​ការ​ដេក​មិន​លក់​ក៏​មាន​ភាពប្រែប្រួល​ទៅតាម​ពេលវេលា​ដែល​វា​កើត​ឡើង​ចុងក្រោយ និង​ភាព​ញឹកញាប់​របស់​វា​ដែរ​។ វា​អាច​មាន​រយៈពេល​ខ្លី (​ស្ថានភាព​ស្រួចស្រាវ​) ឬ​អាច​ជា​រយៈពេល​មួយ​យូរហើយ (​ស្ថានភាព​រ៉ាំរ៉ៃ​)​។ វា​ក៏​អាច​មាន​ទៅ​មាន​មក​ដែឬ ជាមួយនឹង​ពេលវេលា​ណាមួយ​ដែល​មនុស្ស​គ្មាន​បញ្ហា​ក្នុង​ការ​ដេក​។

ការ​ដេក​មិន​លក់​ស្រួចស្រាវ​អាច​កើតឡើង​ពី​រយៈពេល​តែ​មួយ​យប់​ដល់​ច្រើន​សប្តាហ៍​។ ការ​ដេក​មិន​លក់​ដែល​ហៅ​ថា​រ៉ាំរ៉ៃ​នោះ​គឺ​នៅពេល​មនុស្ស​ដេក​មិន​លក់​យ៉ាង​ហោច​ណាស់ បី​យប់​ក្នុង​មួយ​សប្តាហ៍​រយៈពេល​មួយខែ ឬ​យូរ​ជាង​នេះ​។​

​ការ​ដេក​មិន​លក់​មានន័យថា មនុស្ស​មាន​ការពិបាក​ក្នុងការ​ដេក​អោយបាន​ស្កប់ស្កល​។ អ្នក​ដេក​មិន​លក់​មាន​សញ្ញា​មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ​៖

  • ពិបាក​ដេក​អោយ​លក់​
  • ចេះតែ​ភ្ញាក់​ពេលយប់ និង​ពិបាក​អោយ​ដេក​លក់​វិញ​
  • ភ្ញាក់​ពេល​ព្រលឹម​ពេក​
  • មាន​អារម្មណ៍​ថា​អស់កម្លាំង​ពេក​ភ្ញាក់ពីដេក​


​ប្រភេទ​នៃ​ការ​ដេក​មិន​លក់​

  • ការ​ដេក​មិន​លក់​ប្រភេទ Primary Insomnia: មានន័យ​ថា មនុស្ស​ម្នាក់​មាន​បញ្ហា​ក្នុងការ​ដេក​មួយ​ដែល​ទាក់ទង​ផ្ទាល់​ទៅ​នឹង​បញ្ហា​ជំងឺ​ផ្សេងៗ​របស់គេ​។​
  • ការ​ដេក​មិន​លក់​ប្រភេទ Secondary Insomnia: មានន័យ​ថា មនុស្ស​ម្នាក់​កំពុងតែ​មាន​បញ្ហា​ក្នុងការ​ដេក​ដោយសារតែ​រឿង​អ្វី​ផ្សេង​ដូចជា បញ្ហា​សុខភាព (​ដូចជា​ជំងឺហឺត បាក់​ទឹកចិត្ត រលាក​សន្លាក់ មហារីក ឬ​ក្រហាយ​ដើមទ្រូង​) ការឈឺចាប់ ការប្រើ​ថ្នាំ ឬ​សារធាតុ​ផ្សេងទៀត​ដូចជា ជាតិ​ស្រា​ជាដើម​។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង