​រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​រក​មើល​ថា​តើ​ការ​ញ៉ាំ​ច្រើន​របស់​អ្នក​គឺ​កើតមាន​ជា​ញឹកញាប់ ឬ​ម្តងម្កាល​។ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា​ញ៉ាំ​ច្រើន​ជារឿយៗ​, វា​មាន​រឿង​ដែល​អាច​ជួយ​អ្នក​អាច​ចៀសផុត​ពី​ការធ្វើ​បែប​នោះ​។

ឧទាហរណ៍​, ជំនួស​អោយ​ការ​ញ៉ាំ​នៅពេល​ដែល​អ្នក​មិន​ឃ្លាន​, រក​មធ្យោបាយ​ដទៃទៀត​ដើម្បី​ធ្វើអោយ​ខ្លួន​របស់​អ្នក​រវល់​, ដូចជា​ដើរ​លេង ឬ​និយាយ​ទូរស័ព្ទ​។ សូម​កុំ​ញ៉ាំ​អាហារ ឬ​នំ​ខណៈពេល​ដែល​កំពុង​ធ្វើ​អ្វី​មួយ​ដូចជា មើល​ទូរទស្សន៍ ឬ​ធ្វើ​ការងារ​ផ្ទះ​។

នេះ​ជា​មធ្យោបាយ​មួយ​ដេល​ធ្វើអោយ​ញ៉ាំ​ច្រើន​។ ការ​ញ៉ាំ​អាហារ​ច្រើន គឺ​ខុស​ពី​ការ​ញ៉ាំ​ច្រើន​ធម្មតា​។ អ្នក​ដែល​ញ៉ាំ​អាហារ​ច្រើន គឺ​មាន​ចំ​នង់​ខ្លាំង​ក្នុង​ការ​ញ៉ាំ​ច្រើន​។ ពួកគេ​ញ៉ាំ​ជា​ទៀងទាត់​នូវ​បរិមាណ​ច្រើន​មិន​ធម្មតា​នៃ​អាហារ ហើយ​មិន​ឈប់​ញ៉ាំ​នោះ​ទេ​ទោះបីជា​ពួកគេ​ឆ្អែត​ក៏ដោយ​។ ជាមួយនឹង​ការ​ញ៉ាំ​អាហារ​ច្រើន​នេះ​, មនុស្ស​មាន​អារម្មណ៍​គ្រប់គ្រង​មិន​បាន​នូវ​ការ​ញ៉ាំ និង​មាន​ឆន្ទៈ​តិច​ក្នុង​ការឈប់​ញ៉ាំ​ខណៈពេល​ដែល​ពួកគេ​កំពុងតែ​ធ្វើ​វា បន្ទាប់មក​ក៏​មាន​អារម្មណ៍​ខុសឆ្គង​។​


​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​បញ្ហា​នៃ​ការ​ញ៉ាំ​ច្រើន​,  សូម​ពិគ្រោះ​ជាមួយ​នឹង​ឪពុកម្តាយ ឬ​គ្រូពេទ្យ​។ ការព្យាបាល​គឺមាន​ដែល​អាច​ជួយ​អ្នក​អោយ​មាន​អារម្មណ៍​បាន​ប្រសើរ​ឡើង​អំពី​ខ្លួន​អ្នក និង​មាន​ទំនាក់ទំនង​នឹង​ការ​ញ៉ាំ​អាហារ​ដ៏​សមស្រប​មួយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង