ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សចាស់ដែលមានបញ្ហាទម្ងន់អាចបន្ថយការឈឺចាប់ជង្គង់ប្រសិនបើពួកគេបានសម្រកទម្ងន់ត្រឹមតែ១០%តាមរយៈការតមអាហារ និងធ្វើលំហាត់ប្រាណ។

មនុស្សលើសទម្ងន់ និងមនុស្សធាត់ដែលមានអាយុលើសពី៥៥ឆ្នាំដែលបានចូលរួមក្នុងកម្មវិធីនៃការតមអាហារ និងសម្រកទម្ងន់បានប្រាប់ថាមានការឈឺចាប់តិច, មានភាពប្រសើរឡើងនៃមុខងាររបស់ជង្គង់, មានភាពប្រសើរឡើងនៃចលនា និងគុណភាពជីវិតកើនឡើងនៅពេលដែលពួកគេបានសម្រកទម្ងន់ត្រឹមតែ១/១០នៃទម្ងន់របស់ពួកគេ។នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង Journal of the American Medical Association។
ស្តេហ្វិន ម៉េសស្យេរ (Stephen Messier) បាននិយាយថា យើងមានការកើនឡើងដល់ទៅ១៦២%ក្នុងការវះកាត់ប្តូរសន្លាក់ជង្គង់ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយចំពោះអ្នកដែលមានអាយុលើសពី៦៥ឆ្នាំនេះ។ ពីចំនុចនេះ, យើងគិតថា យើងនឹងមានយ៉ាងហោចណាស់នូវមធ្យោបាយល្អមួយដើម្បីពន្យារដល់ការប្តូរសន្លាក់ជង្គង់ និងការពារពីការប្តូរសន្លាក់ជង្គង់។
ម៉េសស្យេរបាននិយាយថា ១៨ខែនៃការតាមដាន, ការស្រាវជ្រាវបានបង្ហាញថា ៥%នៃការសម្រកទម្ងន់បានបន្ថយការឈឺចាប់ជង្គង់ និងបង្កើនមុខងារនៃការដើររបស់ពួកគេ។
គាត់បាននិយាយថា យើងបានគិតថា ៥%គឺជារឿងមួយល្អបំផុត ចុះវានឹងល្អប្រសើរបែបណាប្រសិនបើយើងសម្រកវាកាន់តែច្រើនជាងមុន? តើការសម្រកទម្ងន់ខ្លាំងទំនោរជាផ្តល់ភាពប្រសើរឡើងដល់លទ្ធផលដែរឬទេ?
ការស្រាវជ្រាវបានមើលទៅលើមនុស្សធាត់ និងលើសទម្ងន់៤៥៤នាក់ដែលទទួលរងនឹងការឈឺចាប់ដោយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរលាកសន្លាក់ជង្គង់។ ពួកគេត្រូវបានគេចែកចេញជាបីក្រុមៈ មួយក្រុមគឺជាក្រុមតមអាហារ, មួយក្រុមទៀតគឺជាក្រុមធ្វើតែលំហាត់ប្រាណ និងក្រុមចុងក្រោយគឺជាក្រុមដែលត្រូវបានគេគួបបញ្ចូលគ្នានៃការធ្វើលំហាត់ប្រាណ និងតមចំណីអាហារ។
ប្រហែលជា៨៨%នៃអ្នកចូលរួមបានបំពេញនៅក្នុងការស្រាវជ្រាវ១៨ខែនេះ។ អ្នកស្រាវជ្រាវបានរកឃើញពីលទ្ធផលដូចខាងក្រោមៈ
- អ្នកដែលបានប្រើប្រាស់ការគួបបញ្ចូលគ្នានៃការធ្វើលំហាត់ប្រាណ និងការតមអាហារស្រកទម្ងន់បានលឿនជាងអ្នកដែលធ្វើតែលំហាត់ប្រាណ ឬតមអាហារតែមួយមុខ
- ក្រុមអ្នកធ្វើលំហាត់ប្រាណ និងតមអាហារមានការឈឺជង្គង់តិច, មានសកម្មភាពល្អប្រសើរជាង, ល្បឿននៃការដើរលឿនជាង និងគុណភាពនៃជីវិតដែលទាក់ទងនឹងសុខភាពផ្លូវកាយល្អជាងក្រុមដែលធ្វើតែលំហាត់ប្រាណមួយមុខ
- ក្រុមដែលតមចំណីអាហារ ឬគួបផ្សំគ្នានៃការតមអាហារ និងការធ្វើលំហាត់ប្រាណ មានការថយចុះការរលាកបើធៀបទៅនឹងក្រុមដែលធ្វើតែលំហាត់ប្រាណមួយមុខនោះ
- អ្នកស្ថិតនៅក្នុងក្រុមតមអាហារ មានការថយចុះនៃបរិមាណនៃការប្តូរសន្លាក់ជង្គង់បើធៀបទៅនឹងក្រុមដែលធ្វើតែលំហាត់ប្រាណមួយមុខ
ម៉េសស្យេរបាន
ថា ក្រុមដែលសម្រកទម្ងន់ច្រើនជាង១០%មានការឈឺសន្លាក់តិច, មានភាពប្រសើរឡើងដល់មុខងារ, ថយចុះការរលាកនៃសន្លាក់។ នៅពេលដែលគ្រូពេទ្យឯកទេសកំពុងតែនិយាយថាតើអ្នកគួរតែសម្រកទម្ងន់យ៉ាងណានោះ, ១០%គួរតែជាគោលដៅដែលយើងត្រូវការ។
វេជ្ជបណ្ឌិត ផេស៊ីន វាយ (Patience White) បាននិយាយថា ការស្រាវជ្រាវគួរតែជម្រុញទៅលើមនុស្សធាត់ដែលឈឺសន្លាក់។
ទោះជាយ៉ាងណាក៏ដោយ, គាត់លើកទឹកចិត្តអោយអ្នកឈឺសន្លាក់ទៅពិនិត្យជាមួយនឹងគ្រូពេទ្យមុននឹងចាប់ផ្តើមកម្មវិធីនៃការតមអាហារ និងធ្វើលំហាត់ប្រាណ។ ប្រសិនបើមនុស្សចង់ក្លាយជាអ្នកធ្វើលំហាត់ប្រាណ, ពួកគេត្រូវតែធ្វើវាក្នុងមធ្យោបាយដែលមិនប៉ះពាល់ដល់សន្លាក់៕