​កត្តា​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺរលាកទ្វារមាស​ប្រែប្រួល​ទៅតាម​ប្រភេទ​នៃ​ជំងឺរលាកទ្វារមាស​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​កាមរោគ​ដូចជា ជំងឺស្វាយ​ប្រមេះ​ជាដើម រួម​មាន​ការ​រួមភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ និង​មាន​ដៃគូរ​រួមភេទ​ច្រើន​។​

កត្តា​ហានិភ័យ​នៃ​ជំងឺរលាកទ្វារមាស​ដែល​បង្ក​ដោយ​ពពួក​មេរោគ​ផ្សិត រួមមាន ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដោយ​លេប (​ដែល​អាច​ប៉ះពាល់​ដល់​ស្ថេរភាព​នៃ​បាក់តេរី​ធម្មតា​ដែល​មាន​នៅ​នឹង​ទ្វារមាស​) និង​ការ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​មហារីក ឬ​បង្ក​ឡើង​ដោយ​ការប្រើ​ថ្នាំ​ដែល​បន្ថយ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។ ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​, ដែល​មាន​ផ្ទៃពោះ និង​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ក៏​អាច​មាន​ការកើនឡើង​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺរលាកទ្វារមាស​ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សិត​ផងដែរ​។

​កត្តា​ដែល​ត្រូវបាន​កំនត់ ដែល​បង្កើន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺរលាកទ្វារមាស​ដែល​បង្កឡើង​ដោយ​បាក់តេរី​រួមមាន ការ​មាន​ដៃគូរ​រួមភេទ​ច្រើន​, ការប្រើប្រាស់​ឧបករណ៍​នៅក្នុង​ស្បូន​ដើម្បី​ពន្យារកំណើត​, ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ថ្មី និង​ការជក់បារី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង