មនុស្សស្រីគឺត្រូវតែជោគជ័យទើបមនុស្សប្រុសមិនមើលងាយ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចទទួលបានជោគជ័យនោះ?
1. អ្នកត្រូវតែចងចាំថាត្រូវតែកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ហើយត្រូវតែដើរតាមគោលដៅនេះរហូត ដោយមិនធ្វើការកែប្រែនៅពេលដែលចាំបាច់ឡើយ ព្រោះមានតែគោលដៅទេ ទើបអាចនាំអ្នកដើរដល់ផ្លូវជោគជ័យ។
2. អ្នកត្រូវតែតាំងចិត្តឱ្យមាំ ទោះបីជាជួបឧបសគ្គអ្វីក៏មិនត្រូវរាថយដែរ ព្រោះមានតែចិត្តអំណត់ទេ ទើបអាចនាំអ្នកឲ្យដើរដល់ផ្លូវជោគជ័យបាន។
3. អ្នកត្រូវតែមានជំនឿចិត្តលើខ្លួនឯង ហ៊ានសម្រេចគ្រប់រឿងដោយមិនរារេ ព្រោះជំនឿចិត្តទាំងឡាយនេះ នឹងអាចធ្វើឲ្យអ្នកអាចសម្រេចគោលដៅបាន។
4. អ្នកត្រូវតែយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អ ទើបអាចដើរដល់គោលដៅបាន ព្រោះមានតែការខំប្រឹងឲ្យអស់ពីសមត្ថភាពទេ ទើបគ្មានឧបសគ្គអាចរារាំងអ្នកបាន។
5. ជាងនេះទៅទៀតអ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ព្រោះអ្នកទាំងនោះនឹងអាចជួយអ្នកនៅថ្ងៃណាមួយជាមិនខានឡើយនៅពេលដែលអ្នកជួបនឹងឧបសគ្គ។
6. ចំនុចសំខាន់មួយទៀតគឺត្រូវតែមានចិត្តល្អ ទើបអាចទទួលបានជោគជ័យ ព្រោះមនុស្សល្អនឹងមានអ្នកតាមថែរក្សាច្រើន ដោយមិនងាយបរាជ័យនោះទេ៕