ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលបំផ្លាញក្រលៀនអ្នកខ្លាំង។ តើមានអ្វីខ្លះទៅ?
- អាហារដែលមានផ្ទុកសារធាតុសូដ្យូមខ្ពស់ដូចជា អាហារកំប៉ុង ស្ពៃជ្រក់ និងអាហារជាច្រើនទៀតដែលមានសារធាតុនេះ នឹងធ្វើឲ្យក្រលៀនអ្នកឆាប់មានបញ្ហាណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការញ៉ាំអាហារទាំងនេះ។
- អ្នកគួរតែកាត់បន្ថយពិសារសាច់ក្រហម រួមទាំងសាច់ដែលគេយកទៅកែច្នៃ ព្រោះសាច់ទាំងនេះសុទ្ធតែជាឃាតករដែលធ្វើឲ្យក្រលៀនអ្នកជួបនឹងបញ្ហាលឿន។ ដូចនេះ អ្នកគួរតែកុំប៉ះច្រើនឲ្យសោះ។
- អាហារដែលបំពង ប័រ និងអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ សុទ្ធតែជាអាហារដែលដែលបំផ្លាញសុខភាពក្រលៀនអ្នកទាំងអស់។ ដូចនេះ អាហារទាំងឡាយខាងលើនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចការពារក្រលៀនអ្នកឲ្យដំណើរការបានល្អយូរ៕