​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដូចជា​អ្នក​បាន​ដឹង​ខ្លួន​ប៉ុន្តែ​មិន​អាច​កំរើក​បាន​ដែរឬទេ​?​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ភ័យខ្លាច ប៉ុន្តែ​មិន​អាច​ហៅ​គេ អោយ​ជួយ​បាន​? ស្ថានភាព​នេះ​ត្រូវ បាន​គេ ហៅ​ថា​ខ្មោច​សង្កត់​។

ជំងឺ​ខ្មោច​សង្កត់​អាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ភ័យខ្លាច ជា​ពិសេស​ប្រសិនបើ អ្នក មើលឃើញ​ឬ លឺ​អ្វីដែល​មិន​ពិត​។ ជំងឺ​ខ្មោច​សង្កត់ អាច​កើតឡើង​បាន​តែ​ម្ដង ឬ​អាច​កើតមាន​ជា​ញឹកញាប់ ពេល​ខ្លះ​អាច​កើត​ច្រើន​ដង​ក្នុង​មួយ​យប់​។​ ដំណឹង​ល្អ​គឺ​ថា​ជំងឺ​ខ្មោច​សង្កត់ មិន​ត្រូវបាន​ចាត់ទុក​ថា​ធ្វើអោយ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​នោះទេ ។

តើ​បញ្ហា​ខ្មោច​សង្កត់​ជាធម្មតា​កើតមានឡើង​នៅពេល​ណា​?
​បញ្ហា​ខ្មោច​សង្កត់​ជាធម្មតា​កើតឡើង​នៅ​ចន្លោះ​ពេល​ពីរ (​ចន្លោះ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​, ចន្លោះ​ពេល​ថ្ងៃ និង​ពេល​ល្ងាច​, រឺ​ចន្ឡោះ​ពេល​យប់ និង​ពេលព្រឹក​)​។
​របៀប​នៃ​ការព្យាបាល​ខ្មោច​សង្កត់​
​មនុស្ស​ភាគច្រើន មិន​ត្រូវការ ការព្យាបាល សម្រាប់ អ្នក​ខ្មោច​សង្កត់​ទេ​។ ការព្យាបាល​ចំពោះ​អ្នកជំងឺ​ដែល​មាន​អារម្មណ៍ ភ័យខ្លាច និង​មិន​អាច​គេ​ង​បាន​មានដូចជាៈ​

  • ​ការកែលម្អ​ទម្លាប់​គេង​ដូចជា ការធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នក​គេ​ង​បាន ប្រាំមួយ ទៅ ប្រាំបី ម៉ោង ក្នុង​មួយ​យប់
  • ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍ (antidepressant) ប្រសិនបើ អ្នក​គេង​មិន​លក់​
  • ​ព្យាបាល​បញ្ហា​សុខភាព​ផ្លូវចិត្ត​ណាមួយ​ដែល​អាច ទាក់ទង​ដល់​ជំងឺ​ខ្មោច​សង្កត់​
  • ព្យាបាល​បញ្ហា​ដំណេក​ណាមួយ​ផ្សេងទៀត​ដូចជា​រមួលក្រពើរ និង​ក្តាមកាច់​ជើង​។​

​តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជៀសវាង​ជំងឺ​ខ្មោច​សង្កត់​?
​ត្រូវ​ប្រាកដថា​អ្នក​ទទួលទានដំណេក​បាន គ្រប់គ្រាន់​។ ម្យ៉ាងវិញទៀត ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក អាច​ធ្វើបាន​ដើម្បី បំបាត់ ភាព​តានតឹង ក្នុង​ជីវិត របស់​អ្នក​ជា​ពិសេស​មុនពេល​ចូល​គេង​។ សូម​សាកល្បង​ផ្លាស់​ប្តូរ​ទីតាំង​ដំណេក​ថ្មី​ប្រសិនបើ​អ្នក​ធ្លាប់​គេង​ផ្ងារ គួរ​ផ្លាស់ប្តូរ​មក​គេង​ផ្អៀង វិញ ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បើ​អ្នក​មាន​បញ្ហា​ដែល​រំខាន​ដល់​ដំណេក​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង