ការសម្តែងនូវអាកប្បកិរិយាផឹតក្បត់ត្រូវបានមនុស្សស្រីជាច្រើនមើលដឹងតាមលក្ខណៈខុសៗពីគ្នា។ អ្នកខ្លះគ្រាន់តែយល់ថាធ្វើការរួមភេទជាមួយអ្នកដទៃ ហើយខ្លះទៀតយល់ថាគាត់កំពុងតែដាក់អារម្មណ៍យ៉ាងជាប់ជាមួយមនុស្សផ្សេងម្នាក់ទៀតដែលវាជាសញ្ញាកំពុងតែបោកប្រាស់ចិត្តនាង។

មានមនុស្សមួយចំនួនទៀតយល់ថាគ្រាន់តែការមើលវិដេអូសិចសោះក៏ជាសញ្ញាបំពានដល់ជីវិតផ្លូវភេទរបស់នាងដែរ។ សញ្ញានៃរាលភាពក្បត់គ្រប់ប្រភេទអាចមានលក្ខណៈស្រដៀងគ្នា ទោះបីជាវាធ្វើអោយមនុស្សស្រីពិបាកនឹងយល់ដឹងក៏ដោយ។
តើគាត់ជាមនុស្សទទួលខុសត្រូវដែរទេ?
សញ្ញានៃបុរសដែលប៉ិននិយាយអេចអូចបំផុតនោះគឺជាពេលវេលាមួយដែលគេចង់ចេញឆ្ងាយពីផ្ទះ ហើយហាក់បីដូចជាងប្រើលេសអ្វីមួយអញ្ជឹង។ គាត់នឹងត្រូវការពេលវេលាចេញពីផ្ទះដើម្បីសាងទំនាក់ទំនងថ្មីមួយ និងនិយាយកុហក់ថាខ្លួនគាត់នៅកន្លែងណាមួយផ្សេងទៅវិញ។ សញ្ញាអាថ៌កំបាំងមួយចំនួនផ្សេងទៀតនោះគឺ គេចូលចិត្តចៀសវាងការទទួលខុសត្រូវទៅលើសកម្មភាពរបស់ខ្លួន ដូចជាការចំនាយពេលវេលាទៅលើការងារច្រើនខុសពីធម្មតា, ដើរកម្សាន្តច្រើន ហើយស្រាប់តែឈប់ធ្វើភ្លាមៗតែម្តង ឬចង់នៅម្នាក់ឯងរយៈពេលខ្លីជាដើម។ រឿងអស់ទាំងនេះប្រហែលជាបញ្ជាក់ថាដល់ពេលដែលត្រូវនៅឆ្ងាយពីអ្នក ដើម្បីយកពេលវេលានោះនៅជាមួយស្រីផ្សេងហើយ។
ចំណាយច្រើនហួស
ការផ្លាស់ប្តូរអាកប្បកិរិយានៃការចំណាយអ្វីមួយគឺជាសញ្ញាដ៏សំខាន់មួយផ្សេងទៀតដែលមនុស្សស្រីគួរតែកត់សម្គាល់។ ចូរមើលកាតឥណទានរបស់គាត់ និងការចំណាយរបស់គាត់កាលពីខែមុនៗដើម្បីកំណត់អំពីរឿងនេះ។ បើសិនជាអ្នកដឹងថាមានការចំណាយទាំងឡាយណាដែលមិនធម្មតា វាអាចជារឿងល្អដោយសារតែការចំណាយនោះផ្តល់ទៅលើស្នេហាថ្មីរបស់គាត់។
ពិនិត្យលើសញ្ញានៅក្នុងផ្ទះ
វាគឺជារឿងដែលកើតឡើងជាញឹកញាប់សម្រាប់មនុស្សបោកប្រាស់ដែលធ្វើអោយសង្សារ ឬប្រពន្ធនៅផ្ទះឃើញកន្ទុយកញ្ជោងរបស់គេ។ អ្នកអាចពិនិត្យមើលរាល់សញ្ញាទាំងឡាយរបស់មនុស្សម្នាក់ផ្សេងទៀតដែលមកដល់ផ្ទះរបស់អ្នកបើសិនជាអ្នកមកវិញបន្ទាប់ចេញពីកន្លែងណាមួយ។ វាជារឿងធម្មតាទេសម្រាប់មនុស្សយើងចេញពីណាទៅណានោះ។ បន្ទប់ទឹក ឬបន្ទប់ដេកគឺជាកន្លែងដែលទំនងបំផុតសម្រាប់អ្នកស្វែងរកអ្វីមួយ ប៉ុន្តែវាមិនមែនមានតែកន្លែងតែពីរនេះឡើយ គឺអាចមានច្រើនជាងនេះទៀត។
ផ្លាស់ប្តូរអាកប្បកិរិយា
បើសិនជាអ្នកដឹងថា ប្តី ឬសង្សាររបស់អ្នកកំពុងតែចាប់ផ្តើមមានអាកប្បកិរិយាខុសពីមុនភ្លាមៗតែម្តងនោះ វាអាចជាសញ្ញាចង់ក្បត់ហើយដោយសារមានមនុស្សថ្មីម្នាក់ទៀតធ្វើអោយគេចាប់អារម្មណ៍។ មនុស្សប្រុសប្រហែលជា ដឹង ឬមិនដឹងអំពីការផ្លាស់ប្តូរទាំងនេះ ហើយឆាប់ខឹងនៅពេលសម្គាល់ដឹងអំពីរឿងនេះ។ ដូច្នេះបើសិនជាគាត់កំពុងតែមានអាកប្បកិរិយាមួយធ្វើអោយគេ និងអ្នកនៅឆ្ងាយពីគ្នា ប្រហែលដោយសារតែមានការផ្លាស់ប្តូរមនោសញ្ចេតនារបស់គាត់ហើយ៕