ស្ត្រីមានផ្ទៃពោះច្រើនតែស្រមៃថានឹងឃ្លានអាហារខ្លាំងណាស់។ ប៉ុន្តែវាមិនមែនជាការពិតគ្រប់ករណីនោះទេ ព្រោះស្ត្រីមានផ្ទៃពោះភាគច្រើនតែងមិនឃ្លានអាហារ ជាពិសេសនៅត្រីមាសដំបូងតែម្តង។ ទោះបីជាអាការៈមិនឃ្លានអាហារកើតឡើងជាញឹកញាប់ក្នុងត្រីមាសដំបូងក៏ដោយ ក៏ត្រូវតែញ៉ាំអាហារដែលផ្តល់នូវសុខភាពសម្រាប់ការលូតលាស់របស់កូនក្នុងផ្ទៃដែរ។

មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយការមិនឃ្លានអាហារនេះគឺត្រូវតែរកអោយឃើញមូលហេតុរបស់វា។ ខាងក្រោមនេះយើងនឹងបញ្ជាក់អំពីមូលហេតុមួយចំនួនដែលធ្វើអោយស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូងមិនឃ្លានអាហារ។
ចាញ់កូន
អាការៈចាញ់កូនគឺជារោគសញ្ញាដែលកើតមានជាញឹកញាប់នៅពេលមានផ្ទៃពោះនៅត្រីមាសដំបូង។ រឿងនេះកើតឡើដោយសារតែការប្រែប្រួលអ័រម៉ូនៅក្នុងរាងកាយរបស់មនុស្សស្រីដើម្បីសម្របខ្លួននឹងការមានផ្ទៃពោះ។
ការចាញ់កូនអាចកើតឡើងគ្រប់ពេលទាំងអស់នៅពេលថ្ងៃ។ ស្ត្រីដែលមានអាការៈចាញ់កូនមានរោគសញ្ញាក្អួត និងចង្អោរជាប់រហូត។ រោគសញ្ញាទាំងពីនេះមានការប៉ះពាល់យ៉ាងសំខាន់ចំពោះចំណង់អាហាររបស់ស្ត្រីមានផ្ទៃពោះ។ ស្ត្រីខ្លះមិនហ៊ាននឹងញ៉ាំអាហារតែម្តងដោយសារតែខ្លាចក្អួតថែមទៀត។
ចង្អោរ
មូលហេតុដ៏សំខាន់នៃការបាត់បង់ចំណង់អាហារក្នុងត្រីមាសដំបូងគឺការចង្អោរ។ អារម្មណ៍នៃការក្អួតចង្អោរធ្វើអោយរំខានដល់ចំណង់នៃការញ៉ាំ ដូច្នេះទើបធ្វើអោយពួកគេមិនឃ្លានអាហារ។ បើយោងទៅតាមសមាគមAmerican Pregnancy Association បានអោយដឹងថា ស្ត្រីច្រើនជាងពាក់កណ្តាលហើយដែលបាត់បង់ចំណង់អាហារ និងក្អួតចង្អោរក្នុងពេលមានផ្ទៃពោះនៅត្រីមាសដំបូង។
ក្នុងពេលមានផ្ទៃពោះ ជាទូទៅប្រព័ន្ធរំលាយអាហារមានអាការៈបន្ថយល្បឿនរបស់ខ្លួន ដែលជាហេតុនាំអោយមិនសូវឃ្លានអាហារទេ។
អ័រម៉ូន Progesterone កើនឡើង
ការកើនឡើងនៃអ័រម៉ូន Progesterone មានការប៉ះពាល់ទៅលើដំណើរការណ៍រំលាយអាហារទាំងស្រុងតែម្តង។ ការបឺតស្រូបជាតិទឹករបស់ពោះវៀនធំនឹងត្រូវថយចុះផងដែរ។
ទទួលទានជាតិដែកច្រើន
ភាគច្រើនស្ត្រីតែងតែប្រើថ្នាំគ្រាប់បំប៉នជាតិដែកពេលមានផ្ទៃពោះ។ រឿងនេះនឹងធ្វើអោយកើនឡើងនៃកម្រិតជាតិដែកក្នុងខ្លួន ដែលជាហេតុនាំអោយទល់លាមក និងបាត់បង់ចំណង់អាហារក្នុងពេលមានផ្ទៃពោះបាន។
ធំក្លិនអាហារ
ក្នុងពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនបែរជាមានអារម្មណ៍នៃការស្រង់ក្លិនខ្លាំងទៅវិញ។ ស្ត្រីដែលមានអារម្មណ៍ស្រង់ក្លិនខ្លាំង ដឹងនូវអារម្មណ៍មួយចំនួនដែលមិនចង់ញ៉ាំបាន។ វាក្លាយទៅជារឿងពិបាកក្នុងការដាស់តឿនអារម្មណ៍របស់ខ្លួនឯងអោយញ៉ាំអាហារនោះណាស់ ដោយសារតែមិនអាចទទួលយកក្លិននោះបាន។
វាមិនខុសគ្នានឹងរោគសញ្ញាពេលមានផ្ទៃពោះផ្សេងៗទៀតឡើយ ការដែលមានអារម្មណ៍ស្រង់ក្លិនខ្លាំងបែបនេះមិនមែនកើតមានលើស្ត្រីមានផ្ទៃពោះគ្រប់គ្នានោះទេ។
បើសិនជាអ្នកសម្គាល់ឃើញថាមិនសូវឃ្លានអាហារក្នុងពេលមានផ្ទៃពោះនៅត្រីមាសដំបូង ចូរពិគ្រោះជាមួយអ្នកជំនាញខាងសម្ភពដើម្បីដោះស្រាយទៅលើមូលហេតុ និងបង្កើនការញ៉ាំអាហារវិញ។