​ការឈឺ​សុដន់​ច្រើន​តែ​ចាប់ផ្តើម​កើតមាន​នៅ​ចន្លោះ​ពី ៤ ទៅ ៦​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ក៏​បាត់​ទៅ​វិញ​នៅ ១២​សប្តាហ៍​ដំបូង​។ វា​ត្រូវ​បាន​គេ​យល់​ថា​ជា​រោគសញ្ញា​ដំបូង​គេ​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។ ការឈឺ​សុដន់​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​អោយ​មាន​អារម្មណ៍​ថា​ដូចជា​ធ្លាប់​ឈឺ​កាល​មុន​មក​រដូវ​អញ្ចឹង ប៉ុន្តែ​វា​ក្លាយទៅជា​ឈឺចាប់​ខ្លាំងក្លា​ទៅ​វិញ​ក្នុងពេល​មាន​ផ្ទៃពោះ​។​

មូលហេតុ​

​ក្រោយ​ពី​បង្ក​កំណើត​រួច ទំហំ​សុដន់​ចាប់ផ្តើម​រីក​ធំ​ឡើង​ដោយសារ​តែ​ការបង្កើត​ជា​បំពង់​ទឹកដោះ​ក្នុង​សុដន់​។ ដូច្នេះហើយ​ទើប​ធ្វើអោយ​ទំហំ​សុដន់​ផ្លាស់ប្តូរ​រូ​បរាង្គ និង​ទៅ​ជា​តឹង​, ឈឺ និង​ហើម​។ ក្នុងពេល​មាន​ផ្ទៃពោះ សុដន់​នៅតែ​បន្ត​លូតលាស់​ទៅមុខទៀត ។ ទម្ងន់​បន្ថែម​របស់​សុ​ដន់ និង​ការកើនឡើង​របស់​ក្រពេញ​ទឹកដោះ​ទើប​ធ្វើអោយ​សុដន់​ឈឺ​ដូច្នេះ​។ ការប្រែប្រួល​អ័រម៉ូន​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ ដែល​ជា​ហេតុនាំអោយ​លំហូរ​ឈាម​កើនឡើង និង​ផ្លាស់ប្តូរ​ជាលិកា​សុដន់​។​

​ការប្រែប្រួល​

​ក្បាល​សុដន់​៖ អ្នក​នឹង​មាន​អារម្មណ៍​ឈឺចាប់ និង​ឈឺ​ឆៀបៗ​ក្នុង​ក្បាល​សុដន់ ។​

​ផ្នែក​ខ្មៅៗ​នៅ​ជុំវិញ​ក្បាល​សុដន់​៖ តំបន់​នេះ​ដែរ​នឹង​ទៅជា​ខ្មៅ និង​ធំ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ អ្នក​ក៏​ប្រហែល​ជា​សម្គាល់​ឃើញ​កន្ទួល​តូចៗ និង​ខ្មៅៗ​នៅលើ​កន្លែង​នេះ​ដែរ ដែល​គេ​ហៅ​ឈ្មោះ​វា​ថា Montgomery Tubercles (​ក្រពេញ​ញើស​) សម្រាប់​ផ្តល់​ភាព​រំអិល​។​

​សុដន់​៖ សរសៃឈាម​វ៉ែន​ពណ៌​ខៀវៗ​នៅ​ពីក្រោម​ស្បែក​សើរៗ​កំពុង​តែ​ដឹកនាំ​ជីវជាតិ និង​ជាតិ​ទឹក​ពី​ម្តាយ​ទៅ​កូន​ក្នុងផ្ទះ​។ ការឈឺ​សុដន់​ច្រើន​តែ​លែង​កើត​មាន​ទៀត​ក្រោយ​ពី​ការ​មាន​ផ្ទៃពោះ​ក្រោយពី​បញ្ចប់​ត្រីមាស​ទី​មួយ​រួច​។​

​ដំណោះស្រាយ​

​ជាធម្មតា សុដន់​របស់​ស្ត្រី​ភាគច្រើន​តែងតែ​រីក​ធំ​ក្នុង​ពេល និង​ក្រោយពេល​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​មួយ​ចំនួន​ក៏​មិន​មាន​ឃើញ​អ្វី​ប្រែប្រួល​ដល់​សុដន់​ពួកគេ​ដែរ​។ សុដន់​ដែល​មិន​លូតលាស់​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា​ទេ ហើយ​វា​ក៏​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ការផលិត​ទឹកដោះ​សម្រាប់​ចិញ្ចឹម​កូន​ដែរ​។ សុដន់​កាន់តែ​ធំ​មិនមែន​មានន័យថា​ទឹកដោះ​ច្រើន​ទេ ប៉ុន្តែ​វា​ចង់​សម្តៅ​ទៅលើ​តម្រូវការ​ប្រើ​អាវទ្រនាប់​លេខ​ថ្មី​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​ទៅ​លើ​ការឈឺ​សុដន់​ក្នុងពេល​មាន​ផ្ទៃពោះ​។​

  • ចូរ​ចៀសវាង​ការពាក់​អាវទ្រនាប់​ដែល​មាន​ខ្សែរ​ដែ​កនៅពី​ក្រោម​។​
  • ចូរ​ពាក់​អាវទ្រនាប់​ធ្វើ​ពី​អំបោះ​ទន់ ព្រោះ​វា​ផ្តល់​នូវ​ផាសុខភាព និង​ស្រួល​ដកដង្ហើម​ជាង​។​
  • ចូរ​យល់​ដឹង​អំពី​ទំហំ​សុដន់​របស់​អ្នក ដើម្បី​កុំអោយ​ប្រើ​អាវទ្រនាប់​ណា​ដែល​តឹងៗ​ពេក​។​
  • ក្នុងពេល​មាន​ផ្ទៃពោះ សុដន់​នៅតែ​បន្ត​ធំៗ​ទៅ​រហូត​។ ដូច្នេះ​គួរតែ​ប្រើ​អាវទ្រនាប់​ណា​ដែល​រលុងៗ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង