រដូវគឺជាផ្នែកធម្មតាមួយនៃជីវិតរបស់ស្ត្រីម្នាក់ៗ។ស្ត្រី វ័យក្មេងជាច្រើន និងអ្នកដែលមានវ័យចំណាស់ មួយចំនួនមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលរដូវរបស់ពួកគេបានចាប់ផ្តើម ។

ការឈឺនេះ ( ដែលហៅថា dysmenorrhoea )បានមកពីការការកន្ត្រាក់នៃសាច់ដុំនៃស្បូន។ខាងក្រោមនេះជាគំនិតខ្លះៗ អំពីរបៀបគ្រប់គ្រងនៅអ្វីដែល ស្ត្រីគួរធ្វើពេលមានការឈឺចាប់ក្នុពេលមានរដូវ។
- បើការឈឺចាប់មិនអាក្រក់ពេចនោះទេ គ្រាន់តែយកដបទឹកក្តៅមកដាក់លើពោះរបស់អ្នក ការធ្វើលំហាត់ប្រាណ និងប្រើថ្នាំបំបាត់ការឈឺចាប់(ដូចជា paracetamol ឬ ibuprofen ) អាច ជួយអ្នកបាន។
- ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង សូមជួបជាមួយគ្រូពេទ្យដោយសារតែមានថ្នាំមួយចំនួនមាន ភាពខុសគ្នាច្រើន ។
- វានឹងមានប្រយោជន៍ដើម្បីកត់សម្គាល់នូវរដូវរបស់អ្នកលើប្រតិទិនមួយដោយសារតែមានថ្នាំខ្លះដែលបានធ្វើការល្អបំផុត ប្រសិនបើពួកវាត្រូវបានយកមកប្រើមុនពេលដែលមានការឈឺចាប់ ពេលមករដូវចាប់ផ្តើម ។
- ពេលខ្លះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាអោយប្រើថ្នាំគ្រាប់ពន្យាកំណើត ប៉ុន្តែមានការព្យាបាល ផ្សេងទៀតដែលអាចជួយ យ៉ាងច្រើនផងដែរ។
- ឈឺចាប់ពេលមករដូវ គឺ ជាហេតុផលមួយ ហេតុអ្វីបានជាស្ត្រីវ័យក្មេងមិនបានទៅសាលារៀន ឬកន្លែងការងារប៉ុន្តែស្ទើរតែគ្រប់គ្នាតែងតែមានការព្យាបាលណាមួយដែលអាចកាត់បន្ថយ ការឈឺចាប់បានយ៉ាងច្រើន ដូច្នេះអ្នកមិនចាំបាច់ឈប់សំរាកនោះទេ។
- ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាស្ត្រីវ័យក្មេងដែលជក់បារីច្រើននឹងមានហានិភ័យខ្លាំងនៃការមានភាពតានតឹង និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរមុនពេលមករដូវ ។ រោគសញ្ញាគឺកើនឡើង ជាមួយនឹងចំនួននៃការបារីបានជក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855