ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអាហារពេលព្រឹកដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ព្រមទាំងសម្រស់របស់មនុស្សស្រី។ (អាន:ពេលឃ្លាន ហ៊ានញ៉ាំអាហារ៤នេះមួយម៉ាត់ នឹងធាត់មិនដឹងខ្លួន)

  1. អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់ក្នុងពេលព្រឹកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យពិបាករំលាយអាហារខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំភេសជ្ជៈដែលក្តៅទើបល្អចំពោះសុខភាពរបស់អ្នក។
  2. អាហារពេលព្រឹករបស់អ្នក មិនគួរជាអាហារដែលហិរខ្លាំងឡើយ ព្រោះអាហារដែលហិរខ្លាំង អាចធ្វើឲ្យក្រពះអ្នកប្រតិកម្មជាខ្លាំង ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺក្រពះខ្លាំងណាស់។
  3. អាហារដែលសល់ពីយប់ ហើយមិនបានកម្តៅ អ្នកមិនគួរយកមកធ្វើជាអាហារពេលព្រឹកឡើយ ព្រោះវាអាចនាំមេរោគចូលក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកងាយកើតមានជំងឺផ្សេងៗណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារ។
  4. អាហារពេលព្រឹកដែលខ្លាញ់ច្រើន និងប្រៃខ្លាំង អ្នកមិនគួរបរិភោគច្រើន ព្រោះអាចធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោមបាន។ ជាពិសេស អ្នកនឹងងាយធាត់ដោយមិនដឹងខ្លួន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង