​រោគសញ្ញា​ដែល​ពស់មានពិស​ចឹក​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ជាតិពុល​ដែល​ពស់មានពិស​នោះ​មាន ឬ​បញ្ចូល​ទៅ​ក្នុង​កន្លែង​ដែល​វា​ខាំ និង​ចំនួន​ដែល​ពិស​នោះ​មាន​ផងដែរ​។ ប្រភេទ​នៃ​រោគសញ្ញា​អាច​ចែកចេញ​ជា​បួន​ក្រុម​ដូចជា​៖

  • Cardiotoxin៖ មាន​សកម្មភាព​លើ​ជាលិការ​បេះដូង​
  • Neurotoxin៖ មាន​សកម្មភាព​ទៅលើ​ជាលិការ​សរសៃប្រសាទ​
  • Cytotoxin៖ មាន​សកម្មភាព​ទៅលើ​ជាលិការ​ត្រង់​កន្លែង​ពស់​ចឹក ឬ​ជាលិការ​ដល​បឺត​ស្រូប​ជាតិ​ពុល​នោះ​ផ្ទាល់​
  • Hemotoxin៖ មាន​សកម្មភាព​ទៅលើ​ប្រព័ន្ធ​ធ្វើអោយ​ឈាម​កក និង​ប្រហែលជា​ធ្វើ​អោយ​ហូរឈាម​ក្នុង​ពោះ​ទៀតផង​។​


 

​ពិស​ខ្លះ​ប្រហែលជា​មាន​ឥទ្ធិពល​លើស​ពី​មួយ​។ ដោយសារ​តែ​រោគសញ្ញា​ជាច្រើន​ដល​អាច​កើត​មាន​ជាមួយនឹង​ពស់មានពិស​ចឹក ធ្វើអោយ​រោគសញ្ញា​សំខាន់ៗ​អាច​មាន​ដូចជា​៖

  • មាន​ស្នាម​ពស់​ចឹក​នៅលើ​របួស​
  • មាន​ឡើង​ក្រហម និង​ហើម​នៅ​ជុំវិញ​កន្លែង​ពស់​ចឹក​
  • ឈឺ​ខ្លាំងនៅ​កន្លែង​ពស់​ចឹក​
  • ក្អួត និង​ចង្អោរ​
  • ពិបាក​ដកដង្ហើម​
  • ភ្នែក​មើល​មិនឃើញ​
  • ចេញ​ទឹកមាត់ និង​បែកញើស​ច្រើន​
  • ស្ពឹក ឬ​ឈឺ​ឈៀបៗ​នៅ​ជុំវិញ​មុខ​និង​ជើង​


 

​រោគសញ្ញា​ដែល​កើតចេញ​ពី​ពិស​ទាំងនេះ​អាច​មាន​ពេល​ខ្លះ​ប្រែប្រួល និង​កើត​មាន​លឿន ឬ​យូរ​រហូតដល់​ច្រើន​ម៉ោង អាស្រ័យ​ទៅតាម​ប្រភេទ​ពិស និង​ការ​បឺត​ស្រូប​ទៅក្នុង​រាងកាយ​។ ជាទូទៅ ក្មេង​តូចៗ​គឺ​ងាយ​នឹង​អាច​អោយ​ពស់​ចឹក​បាន​ណាស់ ព្រោះ​ពិស​ដ៏​ច្រើន​អាច​បឺត​ស្រូប​ចូលក្នុង​រាងកាយ​ដ៏​តូច​របស់​គេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង