Join with Health.com.kh on Telegram

​ការ​មិន​មក​រដូវ​ចែកចេញ​ជា​ពីរ​ប្រភេទ​គឺ ប្រភេទ Primary និង Secondary​។ បើសិន​ជា​ស្ត្រី​ម្នាក់​មាន​អាយុ ១៤​ឆ្នាំ​ហើយ​នៅតែ​មិន​មក​រដូវ​ដំបូង ឬ​មិន​មាន​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​ដូចជា លូតលាស់​សុដន់ និង​ដុះ​រោម​លើ​ថ្ងាស​ក្រោម​ហើយ ឬ​អាយុ​១៦​ឆ្នាំ​ហើយ​មិន​មក​រដូវ តែ​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​លូតលាស់​ធម្មតា នោះ​ហើយ​គឺជា​ការ​មិន​មក​រដូវ​ប្រភេទ Primary​។

ចំពោះ​ការ​មិន​មក​រដូវ​ប្រភេទ Secondary សម្តៅ​ទៅលើ​ស្ត្រី​ដែល​ចាប់ផ្តើម​មក​រដូវ​ធម្មតា​សុខៗ​ស្រាប់តែ​លែង​មក​រយៈពេល​បី ឬ​ច្រើន​ខែ​។ ការ​មាន​ផ្ទៃពោះ​, ការ​បំបៅ​ដោះកូន , ការប្រើ​ថ្នាំ​ពន្យា​កំណើត ទ្ធ​តែ​មិន​ធ្វើ​អោយ​មក​រដូវ​ទាំងអស់​។

​ការផ្លាស់ប្តូរ​របប​អាហារ​គឺជា​រឿង​សំខាន់​នៅ​ពេល​កំពុងតែ​ព្យាបាល​ការ​មិន​មក​រដូវ​។ ចាប់តាំងពី​មាន​បញ្ហា​ដូចជា​ធាត់​ជ្រុល​, ស្គម​ពេក និង​កង្វះ​ជាតិ​ដែក​គជា​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​មក របប​អាហារ​សម្រាប់​ស្ត្រី​មិន​មក​រដូវ​ត្រូវបាន​ណែនាំ​អោយ​ធ្វើ​តាម​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទូទៅ និង​មុខងារ​ក្នុង​ខ្លួន​។

  • ​របប​អាហារ​ត្រូវតែ​មាន​ជាតិ​ដែក​អោយបាន​ច្រើន​ដូចជា ថ្លើម​សត្វ​, អាហារ​សមុទ្រ​, ស្ពៃ​បៃតងចាស់​, និង​សណ្តែកសៀង​។ ការធ្វើ​បែប​នេះ​ជួយ​បង្ការ​ការ​កង្វះ​អាហារ​រូបត្ថ​ម្ភ​ដូចជា ជំងឺ​ស្លេកស្លាំង​ដែល​អាច​ធ្វើអោយ​មិន​មក​រដូវ​បាន​។
  • ​ចូរ​ចៀសវាង​អាហារ​ដែល​សម្រក​ទម្ងន់​ព្រោះ​វា​អាច​ធ្វើអោយ​អា​ការៈមិន​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​។ ចូរ​ធ្វើអោយបាន​នូវ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​សម្រក​ទម្ងន់​អោយមាន​សុវត្ថិភាព​។
  • ​ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់ Trans-fats ខ្ពស់​។ ចូរ​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​ចំណិនអាហារ​, សម្រក​ទម្ងន់ និង​បន្ថែម​អាហារ​មាន​ជាតិ​សរសៃ​ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​និង​បំបែក​អាហារ​។
  • ​បើសិន​ជា​អ្នក​ជា​មនុស្ស​ស្គម ចូរប​ន្កើ​ន​ការទទួលទាន​ប្រូតេអ៊ីន និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​អោយ​អញ​នក​ឡើង​ទម្ងន់​តែ​សុខភាព​ល្អ​។
  • ​មិនត្រូវ​ភ្លេច​ប្រើ​ថ្នាំ​បំប៉ន​វីតាមីន និង​ជាតិ​រ៉ែ​ជាមួយ​វីតាមីន​អាស៊ីតហ្វូលិច​ទេ ព្រោះ​ការ​កង្វះ​ជីវជាតិ​ទាំងនេះ​អាច​បណ្តាលអោយ​ស្ត្រី​មិន​មក​រដូវ​បាន​៕