​ជំងឺមហារីក​សុដន់​គេ​មិន​ទាន់​ដឹង​ថា​បង្កឡើង​ដោយ​មូលហេតុ​អ្វី​អោយ​ច្បាស់លាស់​នោះ​ទេ​។ គ្រូពេទ្យ​យល់ថា ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​កោសិការ​សុដន់​មួយចំនួន​ចាប់ផ្តើម​លូតលាស់​មិន​ធម្មតា​។ កោសិការ​ទាំងនេះ​នឹង​បំបែក​ខ្លួន​លឿន​ជាង​កោសិកា​ធម្មតា និង​បន្ត​ប្រមូលផ្តុំ​ក្លាយទៅជា​ដុំ​សាច់​មួយ​កើតឡើង​។ កោសិការ​ប្រហែលជា​អាច​រាលដាល​ពី​សុដន់​ទៅ​កូនកណ្តុរ ឬ​កន្លែង​ណា​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។

ជំងឺមហារីក​សុដន់​ភាគ​ច្រើន​ចាប់ផ្តើម​កើតមាន​ជា​មួយ​កោសិការ​ក្នុង​បំពង់​ផលិត​ទឹក​ដោះ (Invasive Ductal Carcinoma)​។ មហារីក​សុដន់​ក៏​ប្រហែលជា​ចាប់ផ្តើម​លើ​ជាលិការ​ក្រពេញ (Invasive Lobular Carcinoma)  ឬ​កោសិកា​ផ្សេងៗ​ទៀត​ក្នុង​សុដន់​ផងដែរ​។

​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​រឿង​ជាច្រើន​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​នេះ​។ ប៉ុន្តែ​វា​មិន​ច្បាស់លាស់​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​ដែល​គ្មាន​ការប្រឈមមុខ​សោះ​បែរ​ជា​កើត​ជំងឺ​នេះ ហើយ​អ្នក​ដែល​មាន​ការប្រឈមមុខ​បែរជា​មិន​កើត​ទៅ​វិញ​។ រឿង​នេះ​ទំនងជា​ជំងឺមហារីក​សុដន់​បង្កឡើង​ដោយ​ប្រតិកម្ម​ស្មុគស្មាញ​មួយ​នៃ​ការបង្កើត​ជា​ហ្សែ​ន និង​បរិស្ថាន​ជុំវិញខ្លួន​។

មហារីក​សុដន់​តំនរ​ពូជ​
​គ្រូពេទ្យ​បាន​ប៉ាន់ស្មាន​ឃើញថា ជំងឺំហារីក​សុដន់​មានតែ ៥ ទៅ ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​បំ​បែកហ្សែន​ចម្លង​គ្នា​ក្នុងរ​វ​ង្វ​ង់​គ្រួសារ​មួយ​។ មួយចំនួន​នៃ​ហ្សែ​ន​តំនរ​ពូជ​ដែល​អាច​បង្កើន​ការកើត​ជំងឺមហារីក​បាន​នោះ​អាច​សម្គាល់​ដឹង​។ ហ្សែ​ន​ដែល​បង្ក​ទៅជា​ជំងឺមហារីក​ច្រើន និង​ញឹកញាប់​ជាង​គេ​បំផុត​នោះ​គឺ​ហ្សែ​ន Breast Cancer Gene 1 (BRCA1) និង Breast Cancer Gene 2 (BRCA2) ដែល​ហ្សែ​ន​ទាំងពីរ​នេះ​សុទ្ធតែ​ធ្វើអោយ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូ​វ៉ែ​។

​បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់ ឬ​មហារីក​ផ្សេងៗ​ទៀត​ច្បាស់លាស់​ហើយ ការ​ធ្វើតេស្ត​ឈាម​ប្រហែលជា​អាច​ជួយ​សម្គាល់រ​កហ្សែ​ន BRCA ឬ ហ្សែ​ន​ផ្សេងៗ​ទៀត​ដែល​ផ្តល់​ពី​គ្រួសារ​បាន​។

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ព្រឹក្សា​អំពី​ប​ញ្ហ​ហ្សែ​ន​នេះ ហើយ​ដើម្បី​អាច​យល់ដឹង​ពី​រឿង​នេះ​បាន​មានតែ គ្រូពេទ្យ​ដែល​មាន​ជំនាញ​ខាង​ព្រឹក្សា​ជំងឺ​ហ្សែ​ន​ទេ​ទើប​អាច​ផ្តល់​នូវ​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​, ការប្រឈមមុខ និង​ដែន​ដំណ​ត់នៃ​ការ​ធ្វើ​តេស្ត​ហ្សែ​ន​ជាមួយ​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង