បើសិនជាអ្នកកំពុងតែមានជំងឺផ្តាសាយ អ្នកប្រហែលជាឆ្ងល់អំពីររបបអាហារដែលគួរញ៉ាំហើយ។ ដូច្នេះតើអ្នកគួរញ៉ាំអ្វីខ្លះទៅនៅពេលអ្នកក្តៅខ្លួនផង ហើយមានរោគសញ្ញាផ្តាសាយថែមទៀតនោះ?

ថ្ងៃនេះ មានរឿងច្រើនជាងធម្មតា យើងសុទ្ធតែដឹងអំពីថាមពលនៃការធ្វើអោយជាសះរបួសរបស់អាហារក្នុងការជម្រុញដល់ប្រព័ន្ធភាពស៊ាំ និងជំនួយអោយជំងឺឆាប់ជា។ ពិតណាស់ ជីវជាតិគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ថែរក្សាសុខភាពអោយនៅល្អ។ ប៉ុន្តែនៅពេលរាងកាយធ្វើសង្គ្រាមជាមួយនឹងរោគសញ្ញាជំងឺផ្តាសាយរយៈពេលច្រើនថ្ងៃដល់ច្រើនសប្តាហ៍ របបអាហារនឹងក្លាយទៅជាជារឿងកាន់តែសំខាន់សម្រាប់បង្កើនល្បឿនដល់ការជាសះរបួស។ ការបន្ថែមនូវវីតាមីន និងជាតិរ៉ែសំខាន់ៗក្នុងរបបអាហាររឹតតែជារឿងសំខាន់ថែមទៀតដើម្បីជួយបង្កើនភាពរឹងម៉ាំ។
តើជីវិជាតិមានប្រយោជន៍អ្វីខ្លះក្នុងការធ្វើអោយរបួសឆាប់ជា?
ជីវជាតិគឺជាសមាសធាតុពិសេសៗក្នុងអាហារដែលមានសារៈសំខាន់ក្នុងការជួសជុលអ្វីដែលខូចខាតក្នុងខ្លួន, លូតលាស់ និងធ្វើអោយមានសុខភាពល្អ។ ជីវជាតិនោះមានដូចជា វីតាមីន, ជាតិរ៉ែ, អាស៊ីតអាមីណេ, ខ្លាញ់សំខាន់ៗ និងជាតិទឹកព្រមទាំងប្រភពនៃកាឡូរីដូចជា កាបូអ៊ីដ្រាត, ប្រូតេអ៊ីម, និងខ្លាញ់។ ជីវជាតិមួយចំនួនឈ្មោះថា Nonessential Nutrients ត្រូវបានបង្កើតឡើងដោយរាងកាយខ្លួនឯង។ ជីវជាតិផ្សេងៗទៀត (ជីវជាតិសំខាន់ ឬ Essential Nutrients) ត្រូវតែមានក្នុងរបបអាហាររបស់អ្នក។ រាល់ការកង្វះអាហារូបត្ថម្ភទាំងអស់អាចនាំអោយកើតជំងឺបានបើសិនជាគ្មានការព្យាបាលទេ។
តើអាហារអ្វីខ្លះដែលជួយប្រឆាំងនឹងការបង្ករោគជាមួយជំងឺផ្តាសាយ?
មិនខ្វល់ថាអ្នកមានជំងឺផ្តាសាយ ឬក៏អត់នោះទេ ជាតិប្រូតេអ៊ីនតែងតែជារឿងសំខាន់ក្នុងការថែរក្សារាងកាយអោយនៅរឹងមាំជានិច្ច។ ប្រូតេអ៊ីនគឺជារបស់សំខាន់ក្នុងការជួយថែរក្សារាងកាយ និងបង្កើតភាពរឹងមាំ។ សាច់, សាច់សត្វស្លាប, ត្រី, អាហារធ្វើពីទឹកដោះគោ, ស៊ុត និងសណ្តែក ព្រមទាំងគ្រាប់ធញ្ញជាតិគឺជាប្រភេទដ៏ល្អរបស់ប្រូតេអ៊ីន។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានណែនាំថា មនុស្សធំត្រូវការញ៉ាំប្រូតេអ៊ីន ៥០ក្រាមក្នុងមួយថ្ងៃ។ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនត្រូវការច្រើនជាងនេះ។ តាមរយៈការញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន យើងក៏អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗដែរដូចជា វីតាមីន B6 និង B12 ដែលវាទាំងពីរនេះជួយធ្វើអោយប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។
វីតាមីន B6អាចមានយ៉ាងទូលំទូលាយក្នុងអាហារជាច្រើនដូចជា ដំឡូង, ស្ពៃបៃតងចាស់ និងគ្រាប់ធញ្ញជាតិ។ ប្រូតេអ៊ីនដូចជា សាច់, ទឹកដោះគោ និងត្រីក៏ផ្ទុកទៅដោយវីតាមីន B12 ដែរក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។
ជាតិរ៉ែដូចជា សេឡេញ៉ូម និងស័ង្គសីមានតួនាទីថែរក្សាប្រព័ន្ធភាពស៊ាំអោយនៅខ្លាំងក្លា។ ជាតិរ៉ែទាំងនេះមានក្នុងអាហារសម្បូរប្រូតែអ៊ីនដូចជា សណ្តែក, គ្រាប់ធញ្ញជាតិ, សាច់ និងសាច់បក្សី៕