​ស្ត្រី​ជា​ច្រើន​ធ្លាប់​មាន​រោគសញ្ញា​មួយចំនួន​មុនពេល​ដែល​មក​រដូវ​(​ហៅ​ថា​រោគសញ្ញា​មុន​មាន​រដូវ​) ដោយសារតែ​ការផ្លាស់ប្តូរ​អ័រម៉ូន​ទាំងអស់​ដែល​បាន​កើតឡើង​។ ពួកគេ​អាចរ​មាន​:

  • មាន​អារម្មណ៍​ថា ហើម​និង​ធ្ងន់​ក្នុង​ពោះ​
  • ចុកពោះ​(Cramping)
  • ការឈឺចាប់​នៅ​ជុំវិញ​ផ្នែក​ខាងក្រោម​នៃ​ពោះ ជើង ឬ​ពេល​ខ្លះ​នៅ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម​
  • ឡើង​មុន​ច្រើន​ជាង​ធម្មតា​
  • មាន​អារម្មណ៍​តានតឹង ឆាប់​ខឹង និង​អស់កំលាំង​
  • សុដន់​ឡើង​ទំហំ​ធំ​បន្តិចបន្តួច ហើយ​និង​តឹង​ឈឺ​
  • សក់​សម្បូរ​ដោយ​ជាតិ​ខាញ់​ច្រើន​ជាង​មុន​


​តើ​មនុស្ស​ផ្សេង​ទៀត​ដឹងថា​អ្នក​មាន​រដូវ​ឬទេ​?

​គ្មាន​ផ្លូវ​នឹង​ដឹង​ទេ​! កុំ​ព្រួយបារម្ភ​អ្វី បើ​ទោះបីជា​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ដូចជា​មាន​នរណា​ម្នាក់​អាច​មើលឃើញ​អ្នក​បាន​ប្រើ​សំឡី​អនាម័យ ឬ​សង្កេតឃើញថា​អ្នក​មាន​ភាពខុសគ្នា​ក្នុង​ពេល​នេះ​នៃ​ខែ​នេះ តែ​ពួកគេ​នឹង​មិន​សម្គាល់​ឃើញ ថា​អ្នក​កំពុង​មាន​រដូវ​ឡើយ​។ នៅពេល​ណា​មួយ​ប្រហែល 20% នៃ​មនុស្ស​ពេញវ័យ​ទាំងអស់​ដែល​ជា​ស្ត្រី​វ័យក្មេង​នឹង​ត្រូវ​មាន​រដូវ​ដំណាលគ្នា​។ អ្នក​អាច​ដឹង​សិស្ស​ផ្សេងទៀត​ដែល​កំពុង​មាន​រដូវ​ទេ​? ឬ​គ្រូបង្រៀន​ដែល​កំពុង​មាន​រដូវ​ដែរឬទេ​? តើ​អ្នកដឹង​ទេ​នៅពេលដែល​ម្តាយ​របស់​អ្នក​កំពុង​មាន​រដូវ​លុះត្រាតែ​គាត់​ប្រាប់​អ្នក​?

​មាន​តែ​អ្នក​ទេ​ដែល​ដឹង​លុះត្រាតែ​អ្នក​ប្រាប់​នរណា​ម្នាក់​ដោយ​ខ្លួនឯង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង