ការ​ផិត​ក្បត់គ្នា​គេ​ច្រើន​តែ​ផ្តោត​តែ​ទៅលើ​មនុស្ស​ប្រុស​ទេ ប៉ុន្តែ​វា​មិនមែន​សុទ្ធតែ​អញ្ជឹង​ទាំង​អស់ឡើយ​។ ករណីខ្លះ សូម្បី​តែ​ការទទួលខុសត្រូវ​រប​ស់មនុស្ស​ស្រី​អាចជា​រឿង​ផ្លូវចិត្ត ឬ​មាន​ការចូលរួម​ខាង​ការ​រួមភេទ​លើ​រាងកាយ​ផងដែរ​។

វា​តែងតែ​មាន​សញ្ញា​មួយចំនួន​ដែល​អ្នក​អាច​សម្គាល់​នាង​ជា​មនុស្ស​ក្បត់ចិត្ត​អ្នក​។ ក្រោយ​ពី​នេះ​អ្នក​អាច​សិក្សា​ពី​ជំ​ហ៊ាន​បន្ទាប់​ដើម្បី​ព្យាយាម​កំណត់អោយ​ច្បាស់​ពី​ភាព​សង្ស័យ​របស់​អ្នក​បាន​។​
 
​ផ្លាស់ប្តូរ​ទម្លាប់​
​បើសិន​ជា​ប្រពន្ធ​របស់​អ្នក​តែងតែមាន​ទម្លាប់​ធ្វើការ​ដដែលៗ ប៉ុន្តែ​ស្រាប់តែ​ផ្លាស់ប្តូរ​ភ្លាមៗ​ទាំងអស់​ដោយ​គ្មាន​ហេតុផល​ទៅវិញ​។ នាង​អាច​យក​លេស​និយាយថា ចង់​ធ្វើ​អ្វី​ប្លែក​បន្ថែមទៀត ប៉ុន្តែ​រឿង​នោះ​គួរណា​មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន​ពេក​ទេ​។ បើសិន​ជា​រឿង​នេះ​មិន​កើត​ឡើង​ទេ នាង​ប្រហែលជា​មាន​អារម្មណ៍​ល្អ​ក្នុងការ​ចំណាយ​ពេល​នៅ​ជាមួយ​សង្សារ ឬ​ប្តី​នាង​ហើយ​។​
 
​ផ្លាស់ប្តូរ​អ្វីៗ​ខាងក្រៅ​
​ស្ត្រី​ម្នាក់​អាច​នឹង​ធ្វើ​ទៅ​តាម​ចិត្ត​ចង់​បាន​ដើម្បី​បន្ថែម​អ្វី​មួយ​ដូចជា រក​ហេតុផល​ផ្លាស់ប្តូរ​អ្វីៗ​ខាង​ក្រៅ​របស់​អ្នក​ជាដើម ​។ ចូរ​ក្រើនរំលឹក​ខ្លួនឯង​ ជា​ពិសេស​បើសិន​ជា​អ្នក​ចាប់ផ្តើម​រៀបចំ​ស្លៀកពាក់​ឈុត​សម្លៀក​បំពាក់​ដែល​ស្រើបស្រាល​ ។ លើសពីនេះទៅទៀត បើសិន​ជា​អ្នក​គ្រាន់តែ​ធ្វើ​ខ្លួន​ធម្មតាៗ​កាលពី​ខែ​មុន​ទេ តែ​ឥឡូវ​បែរជា​រក​លេស​ទៅ​ធ្វើ​ក្រចក​, ស្ពារ​, ប្តូរ​ពណ៌​សក់​ថ្មី និង​ព្យាយាម​ធ្វើយ៉ាងណា​អោយ​រូបរាង​ខាង​ក្រៅ​របស់​អ្នក​ល្អ​ជាង​មុន​នោះ វា​អា​ជា​រឿង​មួយ​យល់ថា​នាង​កំពុង​តែ​ចាប់អារម្មណ៍​លើ​បុរស​ថ្មី​ហើយ​។​
 
​បាត់បង់​ការពន្យល់​ហេតុផល​
​ស្ត្រី​ម្នាក់​ដែល​កំពុង​ត្រូវការ​ពេលវេលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​មាន​ន័យ​ដើម្បី​ចំណាយពេល​ជា​មួយ​របស់​ដែល​នាង​ចាប់អារម្មណ៍​ហើយ​។ ដូច្នេះ​បើ​សិន​ជា​មិត្តស្រី​របស់​អ្នក​ឧស្សាហ៍​នៅក្រៅ​យប់ៗ​ពេក​, ប្រជុំ​ថ្ងៃ​ចុង​សប្តាហ៍​, ឬ​ឧស្សាហ៍​ធ្វើ​អ្វី​ដែល​គ្មាន​ហេតុផល អ្នក​គួរតែមាន​ហេតុផល​ដែល​ត្រូវ​បារម្ភ​ហើយ​។ រឿង​អស់ទាំង​នេះ​ប្រហែលជា​អាច​ពន្យល់បាន​ថា​នឹង​កំពុងតែ​ជួប​គ្នា​ជាមួយ​ប្រុស​ថ្មី​ហើយ​។​
 
​មិន​ដែល​ប្រើ​អារម្មណ៍​មក​គិត​
​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ស្លុង​អារម្មណ៍​យ៉ាង​ពេញលេញ​ពី​បុរស​ផ្សេង​ម្នាក់​ទំនងជា​ង​អាច​ដកចិត្ត​ចេញពី​អ្នក​បាន ​។ រឿង​មួយ​នៃ​សញ្ញា​ដំបូង​នឹង​ការ​ដកចិត្ត​គឺជា​ការបដិសេធន៍ ឬ​មិន​យកចិត្តទុកដាក់​ទៅលើ​អ្វី​ដែល​ប្តី​របស់​នាង​ប្រាប់​។ បើសិន​ជា​ប្រពន្ធ​របស់​អ្នក ឬ​ដៃគូ​ឈប់​និយាយ ឬ​ឈប់​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​សោះ​នោះ វា​អាច​ជា​សញ្ញា​អោយ​គេ​ដឹងថា នាង​កំពុង​តែ​ចាប់អារម្មណ៍​លើ​បុរស​ថ្មី​ទៀតហើយ​។​
 
​ប្រើ​ទឹកអប់​ថ្មី​
​ស្រី​បោកប្រាស់​អាច​នឹង​ជាប់​ក្លិន​ទឹកអប់​របស់​បុរស​ដែល​ពួកគេ​កំពុងតែ​ស្និទ្ធស្នាល​គ្នា ​។ ដូច្នេះ​នៅ​ពេល​អ្នក​សង្ស័យ​ប្រពន្ធ​មាន​សាហា​ស្មន​ពេល​មក​ផ្ទះ​វិញ ចូរ​អោប​នាង ហើយ​ព្យាយាម​ស្រង់​ក្លិន​ទឹកអប់​របស់​មនុស្ស​ប្រុស ​។ នាង​ប្រហែលជា​ព្យាយាម​ពន្យល់​ពី​រឿង​នេះ​ផ្សេង​ដូច​ជា​ការ​និយាយថា​ពួកគេ​ជាប់​មិត្ត​ចាស់ ឬ​សាច់ញាតិ ដែល​បែក​គ្នា​យូរ​ហើយ​ក៏​ព្យាយាម​បង្ហាញ​ពី​ការ​នឹករលឹក​របស់​ពួកគេ​ចំពោះ​នាង​ទៅ​។ រឿង​នោះ​ប្រហែលជា​អាច​អោយ​ដឹង​រឿង​ពិត​ផង​ក៏​អាច​ថា​បានដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង