ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ បើអ្នកចង់បណ្តាក់ទុន អ្នកគួរតែគិតឲ្យបានច្បាស់ ទើបមិនខាតបង់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។

ឆ្នាំឆ្លូវ
ថ្ងៃនេះ បើផ្ទះអ្នកមានរឿងមង្គល នោះលាភក៏កើនឡើងដែរ។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៩។

ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែស្តាប់អ្នកដទៃខ្លះ ទើបមានទ្រព្យអាចចូលមកបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។

ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែរក្សាទំនាក់ទំនងល្អ ទើបមិនធ្វើឲ្យទ្រព្យហូរចេញបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៨។

ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែមានចិត្តអំណត់ ទើបទ្រព្យអាចហូរចូលមក។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១។

ឆ្នាំម្សាញ់
ថ្ងៃនេះ នៅពេលដែលចិត្តអ្នកស្ងប់ នោះអ្នកនឹងអាចចំណេញបានច្រើនដូចគ្នា។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។

ឆ្នាំមមី
ថ្ងៃនេះ បើអ្នកចង់ធ្វើការបណ្តាក់ទុន អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។

ឆ្នាំមមែ
ថ្ងៃនេះ នៅពេលដែលអ្នកក្រោកពីព្រលឹម នោះទេវតាទ្រព្យនឹងចូលផ្ទះអ្នក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។

ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែគ្រប់គ្រងទ្រព្យឲ្យជាប់ ទើបមិនងាយបាត់បង់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។

ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលធ្វើដំណើរ ទើបទ្រព្យមិនហូរចេញ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។

ឆ្នាំច
ថ្ងៃនេះ បើអ្នកសន្សំប្រាក់ មិនចាយវាយផ្តេសផ្តាស នោះទ្រព្យនឹងហូរចូលមក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។

ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងមានសមត្ថភាពខ្ពស់ក្នុងការនាំទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង