ការ​បែក​គ្នា​គឺជា​រឿង​មួយ​ពិបាក​នឹង​ធ្វើ​ខ្លះ​ណាស់ ហើយ​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​អំពី​រឿង​នេះ​ដែរ​។ ការបញ្ចប់​អ្វីមួយ​ដែល​ហាក់បីដូចជា​គ្មាន​ទីបញ្ចប់​សោះ​ជាមួយ​មនុស្ស​ម្នាក់​ដែល​គិត​ថា​អ្នក​ធ្លាប់​ស្រឡាញ់​អាច​បន្សល់​ទុក្ខ​នូវ​ការប៉ះទង្គិច​ខាង​ផ្លូវចិត្ត​យ៉ាងខ្លាំង​។

ការ​គិត​ថា​គ្មាន​ផា​សុខភាព​សោះ​ចំពោះ​ទំនាក់ទំនង និង​ដៃគូរ​ដែល​យើង​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ច្រើនពេក ព្រមទាំង​ដាក់​អារម្មណ៍​ជ្រាលជ្រៅ​ពេក​នោះ វា​នឹង​បន្សល់​នូវ អារម្មណ៍​នៃ​ការបាក់​ទឹកចិត្ត​យ៉ាងជ្រៅ​មួយ​ដែល​អ្នក​ត្រូវ​ធ្លាក់ចុះ​ទៅ​ក្នុង​នោះ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ញ៉ាំ​នំ​ខេ​ក អ្នក​គួរតែ​ញ៉ាំ​វា​ដោយ​មាន​វត្តមាន​មិត្តភក្តិ​ជាច្រើន​វិញ​។​

​ប៉ុន្តែ​តើ​វា​ពិតជា​អាចធ្វើ​បាន​ទេ​ក្នុង​ការ​សាង​មិត្តភាព​ជាមួយ​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្និទ្ធស្នាល​ជាមួយគ្នា​កាលពីមុន​?​តើ​អ្នក​អាច​រស់នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ជំនួស​តំណែង ហើយ​សប្បាយរីករាយ​ទៅតាម​ជីវិត​រស់នៅ​របស់​គេ​បាន​ដែរ​ទេ​? បើសិន​ជា​អ្នក​អាច​ដាក់​ដៃ​លើ​បេះដូង ហើយ​ឆ្លើយ​ថា អាច ពេលនោះ អ្នក​ទំនង​ជា​បណ្តាល​អោយ​មនុ​ស្សម្នាក់​ដែល​អាច​ពិត​ជា​សង្សារ​ចាស់​របស់​អ្នក​ធ្វើ​ជា​មិត្តភក្តិ​ធម្មតា​របស់​អ្នក​វិញ​បាន​ហើយ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​យើង​ភាគច្រើន​វា​គ្រាន់តែ​ជា​ការឈឺចាប់​ដ៏​ខ្លាំងក្លា​មួយ​ប៉ុណ្ណោះ​ក្នុង​ការជំនួស​តំណែង​បែបនេះ​។​

​ភាគច្រើន ហេតុផល​ដែល​ថា​អ្នក​ត្រូវ​បែកផ្លូវ​ជាមួយ​ដៃគូរ​នៅ​កន្លែង​ដំបូង​នោះ គឺមាន​តែ​ផ្លូវ​មួយ​ទេ​ដែល​មិន​អាច​មក​ជួប​គ្នា​ម្តងទៀត​ឡើយ​នៅ​កន្លែង​ដដែល​នោះ​។ ខណៈពេល​ដែល​វា​ប្រហែល​ជា​ការ​ពិត​មែន​នោះ ត្រង់​ថា​នៅពេល​មាន​ភាពស្និទ្ធស្នាល​ខាង​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ត្រូវបាន​បញ្ចប់ វា​ងាយ​នឹង​ធ្វើអោយ​មនុស្ស​ម្នាក់​នោះ​ក្លាយ​ជា​មិត្តភក្តិ​របស់​អ្នក​វិញ​បានដែរ ហើយ​រឿង​ដែល​ធ្វើអោយ​ក្តៅក្រហាយ​តិចតួច​ដែល​អ្នក​ធ្លាប់​មាន​នឹង​ស្រួល​ជាង​មុន​។ វា​ក៏​ជា​ការពិត​ដែរ ដែល​ថា​ការពិត​ដ៏​ជ្រាលជ្រៅ និង​ឈឺចាប់​ខ្លាំង​ដែល​នៅ​ពីក្រោយ​ការ​បែប​គ្នា​នោះ​គឺ​ពិបាក​នឹង​បំភ្លេច​ណាស់​។​

​ប៉ុន្តែ​សម្រាប់​មនុស្ស​មួយចំនួន នៅពេល​ការ​រួមភេទ​ត្រូវបាន​បញ្ចប់ ហើយ​អ្នក​យល់ថា អ្នក​មិន​អាច​បង្កើត​អារម្មណ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​បាន ប៉ុន្តែ​ពិតជា​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​មួយ​ជំនួស​ទៅវិញ ហើយ​វា​អាច​ក្លាយទៅជា​រឿង​ដ៏​ងាយស្រួល​មួយ​ក្នុងការ​ក្លាយទៅជា​មិត្ត​នឹង​គ្នា​។ ទាំងនេះ​គឺជា​មនុស្ស​ដែល​ពិតជា​អាច​ផ្តល់ឱ្យ​អ្នក​នូវ​គំណិត​មិន​ស្អប់​គ្នា និង​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍ ដោយសារតែ​ធ្លាប់​ស្និទ្ធស្នាល​ជាមួយគ្នា ដូច្នេះ​គេ​ប្រាកដ​ជា​ដឹង​អំពី​អ្នក​បាន​យ៉ាងច្បាស់ ហើយ​ច្រើន​តែ​អាច​សង្គ្រោះ​អ្នក​ចេញ​ពី​អារម្មណ៍​ពិបាក​ដែល​អ្នក​កំពុងតែ​លិចលុង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង