តាមរយៈការសិក្សារបស់អ្នកនិពន្ធ Audrey Gaskinsដែលជាវេជ្ជបណ្ឌិតបង្រៀននៅ Harvard School of Public Health បានអោយដឹងថាៈ ចំពោះបុរស ដែលឡើងទម្ងន់ ឬ ចំណាយពេលច្រើនដើម្បីធ្វើការ ឬ ធ្វើលំហាត់ប្រាណអាចធ្វើអោយកំហាប់នៃមេជីវិតឈ្មោល កើនឡើងជាង បរិមាណជាមធ្យមនៃទឹកកាម របស់ពួកគេ។

បុរសដែលចូលចិត្តក្នុងការធ្វើលំហាត់ប្រាណចាប់ពីប្រាំពីរម៉ោង ឬច្រើនជាងនេះក្នុងមួយ សប្តាហ៍ ជាពិសេសមួយម៉ោង ក្នុងមួយថ្ងៃ ៤៨ភាគរយមានមេជីវិត ឈ្មោលខ្ពស់ ជាងបុរសដែលធ្វើលំហាត់ប្រាណរយៈពេលតិចជាងមួយម៉ោងក្នុងមួយសប្តាហ៍។ ការសិក្សានេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយនៃ សហព័ន្ធអន្តរជាតិ នៃផលប្រយោជន៍សង្គម(International Federation of Fertility Societies) នឹង សហគមន៏អាមេរិកដើម្បីសុខភាពបន្តពូជ(American Society for Reproductive Medicine) ដែល បានប្រារព្ធឡើងនៅទីក្រុងBoston។
ទន្ទឹមនឹងនេះដែរ ការសិក្សា ពីរ ផ្សេងទៀតក៏ បានលើក ឡើងផងដែរថាការទទួលទានកាហ្វេ ឬ ការសេពគ្រឿងស្រវឹងអាចមានឥទ្ធិពលដល់ សមត្ថភាពផ្លូវភេទរបស់បុរស ។ បើទោះបីជា ជាតិកាហ្វេអ៊ីន និងសុរា ត្រូវបានគេចាត់ទុក ថាជាកត្តាហានិភ័យសម្រាប់ នៃការគ្មានកូនប៉ុន្តែមិនមានភស្ដុតាងណាដែលបានរកឃើញនោះទេ ក្នុងការបកស្រាយដោយ លោក Dr. Jorge Chavarro ដែលជា ជំនួយការ សាស្ត្រាចារ្យ នៃ អាហាររូបត្ថម្ភ និង រោគរាតត្បាត នៅសាកលវិទ្យាល័យHarvard សុខភាពសាធារណៈ ។
ការសិក្សាពីការធ្វើលំហាត់ប្រាណបង្ហាញថាបរិមាណជាតិដែកបានកើនឡើង ២៥ភាគរយនៅក្នុង មេជីវិតឈ្មោលបើធៀបទៅនឹង បុរសដែលមានទំងន់ស្រាល ការស្រាវជ្រាវនេះបានផ្តោតទៅលើ បុរសដែលជាដៃគូរជាបុរស់បានស្វែងរក ការព្យាបាល នៅក្នុង រដ្ឋ Massachusetts រវាងឆ្នាំ ២០០៦ និងឆ្នាះ២០១២ ។ ទីបំផុតបុរស១៣៧នាក់ បានផ្តល់ គំរូទឹកកាមនិង បំពេញកម្រងសំណួរ ដែលទាក់ទងនឹងកម្រិតនៃសកម្មភាព របស់ខ្លួនដែលធ្វើជាប្រចាំ។
បុរសដែល បានចំណាយពេល ជាងមួយម៉ោង និង ពាក់កណ្តាល សប្តាហ៍ នីមួយៗ ចូលរួមក្នុង សកម្មភាពរាងកាយ មាន កំហាប់ មេជីវិតឈ្មោល42 ភាគរយ ខ្ពស់ជាង អ្នកទាំងឡាយណាដែលមិន បានចំណាយ ពេលវេលាក្នុងការធ្វើលំហាត់ប្រាណ៕