ការចាក់ថ្នាំពន្យាកំណើតអាចជាវិធីសាស្ត្រពន្យាកំណើតមួយប្រភេទដែលមានសុវត្ថិភាពបំផុត ប៉ុន្តែវាក៏មានផលរំខានច្រើនណាស់ដែរ។ ផលរំខានដែលបណ្តាលមកពីថ្នាំគ្រាប់ពន្យាកំណើតមិនមានលក្ខណៈជាក់ស្តែងដូចការចាក់ថ្នាំពន្យាកំណើតទេ។ នេះដោយសារតែចំនួនអ័រម៉ូនរបស់ថ្នាំចាក់ច្រើនជាងថ្នាំគ្រាប់។

ការថ្នាក់ថ្នាំទាំងនេះធ្វើអោយមិនមករដូវរហូតដល់ មួយឆ្នាំឯណោះ។ មានស្ត្រីតែមួយភាគបីប៉ុណ្ណោះដែលកំពុងតែប្រើប្រាស់ការពន្យាកំណើតដោយចាក់ថ្នាំ ហើយមករដូវធម្មតានៅឆ្នាំទីមួយ។ ចំណែកស្ត្រីដែលនៅសល់មិនមានការមករដូវអ្វីទាំងអស់នៅឆ្នាំទីមួយ ហើយទោះបីជាពួកគេមករដូវក៏ដោយ ក៏វាមិនទៀងទាត់ដែរ។
ផលរំខានផ្សេងមួយទៀតដែលទាក់ទងនឹងការចាក់ថ្នាំដែរនោះគឺបន្ថយកំហាប់ឆ្អឹង។ ថ្នាំពន្យាកំណើតទាំងនេះមានឥទ្ធិពលទៅលើជាតិកាលស្យូមរបស់ឆ្អឹង។ កំហាប់កាលស្យូមក្នុងឆ្អឹងនឹងថយចុះក្នុងឆ្នាំទីមួយ។ ទំហំកំហាប់ឆ្អឹងនឹងថយចុះ ហើយបញ្ហាពិប្រាកដនោះគឺថា វានឹងបន្តថយចុះមួយចំនួនបណ្តោះអាសន្នទៀតទោះបីជាឈប់ប្រើថ្នាំចាក់ទៀងក៏ដោយ។ លើសពីនេះទៅទៀត វានឹងអាចអោយមានផលប៉ះពាល់ដល់សុខភាពស្ត្រីយ៉ាងធ្ងន់ធ្ងរបាន គឺនឹងមានជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ។
មានផលរំខានផ្សេងៗទៀតដែលទាក់ទងនឹងផលវិបាកតិចតួចជាងនេះមានដូចជា ការមករដូវវិញតិចជាងមុន ឬខ្លាំងជាងមុន, មករដូវរយៈពេលខ្លី ឬយូរជាងមុន។ ការធ្លាក់ឈាមរដូវជាប់រហូតអាចបណ្តាលអោយមានអាការៈស្លេកស្លាំងបាន។ កត្តាប្រឈមមុខផ្សេងៗទៀតកំពុងតែមើលឃើញ និងដឹងតាមរយៈការហូរឈាមរដូវនេះតែម្តង។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗបើសិនជារោគសញ្ញានេះកើតឡើងជាប់រហូត៕