ភាពធាត់​ជ្រុល​ផ្សារ​ភ្ជាប់​នឹង​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន ប៉ុន្តែ​ចង់​ទប់ស្កាត់​ភាពធាត់​ជ្រុល​មិន​ពិបាក​ឡើយ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ? កុំ​បារម្ភ​! យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អ្នក​គួរ​ប្រកាន់ខ្ជាប់​ដើម្បី​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ៖

១. ព្យាយាម​គ្រប់គ្រង​ស្ត្រ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍
នោះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​នាំ​ឱ្យ​មានការ​បញ្ចេញ​អ័រម៉ូន cortisol ច្រើន​ដែល​បង្កើន​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​តានតឹង​របស់​អ្នក​។

២. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ
ការ​ធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពធាត់​ជ្រុល​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​យ៉ាង​ហោច​ណាស់ ១៥០ នាទី​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​រយៈពេល ៣០ នាទី​យ៉ាង​ហោច​ណាស់ ៥ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៣. ចៀសវាង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ និង​ភេសជ្ជៈ​សូ​ដា
ជាតិ​ស្ករ​ខ្ពស់​នឹង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​កម្រិត ឬ​ចៀសវាង​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជា​ប្រចាំ​ជំនួស​វិញ​នោះ​ទេ​! ក៏​ព្រោះ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បណ្ដាល​ឱ្យ​អ្នក​ធាត់​បាន​ដូច​ស្ករ​ធម្មតា​ដែរ​។

៤. ទទួលទាន​បន្លែ​ឱ្យ​បាន​ច្រើន
ការ​បង្កើន​កម្រិត​នៃ​ការ​ទទួលទាន​បន្លែ ក៏​ដូច​ជា​ផ្លែ​ឈើ គឺ​ល្អ​ណាស់​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ធាត់​ជ្រុល​។ ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ក៏​ជួយ​ជម្រុញ​ការ​ស្រក​ទម្ងន់​ដែល​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ផង​ដែរ​។ បន្លែ​ផ្លែ​ឈើ​ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​និង​មហារីក​គួរ​ឱ្យ​កត់សម្គាល់​។

៥. គេង​ឱ្យ​បាន​គ្រប់គ្រាន់
ផល​ប៉ះពាល់​មួយ​ផ្សេង​ទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្ក​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅ​ពេល​គេង​មិន​បាន​គ្រប់គ្រាន់​រាង​កាយ​នឹង​មិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាច​អោយ​ខួរក្បាល​បានដឹង​ថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។ ម្យ៉ាងវិញទៀត​ការ​គេង​មិន​គ្រប់​អាច​បណ្ដាល​ឱ្យ​រាង​កាយ​ស្ត្រេ​ស​ហើយ​បញ្ចេញ​អ័រម៉ូន cortisol ដែល​បង្កើន​ឱកាស​នៃ​ការ​កើន​ទម្ងន់​មិន​ចាំបាច់​ផង​ដែរ​។

៦. កុំ​គេង​ច្រើន​ហួស​ម៉ោង​ពេក
ក្រៅពី​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ​ហើយ​នោះ វិធី​ដ៏​សំខាន់​មួយទៀត​ដើម្បី​កម្ចាត់​ទម្ងន់​ដែល​លើស គឺ​ការ​ធ្វើ​សកម្មភាព​រាង​កាយ ឬ​របៀប​រស់នៅ​ប្រកបដោយ​ភាព​សកម្ម​។ ហើយ​វា​ច្បាស់​ណាស់​ដែល​អ្នក​នឹង​មិន​អាច​សម្រេច​បាន ប្រសិនបើ​គិតតែ​ពី​គេង​។ ការ​ធាត់​លើស​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រសើរ​ចំពោះ​សុខភាព​ផង​ដែរ ដោយ​ជា​នាំ​ឱ្យ​កើត​មាន​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​។ ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់ ឬ​គេង​យូរ​ពេក មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​។ ពី ៧ ទៅ ៩ ម៉ោង គឺជា​បរិមាណ​នៃ​ការ​គេង​រាល់​យប់​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​។

៧. កុំ​រំលង​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក
នោះ​ក៏​ព្រោះតែ​អ្នក​អាច​នឹង​ទទួលទាន​អាហារ​ពេល​ថ្ងៃ ឬ​ល្ងាច​ច្រើន​ជាង​ធម្មតា ប្រសិនបើ​មិន​បាន​ទទួលទាន​អ្វី​សោះ​តាំងពី​ព្រឹក​។ លើស​ពី​នេះ​ទៅ​ទៀត​ទៀត​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ទេ​នោះ​អ្នក​ប្រហែលជា​នឹង​មិន​រក្សា​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ឡើយ​។ ហើយ​ប្រូតេអ៊ីន គឺ​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទទួល​និង​រក្សា​បាន​នូវ​ទម្ងន់​ដ៏​ល្អ​ឥត​ខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការ​ដុត​រំលាយ​អាហារ​និង​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ទៀត​ផង​។

៨. ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ឧណ្ហ​ៗ
ភេសជ្ជៈ​ក្ដៅ​ឧណ្ហ​ៗ​កាត់​បន្ថយ​បរិមាណ​នៃ​កាក​សំនល់​មេតា​ប៉ូ​លី​ស​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។ ការ​ទទួលទាន​តែ ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ នៅ​រាល់ ៣០ នាទី មុន​ពេល​អាហារ ជួយ​ព​ន្លឿ​ន​ការ​រំលាយ​អាហារ បង្កើន​ភាព​សកម្ម​នៃ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ និង​សម្រួល​ចរន្តឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង