ប្រសិនបើ​អ្នក​ចង់បាន​កូនភ្លោះ កត្តា​មួយ​ចំនួន​អាច​បង្កើន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ ដែល​រួម​មាន​អាយុ កម្ពស់ និង ប្រ​វ​តិ្ត​គ្រួសារ​។ ទោះ​យ៉ាងណា​ក៏​ដោយ​របប​អាហារ​របស់​អ្នក​ក៏​អាច​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ដែរ​។ យោង​តាម​ការ​សិក្សា​អាហារ​មួយ​ចំនួន ត្រូវ​បាន​គេ​ដឹង​ថា​បង្កើន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​ប្រសិនបើ​ទទួលទាន​ជា​ប្រចាំ​។

១. អាហារ​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក
អាស៊ីត​ហ្វូ​លិ​ក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ហ្វូ​ឡា​ត មានមុខ​ងារ​ជា​ច្រើន​នៅ​ក្នុង​រាង​កាយ​។ វា​គឺជា​អាហារ​បំប៉ន​ដែល​ត្រូវ​បាន​ណែនាំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​ជួយ​ជម្រុញ​ដល់​ការ​លូតលាស់​គភ៌​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ពិការ​ភាព​ពី​កំណើត​ចំពោះ​ទារក​ទើបនឹង​កើត​។ អាហារ​ដែល​មាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក​រួម​មាន ផ្លែ​បឺ​រ ខាត់ណា ស្ពៃ​ខ្មៅ សណ្តែកបារាំង ស្ពៃក្តោប ថ្លើម ប៉ា​ស្តា និង​គ្រាប់​ធញ្ញជាតិ​។

ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​អាស៊ីត​ហ្វូ​លិ​ក​និង​បង្កើន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​ផង​ដែរ​។ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​ស្ត្រី ៤០% ដែល​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​បន្ថែម ខណៈ​ពេល​ព្យាយាម​មាន​ផ្ទៃពោះ អាច​មានឱកាស​ខ្ពស់​ក្នុង​ការ​ផ្តល់​កំណើត​កូនភ្លោះ​។ ទោះ​យ៉ាងណា​ក៏​ដោយ វា​ត្រូវ​បាន​ណែនាំ​ឱ្យ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក សម្រាប់​កម្រិត​ដែល​បាន​ណែនាំ​។

២. ដំឡូងជ្វា
ដំឡូងជ្វា គឺជា​ប្រភព​សម្បូរ​ប្រូ​ហ្សេ​ស្តេ​រ៉ូ​ន ដែល​អាច​នាំ​ឱ្យ​មានការ​បញ្ចេញ​ពង​អូវុល​ខ្ពស់​។ ដូច្នេះ វា​បង្កើន​ឱកាស​នៃ​ការ​មានកូន​ច្រើន​។ ការ​សិក្សា​បង្ហាញ​ថា​បរិមាណ​ដំឡូងជ្វា​ខ្ពស់​នៅ​ក្នុង​របប​អាហារ​របស់​ស្ត្រី ជួយ​ធ្វើ​ឱ្យ​ស្ត្រី​អាច​បង្កើន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​ដល់​ទៅ​៤​ដង​។

៣. ផលិតផល​ទឹកដោះគោ
ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០៦ បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួលទាន​ផលិតផល​ទឹកដោះគោ​ជា​ប្រចាំ ដូច​ជា​ទឹកដោះគោ ទឹកដោះគោ​ជូរ និង​ប៊ឺ​រ ទំនងជា​មានឱកាស​មានកូន​ភ្លោះ​ដល់​ទៅ ៥​ដង​។ នៅ​ពេល​ស្ត្រី​ទទួលទាន​ផលិតផល​ទឹកដោះគោ​ក្នុង​បរិមាណ​ច្រើន ពួក​គេ​ងាយ​នឹង​បញ្ចេញ​ស៊ុត​ច្រើន​ជាង​មួយ ក្នុងអំឡុងពេល​បញ្ចេញ​ពង​អូវុល ហើយ​នេះ​បង្កើន​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​មានកូន​ភ្លោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង