ​ការពារ​វា​ពី​ព្រះអាទិត្យ​ដោយ​ប្រើ​ក្រែ​ម​លាប​ភ្នែក​ដែល​មាន​ SPF​។​ ក្រែ​ម​លាប​ភ្នែក​បាន​បង្កើត​ឱ្យ​មានការ​ពិភាក្សា​។​ អ្នកជំនាញ​និង​គ្រូពេទ្យ​ស្បែក​មួយ​ចំនួន​ជឿ​ថា​ អ្នក​មិន​ត្រូវការ​ផលិតផល​ពិសេស​សម្រាប់​លាប​ជុំវិញ​ភ្នែក​នោះ​ទេ​ ក្នុង​ខណៈ​ដែល​ក្រុម​មួយទៀត​ជឿ​ខ្លាំង​ទៅ​លើ​សារ​ប្រយោជន៍​របស់​វា​។​
  • ប្រើ​ឡេ​កា​ពារ​កម្តៅថ្ងៃ​រៀងរាល់ថ្ងៃ​ ទោះជា​ភ្លៀង​ ឬ​ មាន​ថ្ងៃ​។​ អ្នក​បាន​ចង​ចាំ​វា​ហើយ​តាំងពី​វ័យ​ជំទង់​ ប៉ុន្តែ​ប្រាកដ​ណាស់​ ទោះជា​ក្នុង​រដូវរងា​ វា​អាច​ប្រើ​តែ​ ២០​ នាទី​ ប៉ុណ្ណោះ​ ក្នុង​ការ​ត្រូវ​កម្តៅថ្ងៃ​ដែល​មិន​ការពារ​ ដើម្បី​បំផ្លាញ​ស្បែក​របស់​អ្នក​។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង