ខាងក្រោមនេះ Health.com.kh បង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើក្នុងថ្ងៃសែននំអ៊ី។ តើមានអ្វីខ្លះទៅ? (អាន:រោង ថោះ និងរកា មួយជីវិតមានគេស្រឡាញ់ មិនខ្វះលុយចាយឡើយ​)

ឆ្នាំឆ្លូវ

ក្នុងថ្ងៃទី២២ ខែ១២ ជាថ្ងៃសែននំអ៊ី អ្នកដែលកើតក្នុងឆ្នាំនេះ នឹងមានលាភឡើងខ្ពស់ចំនួន១០ឆ្នាំ ថែមទាំងមានរឿងល្អចូលមកច្រើនទៀតផង។ ជាពិសេស ឲ្យតែអ្នកខំប្រឹង អ្នកនឹងអាចទទួលបានប្រាក់ធំចូលមកជាមិនខានឡើយ។

ឆ្នាំវក

ចាប់ពីថ្ងៃសែននំអ៊ី អ្នកនឹងអាចទទួលបានប្រាក់យ៉ាងងាយ ដោយឲ្យតែអ្នកបញ្ចេញកម្លាំងតែបន្តិច ផលនឹងអាចចូលមករកអ្នក។ ជាពិសេស ឧបសគ្គទាំងឡាយនឹងចាកឆ្ងាយពីអ្នក ដោយធ្វើឲ្យអ្នកងាយទទួលបានទ្រព្យជាខ្លាំង។

ឆ្នាំថោះ

ថ្ងៃទី២២នេះ អ្នកនឹងអាចទទួលបានចំណូលខ្ពស់ពីមុខរបរ ថែមទាំងធ្វើអ្វីក៏អាចសម្រេចដូចបំណងផងដែរ។ ជាពិសេស អ្នកនឹងអាចទទួលបានសមទ្ធិផលខ្ពស់ ដោយធ្វើឲ្យអ្នកអាចរស់នៅក្នុងជីវភាពដែលល្អខ្លាំងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង