​យើងទាំងអស់គ្នា​សុទ្ធតែ​មាន​ស្ត្រេ​ស ហើយ​របៀប​ដែល​យើង​គ្រប់គ្រង​វា​ក៏​សុទ្ធ​តែ​អាច​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ​។ ការគ្រប់គ្រង​ស្ត្រេ​ស​អាច​ជា​ឧបករណ៍ដ៏​ខ្លាំងក្លា​សម្រាប់​សុខុមាលភាព ព្រោះ​ស្ត្រេ​ស​ខ្លាំងពេក​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​បាន​។ មាន​វិធីសាស្ត្រ​ច្រើន ហើយ​វិធីសាស្ត្រ​មួយ​ក្នុង​នោះ​គឺ​និយាយ​អំពី​អ្វី​ដែល​អ្នក​ញ៉ាំ​តែម្តង​។ ដូច្នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របប​អាហារ​ដែល​អាច​ជួយ​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​បាន​។

​ក្រូច​
​ក្រូច​គឺជា​ប្រភព​វីតាមីន C ដ៏​មាន​តម្លៃ​មួយ​ប្រភេទ​។ ការសិក្សា​បាន​អោយដឹងថា វីតាមីន​មួយ​នេះ​អាច​ទប់ស្កាត់​ចំនួន​ស្ត្រេ​ស​អ័រម៉ូន​បាន ខណៈពេល​ដែល​វា​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរនោះ​។ ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​អ្នកជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឃើញថា ទាំង​សម្ពាធ​ឈាម និង​ស្ត្រេ​ស​អ័រម៉ូន (Cortisol) បាន​ត្រឡប់​មក​ធម្មតា​វិញ​យ៉ាង​លឿន​នៅពេល​ពួកគេ​ទទួលទាន​វីតាមីន C មុនពេល​បំពេញ​ការងារ​ណាមួយ​ដែល​ស្ត្រេ​ស​ខ្លាំង​។

ស្ពៃ​បៃតងចាស់ (Spinach)
អ្នក​អាច​យកឈ្នះ​លើ​ស្ត្រេសបាន​ប្រហែល​ជា​ទាក់​ទងនឹង​សារធាតុ​ម៉ាញ៉េស្យូម​ក្នុង​ស្ពៃ​បៃតងចាស់​នេះហើយ​។ កាលណា​មាន​ចំនួន​ម៉ាញ៉េស្យូម​តិចពេក​ប្រហែល​ជា​ហេតុ​នាំ​អោយ​ឈឺក្បាល និ​អស់កម្លាំង ដែល​វា​មាន​ឥទ្ធិពល​ធ្វើ​អោយ​ស្ត្រេសបាន​។ ទឹក​ស្ពៃ​បៃតងចាស់​មួយ​ពែង​អាចជួយ​បំពេញ​ជាតិ​ម៉ាញ៉េស្យូម​ដែល​បាត់បង់​បាន​។ បន្លែ​បៃតង​សុទ្ធតែ​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម​ទាំងអស់​។

​ត្រី​សម្បូរ​ខ្លាញ់​
​ដើម្បី​អាច​គ្រប់គ្រង​ស្ត្រេសបាន ចូរ​ធ្វើការ​សាង​មិត្ត​ជាមួយ​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​។ ខ្លាញ់​អូ​មេហ្គា​បី Fatty Acid ដែល​មាន​ក្នុង​ត្រី​ដូច​ជា ត្រី​សាល​ម៉ុង​, ធូ​ណា អាច​ជួយ​ការពារ​កុំអោយ​អ័រម៉ូន​ស្ត្រេ​ស​ចេញ​ច្រើន និង​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​, អារម្មណ៍​មិន​ល្អ​ដូចជា​បាក់​ទឹកចិត្ត និង​ចង្កោម​រោគសញ្ញា​មុនពេល​មក​រដូវ​បាន​។ ដើម្បី​អាច​ទទួលបាន​អូ​មេហ្គាបី​ធ្វើអោយ​អារម្មណ៍ល្អ​បាន ចូរ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​អោយបាន ៨៥​ក្រាម យ៉ាងហោចណាស់ ពីរ​ដង​ក្នុង​មួយថ្ងៃ​។

​តែ​ខ្មៅ​
​ផឹក​តែ​ខ្មៅ​ប្រហែលជា​ជួយ​អោយ​អា​ការៈស្ត្រេស​ខ្លាំងឆាប់​បាត់​ទៅ​វិញ​។ ការសិក្សា​មួយ​ដែល​បាន​ប្រៀបធៀប​អ្នក​ផឹក​តែ​បួន​ពែង​រាល់ថ្ងៃ​រយៈពេល ៦​សប្តាហ៍ ជាមួយ​អ្នក​ផឹក​ភេសជ្ជៈ​ផ្សេងទៀត​បាន​អោយដឹងថា អ្នក​ផឹក​តែ​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ជើង ហើយ​ចំនួន​អ័រម៉ូន​ស្ត្រេ​ស (Cortisol) ក៏​ថយចុះ​ដែរ​ក្រោយពី​ជួប​ស្ថានភាព​ធ្វើអោយ​ស្ត្រេ​សរួច​។

​ផ្លែ​បឺ​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​គឺ​ធ្វើយ៉ាងណា​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម​អោយបាន​គ្រប់គ្រាន់ ហើយ​ផ្លែ​បឺ​កន្លះ​ផ្លែ​មាន​ជាតិ​ប៉ូ​តា​ស្យូម​ច្រើនជាងផ្លែ​ចេក​ដែល​មាន​ទំហំម​ធ្យ​ម​ទៅទៀត​។ ផ្លែ​បឺ​សម្បូរ​ជា​តិខ្លាញ់ និង​កាឡូរី ដូច្នេះ​ចូរ​កុំ​ញ៉ាំ​ច្រើនពេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង