ជាមួយនឹងការដួលសន្លប់ ( ខ្យល់គរ ) អ្នកជំងឺនោះ គឺមិនបានដឹងថាពួកគេបានសន្លប់ និង ធ្លាក់ចុះមកលើដីទេ។ លុះត្រាតែ បន្ទាប់ពីពួគគេដឹងខ្លួនទើប ពួកគេបានយល់ពី អ្វីដែលបានកើតឡើង។

វាអាចមាន រោគសញ្ញា ឬ សញ្ញា មុនពេលដែល ការខ្យល់គរកើតមានឡើង ដែលអាចរួមមានដូចជា៖
- មនុស្សម្នាក់ អាចមានអារម្មណ៍ថា ឈឺក្បាល ចង្អោរ មានបែកញើសខ្លាំង ឬ ទន់ខ្សោយ។ វាអាចមានអារម្មណ៍ដទៃទៀត ដូចជាការវិលមុខ មានការព្រិលភ្នែក ឬស្រវាំងភ្នែក និង មានវិបត្តក្នុងការស្តាប់ ដូចជាការហឹងត្រចៀក មានការចាក់ឆៀបៗនៅក្នុងរាងកាយ។
- មុនជាមួយនឹងការជិតខ្យល់គរ ឬ ជិតដួលសន្លប់ រោគសញ្ញាដូចគ្នានេះ នឹងកើតឡើង ប៉ុន្តែ អ្នកជំងឺនោះ មិនទាន់បាត់បង់ស្មារតីទេ។
ក្នុងអំឡុងពេល ខ្យល់គរនេះ នៅពេលដែល មនុស្សម្នាក់ រៀបនិងសន្លប់ វាអាច មានការយល់ច្រឡំ ជាមួយនឹងការប្រកាច់ ។ បុគ្គលនោះ អាចមានការភាន់ភាំងតិចតួច បន្ទាប់ពីភ្ញាក់ពីការសន្លប់ ប៉ុន្តែ វាមានត្រឹមតែក្នុងរយៈពេល ពីរ ទៅ បីវិនាទីប៉ុណ្ណោះ។
បន្ទាប់ពីការខ្យល់គរ វាគួរតែជា ការវិលត្រឡប់ ទៅកាន់មុខងារផ្លូវចិត្ត ធម្មតាវិញយ៉ាងឆាប់រហ័ស ទោះបីជា វាអាចមានរោគសញ្ញា ផ្សេងទៀត អាស្រ័យទៅលើមូលហេតុនៃការ សន្លប់នោះ។ ឧទាហរណ៍ប្រសិនបើ បុគ្គល ម្នាក់ស្ថិតនៅក្នុង ពាក់កណ្តាល នៃការគាំងបេះដូង នោះគាត់ ឬនាង អាចរអ៊ូរទាំថា មានការឈឺចាប់ទ្រូង ឬ ការតឹងទ្រូង៕