ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ និងមមី

ប្តីប្រពន្ធដែលជាឆ្នាំថោះ និងមមី ក្នុងពេលរៀបការដំបូង អាចនឹងឈ្លោះគ្នារាងច្រើនបន្តិច។ ប៉ុន្តែឲ្យតែអ្នកអាចកែប្រែ ហើយមិនប្រកែកគ្នាទៀត នោះលាភដែលបាត់បង់ទាំងឡាយនឹងត្រឡប់មកវិញ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទ្រព្យច្រើនណាស់។

ឆ្នាំម្សាញ់ និងរោង

ឆ្នាំទាំង២នេះជាបុគ្គលដែលមានចរិតរឹងដូចគ្នា ប៉ុន្តែក៏មានសមត្ថភាពខ្ពស់ដែរ។ ទ្រព្យរបស់អ្នកអាចនឹងបាត់បង់ពេលដែលអ្នកមិនចេះអធ្យាស្រ័យដល់គ្នា។ ដូចនេះ ឲ្យតែអ្នកចេះយល់ចិត្តគ្នា លុយដែលខាតបង់ទាំងឡាយនឹងវិលមកវិញជាមិនខានឡើយ។

ឆ្នាំខាល និងជូត

ប្តីប្រពន្ធឆ្នាំ២នេះ បើឈ្លោះគ្នាច្រើន មិនត្រូវគ្នា នោះលុយក៏មិនចូលមកដែរ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងអារម្មណ៍ឲ្យជាប់ កុំមួលម៉ៅច្រើនឲ្យសោះ ទើបអាចទទួលបានក្រដាសប្រាក់ធំៗដែលនឹកស្មានមិនដល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង