​តើ​អ្នក​ធ្លាប់​និយាយ​ទៅកាន់​នរណាម្នាក់ ហើយ​បែរមុខ​ចេញ​ព្រោះ​តែ​ក្លិន​មាត់​របស់​ពួកគេ​ដែរ​ឬទេ​? តើ​មាន​នរណា​ម្នាក់​បាន​ធ្វើបែបនេះ​មក​លើ​អ្នក​ឬទេ​?

​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​មាន​ក្លិន​មាត់​ជាពិសេស​នៅពេលដែល​ពួកគេ​ភ្ញាក់​ពី​ដំណេក ក៏ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​តូច​ជា​មនុស្ស​មាន​ក្លិន​មាត់ (halitosis) គ្រប់ពេលវេលា​។ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មាន​ក្លិន​មាត់​វា​អាច​មាន​ឥទ្ធិពល​ដ៏​ធំ​មួយ​ទៅលើ​ជីវិត​ប្រចាំថ្ងៃ​ក្នុង​សង្គម​របស់​ពួកគេ​ហើយ​មនុស្ស​ផ្សេង​ទៀត​នឹង​គិត​មិនល្អ​ចំពោះ​ពួកគេ​។ តើ​ធ្វើ​ដូចម្តេច​ប្រសិនបើ​អ្នក​មាន​ធំក្លិន​មាត់​?

  • សូម​ប្រាកដ​ថា​អ្នក​បាន​សំអាត​ធ្មេញ​របស់​អ្នក​បាន​ស្អាត​ល្អ​។ ប្រើ ថ្នាំដុសធ្មេញ​ដែលមាន​សារធាតុ​ភ្លុយអរ​រ៉ា​យ​(Fluoride)​និង​ច្រាស់​ដុសធ្មេញ​ដែល​មាន​សរសៃ​ច្រាស់​ទន់​ដើម្បី​សំអាត​ធ្មេញ​របស់​អ្នក​អោយ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​។​ដុស​អណ្តាត​របស់​អ្នក​ក្នុង​ពេល​តែមួយ​។​
  • សំអាត​ចន្លោះ​ធ្មេញ​របស់​អ្នក (​ពេទ្យធ្មេញ​របស់​អ្នក​អាច​នឹង​បង្ហាញ​អ្នក​ពី​របៀប​ធ្វើ​ដូចនេះ​) ។​
  • ជៀសវាង​អាហារ​ដែល​ស្អិត​និង​មាន​ជាតិ​ស្ករ​ខ្ពស់​ព្រោះ​បាក់តេរី​ចូលចិត្ត​ម្ហូបអាហារ​ផ្អែម​ដែល​ជាប់ ទៅ​នឹង​ធ្មេញ​របស់​អ្នក​!
  • ញ៉ាំ​ទឹក​បន្ទាប់ពី​បរិភោគ​អាហារ និង​នៅពេលណា​ដែល​មាត់​របស់​អ្នក​មាន​អារម្មណ៍​ថា​ស្ងួត​។​
  • ប្រើ​ទឹក​ខ្ពុរមាត់​និង breath fresheners ។ ប៉ុន្តែ​ពួកវា​ក៏​មាន​តម្លៃ​ថ្លៃ​ផងដែរ​។​
  • ប្រសិនបើ​អ្នក​ជា​អ្នក​ជក់បារី​ព្យាយាម​បោះបង់​ទម្លាប់​នេះ​ចោល​!
  • ជួន​ជាមួយ​ពេទ្យធ្មេញ​ដើម្បី​ធ្វើការ​ព្យាបាល​មាត់​ធ្មេញ​របស់​អ្នក​។​ពេទ្យធ្មេញ​របស់​អ្នកនឹង​អាច​ពិនិត្យមើល​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​ហើយ​ផ្ដល់​នូវ​ការណែនាំ​អំពី​អនាម័យ​មាត់​ធ្មេញ​និង​ការព្យាបាល​ដែល​អ្នក​អាច​នឹង​ត្រូវការ​។​
  • ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​។​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​អាច​បង្ក​អោយ​ធំក្លិន​មាត់​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ប្រសិនបើ​អ្នក​កំពុង​មាន​ការព្រួយបារម្ភ​អំពី​ការ​ធំក្លិន​មាត់​របស់​អ្នក​។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង