​មនុស្ស​ម្នាក់ៗ តែង​យកចិត្តទុកដាក់​តែ​លើ​សម្រស់​នៅ​លើ​ផ្ទៃមុខ និង ដងខ្លួន ដោយ​បាន​មើលរំលង​ពី សម្រស់​នៅលើ​ប្រអប់ជើង​របស់​អ្នក ។​ត្បិត​វា មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន ដូចជា​ផ្ទៃមុខ យ៉ាងណាក៏ដោយ ក៏​វា​អាច​នឹង ធ្វើអោយ​អ្នក​កាន់តែ​មាន ភាព​ជឿជាក់​លើ​ខ្លួនឯង​ប្រសិនបើ អ្នក​ពិតជា​មាន រូប សម្រស់ ល្អ​ទាក់ទាញ តាំងពី​ចុង​សក់ ដល់​ចុងជើង​នោះ​។

ខាងក្រោម​នេះ គឺជា​វិធី​ធម្មជាតិ ងាយៗ ក្នុង​ការបំបាត់ នូវ​បញ្ហា​ប្រេះ​កែងជើង ដែល​តែងតែ​កើតមាន​ចំពោះ មិន​ថា បុរស ឬ ស្ត្រី​។ សូម សាកល្បង នូវ វិធី​ងាយៗ ដូចខាងក្រោម​នេះ ៖
 

១. ធ្វើកា​រលាយ​បញ្ចូល​គ្នា រវាង ផ្លែ​ល្ហុង និង ទឹក​ក្រូចឆ្មារ រួច​លាប​វា នៅ​ត្រង់​កន្លែង​ដែល​មាន​បញ្ហា និង លាង​សម្អាត​វា អោយបាន​ស្ងួត​ល្អ បន្ទាប់​ពី​អ្នក​បាន​ទុក​វា​ចោល​ក្នុង​រយៈពេល ២០​នាទី ។​
 

២. ធ្វើកា​រលាប​ប្រអប់ជើង​របស់​អ្នក ជាមួយនឹង​ទឹកឃ្មុំ បន្ទាប់មក ពាក់​ស្បែកជើង​ស្រោម​ក្រាស់ មុនពេល អ្នក​ចូល​គេង​។​វិធី​នេះ មិន​ត្រឹមតែ​អាចធ្វើ អោយ​ស្បែក​ប្រអប់ជើង​របស់​អ្នក ទន់​រលោង​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចជួយ ព្យាបាល​ដល់​ស្នាម​ប្រេះ​តូចៗ ដែល​មាន​នៅ​លើ​នោះ​បាន​ផងដែរ ។​
 

៣.​ចំណុច​ដំបូង ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ អ្នក​ត្រូវ​ផឹកទឹក​អោយបាន​ច្រើន ដើម្បី​រក្សា​ស្បែក​អ្នក អោយមាន សំណើម​ល្អ តាម​ដែល​វា​នឹង​អាច រក្សា​អោយ​ស្បែក​របស់​អ្នក​មាន​សភាព​ទន់​រលោង និង តឹង​ណែន​ល្អ​។​
 

៤. ត្រូវតែ​ឧស្សាហ៍ ធ្វើការ​លាង​សម្អាត​ប្រអប់ជើង អោយបាន​ស្អាត​ល្អ បន្ទាប់​ពី​អ្នក​បាន ចេញ​ទៅ​ក្រៅ ។ ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​លាង​សម្អាត​ជើង អោយ​ស្អាត មុនពេល​ចូល​គេង​។​
 

៥.​ប្រើ​ថ្ម​ខាត់​ស្បែក ត្រង់​ប្រអប់ជើង តាម​ដែល​វា​នឹង​ជួយ សម្អាត​នូវ​កោសិកា​ដែល​ងាប់​ចេញ​។​
 

៦. អ្នក​មិន​ត្រូវ​ពាក់​ស្រោមជើង​ដែល​សើម ឬ ពាក់​ស្បែកជើង ទាំង​ជើង​នៅ​សើម​នោះទេ​។​
 

៧. ធ្វើការ​ដើរ​ដោយ​ជើង​ទទេរ នៅលើ​ស្មៅ នៅក្នុង​ពេល​ព្រឹក ។ វា​ជួយ​ធ្វើអោយ​ស្បែក របស់​ប្រអប់ជើង អ្នក​ស្រស់ស្រាយ ជាមួយនឹង​ទឹកសន្សើម​នៅក្នុង​ពេល​ព្រឹក និង ធ្វើអោយ​អារម្មណ៍​អ្នក​ធូរស្រាល បាន​ផង ដែរ ។​
 

៨.​លាបទឹក​ប្រេង​ផ្កាកូឡាប និង គ្លី​សេរីន នៅលើ​ប្រអប់ជើង អោយបាន​ជា​រៀងរាល់ថ្ងៃ ។ វា​អាច នឹង​ជូ​យ​សម្រាល​បញ្ហា​នេះ និង ជួយ​អោយ​វា​ឆាប់​ជា ។​
 

៩. ធ្វើការ​លាប​ចេកទុំ ដែល​បាន​កិន​ម៉ដ្ឋ នៅ​លើ​តំបន់​ដែល​រងគ្រោះ និង ទុក​វា​ចោល​អោយបាន ១០ ទៅ ១៥​នាទី រួច​បន្ទាប់មក ធ្វើការ​លាង​សម្អាត​វា អោយបាន​ស្អាត​ល្អ ។​
 

១០. អ្នក​ក៏​អាច កិន​ខ្ទឹមបារាំង អោយបាន​ម៉ដ្ឋ​រួច​យក​វា មក​លាប​នៅលើ​តំបន់​ដែល ទទួលរង​ការ​ប្រេះ​បែក នេះ រួច ធ្វើការ​រុំ​វា និង​ទុក​វា​ចោល​មួយ​សន្ទុះ​មុន នឹង​អ្នក​ត្រូវ​លាង​សម្អាត​វា​ចេញ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង