វាជារឿងលំបាកដើម្បីញ៉ាំអាហារដែលផ្តល់នូវសុខភាពអំឡុងពេលថ្ងៃឈប់សម្រាក ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកបានបង្ហាញការណែនាំខាងក្រោមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែលមានដូចជាៈ

- ញ៉ាំអាហារសម្រន់ណាដែលផ្តល់នូវសុខភាពមុននឹងអ្នកជួបជុំគ្នា ឬខ្ចប់អាហារសម្រន់ដើម្បីញ៉ាំនៅទីនោះតែម្តង។ អ្នកក៏អាចសួរមុនថាអាហាររបៀបណាដែលនឹងផ្តល់អោយអ្នកនោះ, ដូចនេះអ្នកអាចរៀបចំទុកមុនបាន
- ប្រសិនបើមានអាហារសេរី (ប៊ូហ្វេ), សូមយកអាហារដែលមានចំណែកតូចៗ
- ជ្រើសរើសភេសជ្ជៈដែលមានកាឡូរីខ្ពស់ ឬមិនមានកាឡូរីម្តង។ ប្រសិនបើអ្នកផឹកស្រា, សូមផឹកវាតិចបានហើយជាមួយនឹងការញ៉ាំអាហារ
- សូមចៀសវាងអាហារមួយចំនួនដូចជា ប៊ឺរជាដើម។ ជំនួសនេះ, សូមជ្រើសរើសអាហារដូចជា បន្លែជាដើម
- ចំពោះបង្អែម, សូមញ៉ាំផ្លែឈើជំនួសអោយបង្អែមដែលមានជាតិផ្អែម, ខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់
- សូមគិតទៅរកមិត្តភិក្ត និងក្រុមគ្រួសារ ជាជាងគិតលើអាហារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855