​ស្ត្រី​ភាគច្រើន​នឹង​សប្បាយ​ចិត្ត​ជា​ច្រើន​នៅពេល​ដែល​ឃើញ​សុដន់​របស់ខ្លួន​មាន​ភាព​ទាក់ទាញ​ដោយសារ​តែ​ភាពរឹងមាំ និង​មូលក្លំ​។ ស្ត្រី​ដឹង​យ៉ាងច្បាស់​អំពី​សុដន់​ពួកគេ​ថា​វា​មាន​សុខភាព​ល្អ​បាន​លុះត្រាតែ​គ្មាន​ការ​យារ​ធ្លាក់ និង​រឹងមាំ ហើយ​ពេល​ខ្លះ​ក៏​ត្រូវការ​ធ្វើ​ការវះកាត់​ដើម្បី​អោយ​អ្វីៗ​មករក​សភាព​ដើម​វិញ​ផង​ដែរ​។

ប៉ុន្តែ​ការ​ចាស់​ទៅ​តាម​អាយុ និង​ទំនាញផែនដី​សុទ្ធតែ​ប៉ះពាល់​ដល់​សុដន់ និង​ធ្វើអោយ​វា​យារ​ធ្លាក់​បាន​។ សំណាង​ដែរ យើង​បាន​រកឃើញ​នូវ​វី​ធី​សាស្ត្រ​សាមញ្ញៗ​មួយចំនួន​តូច​ដែរ​សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​សុដន់​យារ​ធ្លាក់​នេះ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​អោយ​សុដន់​មាន​ភាពរឹងមាំ​ឡើងវិញ​។

​ថែរក្សា​ទម្ងន់​អោយ​នៅ​ថេរ​

​ការឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​អាច​ប៉ះពាល់​ដល់​ទំហំ​សុដន់​បាន​។ នៅ​ពេល​ស្ត្រី​ម្នាក់​តម​អាហារ និង​ត្រូវ​ស្រក​ទម្ងន់ នោះ​ជាតិ​ខ្លាញ់​ដែលមាន​ក្នុង​សុដន់​ក៏​ត្រូវ​កាត់បន្ថយ​ដែរ ប៉ុន្តែ​ចាប់តាំងពី​ជាលិការ​សុដន់​មិន​អាច​រួច​ស្វិត​បានមក វា​នឹង​ចេញ​ជា​អាការៈយា​រធ្លាក់​ទៅវិញ​។ អ្នកជំនាញ​បាន​ណែនាំ​ថា ស្ត្រី​ដែល​ប្រើប្រាស់​វិធី​សម្រក​ទម្ងន់ គួរតែ​ធ្វើ​អោយ​យឺតៗ និង​មាន​ស្ថេរភាព បូករួម​ជាមួយ​នឹង​ការ​ហាត់ប្រាណ​ទៀត​ទើប​ធ្វើអោយ​រាងកាយ​មាន​ភាព​សមសួន​ល្អ​។

​ឈប់​ជក់បារី​
​ការជក់បារី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ធ្វើ​អោយ​ស្បែក​ជ្រីវជ្រួញ​, បាត់បង់​ភាពយឺត និង​បត់បែន​បាន​។ បើសិនជា​សុដន់​កំពុងតែ​ចាប់ផ្តើម​យារ​ធ្លាក់​ហើយ ទម្លាប់​នៃ​ការជក់បារី​របស់​អ្នក​គួរតែ​ជាហេតុ​ផល​របស់​វា​ហើយ​។ បើសិន​ជា​អ្នក​ចង់​អោយ​សុដន់​មាន​ភាពរឹងមាំ​ឡើងវិញ ចូរ​បញ្ឈប់​ការជក់បារី​។

​ពាក់​អាវទ្រនាប់​កីឡា​នៅពេល​ហាត់ប្រាណ
​នៅ​ពេល​អ្នក​ហាត់ប្រាណ សុដន់​ងាយ​នឹង​មាន​ភាពរ​លាក់​ចុះឡើង​ច្រើនណាស់ ដែល​វា​ជា​ហេតុ​អាច​អោយ​មាន​ការ​រហែក​ដល់​សរសៃ​ចង់​ទ្រទ្រង់​សុដន់​មួយចំនួន​។ ហេតុនេះហើយ​ទើប​ធ្វើអោយ​សុដន់​យារ​ធ្លាក់​។ ការពាក់​អាវទ្រនាប់​កីឡា​ដែល​មាន​ការ​ទ្រទ្រង់​សុដន់​បាន​គ្រប់គ្រាន់​នឹង​ជួយ​ការពារ​សុដន់​កុំអោយ​យារ​ធ្លាក់​បាន​។

អា​វ៉ង់ និង​មាន​ទម្លាប់​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​
​ការ​អា​វ៉ង់​អាច​ជួយ​បង្កើន​សាច់ដុំ​នៅ​ពីក្រោយ​ជាលិការ​សុដន់ និង​ធ្វើអោយ​សុដន់​រឹងមាំ​បាន​។ ក្រៅពីនេះ វា​ក៏​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​ម​យ​យ​សម្រាប់​ពង្រឹង​ដល់​រាងកាយ​ផ្នែក​ខាងលើ ព្រមទាំង​បង្ការ​កុំអោយ​សុដន់​យារ​ធ្លាក់​ផងដែរ​។ មាន​កីឡា​លើ​ទម្ងន់​ជាច្រើន​ដូចជា លើក​ទម្ងន់​ដើមដៃ​ខាងក្រោយ និង​អា​វ៉ង់​សុទ្ធតែ​ជួយ​ពង្រឹង​ដល់​សាច់ដុំ​នៅក្រោយ​ជាលិការ​សុដន់ និង​បង្ការ​កុំអោយ​សុដន់​យារ​ធ្លាក់​បាន​ទាំងអស់​។

​ម៉ាស្សា​សុដន់​
​ក្រៅពី​ហាត់ប្រាណ ការ​ម៉ាស្សា​សុដន់​ក៏​ជា​រឿង​សំខាន់​ក្នុង​ការថែរក្សា និង​ពង្រឹង​ដល់​ភាពយឺត​របស់​ស្បែក​ដែរ​។ ចូរ​ម៉ាស្សា​សុដន់​របស់​អ្នក​ជាមួយនឹង​ប្រេង​អូ​លីវ ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ពង្រឹង​ដល់​ភាពរឹងមាំ និង​អោយ​សុដន់​មូលក្លំ​បាន​យ៉ាង​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង