ការគេងអោយបានគ្រប់គ្រាន់គឺជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ជាពិសេសក្មេងជំទង់ដែលមមាញឹកនៅនឹងសាលា និងសកម្មភាពសង្គមជាដើម។
National Sleep Foundation បាននិយាយថា កង្វះការគេងគ្រប់គ្រាន់ក្នុងចំនោមក្មេងជំទង់អាចនាំអោយៈ

- ពិបាកក្នុងការផ្ចង់អារម្មណ៍, មានបញ្ហាក្នុងការដោះស្រាយនូវបញ្ហា, ស្តាប់, រៀន និងចងចាំ
- បញ្ហានឹងស្បែកដូចជា ឡើងមុន
- កើនឡើងអាកប្បកិរិយាឆាប់ខឹង និងមិនសមស្រប
- បង្កើនការញ៉ាំអាហារដែលមិនផ្តល់សុខភាព និងឡើងទម្ងន់
- កើនឡើងហានិភ័យនៃការញ៉ាំជាតិនីកូទីន និងកាហ្វេអ៊ីន។ ក្នុងចំនោមក្មេងជំទង់ដែលបានផឹកសារធាតុនេះ, កង្វះការគេងអាចបង្កើនឥទ្ធិពលនៃជាតិអាល់កុល
- បង្កើនហានិភ័យនៃការងងុយគេងពេលបើកបរ, ប្រើប្រាស់សំភារៈមិនមានសុវត្ថិភាព និងមានជំងឺ៕