​ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នក​ដែល​មាន​ផ្ទុះ​មេ​រោគរបេង​អ​កម្ម អាច​មិន​មាន​រោគសញ្ញា ប៉ុន្តែ​វា​អាច​មាន​តេស្ត​នៃ​ប្រតិកម្ម​ស្បែក​វិជ្ជមាន​។ តេស្ត​ស្បែក​សម្រាប់​ជំងឺរបេង​មាន​ភាពជាក់លាក់​តិច ប៉ុន្តែ​មាន​តេស្ត​ថ្មី​៣​ដែល​មាន​ភាពជាក់លាក់​ជាង​ចំពោះ​មេ​រោគរបេង​។​

ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នក​ដែល​មាន​ជំងឺរបេង​អាចមាន​រោគសញ្ញា​ដូចខាងក្រោម​៖
– ក្អក​រ៉ាំរ៉ៃ​លើសពី​២​សប្តាហ៍​
– ឈឺ​ទ្រូង​
– ក្អកមាន​ឈាម​
– អស់កម្លាំង ឬ​ខ្សោយ​
– ស្រក​ទម្ងន់​
– ញ៉ាក់​
– អត់​ចង់​ញ៉ាំ​អាហារ​
– គ្រុ​នក្តៅ​
– បែកញើស​ពេលយប់​
 

​តើ​ខ្ញុំ​ដឹង​យ៉ាងម៉េច​ថា​តើ​ខ្ញុំ​គួរតែ​ត្រូវបាន​ធ្វើតេស្ត​រក​មើល​ជំងឺ​របេង​ឬ​យ៉ាងណា​?
​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរតែ​ត្រូវបាន​ធ្វើតេស្ត​នោះ​, តេស្ត​ស្បែក​នឹង​កំណត់​ថា​តើ​អ្នក​មាន​ការឆ្លង​មេ​រោគរបេង​ឬ​យ៉ាងណា​។ អ្នក​គួរតែ​ពិចារណា​មើល​តេស្ត​ស្បែក ឬ​តេស្ត​ឈាម​ប្រសិនបើ​៖
– អ្នករស់នៅ ឬ​ធ្វើការ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​
– អ្នក​ធ្វើការ​នៅ​ក្នុង​មន្ទីរពិសោធន៍​
– អ្នក​បាន​ប្រស្រ័យ​ទាក់ទង​ជាមួយនឹង​មនុស្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ជំងឺ​របេង​
– ភាពស៊ាំ​របស់​ខ្លួន​ទៅ​នឹង​ជំងឺ​គឺ​ទាប ដោយសារ​តែ​ការកើនឡើង​អាយុ​, ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​, មាន​ជំងឺ​អេដស៍ ឬ​មាន​ជំងឺ​ដទៃ​ទៀត​ដែល​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
– អ្នក​គិតថា អ្នក​ប្រហែលជា​មាន​ជំងឺរបេង ហើយ​ធ្លាប់​មាន​រោគសញ្ញា​ដែល​បញ្ជាក់ថា​មាន​ជំងឺ​របេង​
– អ្នក​មក​ពី​ប្រទេស ឬ​រស់​នៅក្នុង​ប្រទេស​ដែល​ជំងឺរបេង​មាន​អត្រា​ខ្ពស់​
– អ្នក​បាន​ចាក់​ថ្នាំ​ខុសច្បាប់​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង