​ការ​មាន​ផ្ទៃពោះ​អាច​កើតឡើង​បាន​គ្រាន់​ជា​ការ​រលាយ​ចូល​គ្នា​នៃ​មេ​ជីវិត​ឈ្មោល​មួយ​ជាមួយនឹង​មេ​ជីវិត​ញី​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មេ​ជីវិត​ឈ្មោល​នី​មួយៗ​ដែល​មាន​ភ័ព្វសំណាង និងរ​លាយ​ជាមួយ​មេ​ជីវិត​ញី​បាន វា​នៅតែ​មាន​មេ​ជីវិត​ឈ្មោល​រាល់​លាន​ផ្សេងៗ​ទៀត​មិន​អាច​មាន​ឱកាស​បែបនេះ​ដែរ​។

បើ​យោង​ទៅតាម​អង្គការ​សុខភាព​ពិភពលោក​បាន​អោយដឹង​ថា ការបាញ់​ទឹកកាម​ជា​មធ្យម​ផ្ទុក​ទៅ​ដោយ​មេ​ជីវិត​ឈ្មោល​ជាង ១០០​លាន​ក្បាល ហើយ​បុរស​ដែល​មាន​មេ​ជីវិត​ឈ្មោល​តិចជាង ២០​លាន​ក្បាល​ក្នុង​មួយ​មី​លី​លីត្រ​នៃ​ទឹកកាម​ប្រហែលជា​ប្រឈម​ម​នឹង​នឹង​បញ្ហា​អត់​កូន​ប្រើ​។

​សំណួរ​មួយ​ផ្សេង​ទៀត​សួរថា គ្រាន់តែ​មេ​ជីវិត​ឈ្មោល​តែមួយ​ប៉ុណ្ណោះ​សម្រាប់​អាច​បង្កើតកូន​បាន​ចុះ​ហេតុអ្វី​បានជា​ត្រូវការ​បញ្ចេញ​មេ​ជីវិត​ឈ្មោល​ច្រើន​ម្លេះ​? ដើម្បី​ជួប​ជាមួយនឹង​មេ​ជីវិត​ញី​ដែល​កំពុង​តែ​រងចាំ ទឹកកាម​ត្រូវ​ធ្វើដំណើរ​ពីទ្វា​មាស​ចូលទៅ​ក្នុង​បំពង់​ដៃ​ស្បូន វា​គឺជា​ការ​ផ្សងព្រេង​ដែល​ពិបាក​មួយ​សម្រាប់​មេ​ជីវិត​ឈ្មោល​ទាំងអស់ ហើយ​ទីបំផុត​នៅសល់​តែ​មេ​ជីវិត​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ជីវិត​។

សម្រាប់​ការបញ្ចប់​ការធ្វើដំណើរ​របស់​មេជី​វិត​ដែល​នៅសល់​គឺ​ជា​ការ​ខំប្រឹង​ទំ​លុះ​របាំង​ការពារ​មេ​ជីវិត​ញី​។ មេ​ជីវិត​ញី​ត្រូវបាន​ស្រោប​ជុំវិញ​ទៅដោយ​ស្រទាប​ដ៏​ក្រាស់​មួយ​ដែល​ធ្វើអោយ​មេ​ជីវិត​ឈ្មោល​មាន​ការពិបាក​ក្នុងការ​ច្រៀ​តចូល​ដើម្បី​បង្ក​កំណើត​។ អ្នកឯកទេស​ជាច្រើន​ជឿថា ដំណើរ​ការណ៍​មួយ​នេះ​ប្រហែលជា​វិធីសាស្ត្រ​ពី​ធម្មជាតិ​ដើម្បី​សម្រិត​សម្រា​ងរកមើល​មេ​ជីវិត​ឈ្មោល​ណា​ដែល​មាន​សុខភាព​ល្អ​ជាង​គេ​បំផុត​ទើប​អាច​រលាយ​ជាមួយ​មេ​ជីវិត​ញី​បាន ព្រមទាំង​កូន​ដែល​មាន​សុខភាព​ល្អ​ម្នាក់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង