ឆ្ងល់​ទេ​ថា​តើ​អ្នក​មាន​ផ្ទៃពោះ​ឬ​? ការ​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​គឺជា​មធ្យោបាយ​ដើម្បី​បញ្ជាក់​អោយ​កាន់តែច្បាស់​។ ប៉ុន្តែ​មាន​មធ្យោបាយ​អ្វី​ផ្សេង​ទៀត​ទេ​ដើម្បី​អោយ​អ្នកដឹង​អោយបាន​ឆាប់​ជាង​មុន​?

អ្នក​អាច​សម្គាល់​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា ការ​អស់កម្លាំង​, ចង្អោ​រ​, នោម​ញឹក និង​តឹង​សុដន់​ជាដើម​។ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​របស់​អ្នកឯកទេស​ដើម្បី​ឆ្លើយតប​ទៅនឹង​រោគសញ្ញា​ដែលថា​តើ​អ្នក​កំពុងតែ​មាន​ផ្ទៃពោះ​ឬ​យ៉ាងណា​។​
 
១. អស់កម្លាំង​
​វេជ្ជ​បណ្ដិត ហ្គីល ហ្គ្រូ​ស (Gil Gross) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Washington បាន​និយាយថា ការ​អស់កម្លាំង​ខ្លាំង ឬ​ការ​អស់កម្លាំង​ដោយ​មិន​អាច​ពន្យល់បាន គឺជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​។​

​សូម​កុំ​ព្យាបាល​ការ​អស់កម្លាំង​ដោយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​លើសលប់​អោយសោះ​ប្រសិនបើ​អ្នក​មាន​ឱកាស​មានកូន​មែន​នោះ​។ ដូ​នីកា ម៉​រ (Donnica Moore) បាន​និយាយថា ជំនួស​នេះ​, សូម​បន្ធូរ​អារម្មណ៍ និង​សូម​សម្រាក​អោយបាន​ច្រើន​។​

២. ការ​មិន​ចូល​ចិត្ត​អាហារ​
​ប្រសិនបើ​ការបើក​ទូរ​ទឹកកក​ធ្វើអោយ​អ្នក​ញាក់ និង​អ្នក​មិន​អាច​សូម្បីតែ​ដើរ​នោះ​, អ្នក​អាច​មាន​ផ្ទៃពោះ​ហើយ​។ ស្ត្រី​ជា​ច្រើន​បាន​ប្រាប់ថា ការ​មិន​ចូល​ចិត្ត​អាហារ​ខ្លាំង​គឺជា​សញ្ញា​មួយ​នៃ​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ នេះ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការកើនឡើង​អរ​ម៉ូ​ន beta-hCH​។ រឿង​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន​គឺ​ជួយ​ខ្លួន​អ្នក​កុំអោយ​នេះ​ជិត​របស់​ទាំងនោះ​។​

៣. ឆាប់​ដឹង​ក្លិន​
​ក្លិន​ដែល​ធ្វើអោយ​អ្នក​មិន​ចូល​ចិត្ត​ដូចជា​ក្លិន​បារី​ជាដើម និង​សូម្បីតែ​ក្លិន​ធ្វើអោយ​អ្នក​ចូលចិត្ត​ក៏ដោយ ក៏​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ចង់​ក្អួត​ដែរ​អំឡុងពេល​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ចំពោះ​ស្ត្រី​មួយចំនួន​, បញ្ហា​នេះ​អាច​មិន​កើតមានឡើង​នោះទេ​។ នេះ​ក៏​ហាក់ដូចជា​លទ្ធផល​នៃ​ការកើនឡើង​អរ​ម៉ូ​ន​ផងដែរ​។ ជា​សំណាង​មិនល្អ​, នេះ​មិន​មាន​រឿង​អ្វី​ដែល​អាច​ធ្វើបាន​ដើម្បី​គេច​ពី​វា​នោះ​ទេ ជាពិសេស​ផ្សែង​បារី​ដែល​មិន​ល្អ​សម្រាប់​អ្នក និង​កូន​របស់​អ្នកនោះ​។​

៤. ចង្អោ​រ និង​ក្អួត​
​ចង្អោ​រ និង​ក្អួត​អាច​ជា​ការចង្អុលបង្ហាញ​ដំបូង​ដែល​ថា​អ្នក​មាន​ផ្ទៃពោះ​នោះ​។ ចង្អោ​រ និង​ក្អួត​នេះ​អាច​បង្កឡើង​ដោយ​ការកើនឡើង​កម្រិត​អរ​ម៉ូ​ន beta-HCG​។​

​នៅពេល​ដែល​អ្នក​ញ៉ាំ វា​អាច​កើតមាន​ផងដែរ​។ រឿង​សំខាន់​គឺ​កុំ​ទុក​អោយ​ពោះ​របស់​អ្នក​ទទេ​អោយសោះ​។ វា​ជា​រឿង​ល្អ​ក្នុងការ​ញ៉ាំ​តិចៗ ប៉ុន្តែ​ច្រើនដង​ក្នុង​មួយ​ថ្ងៃ និង​ញ៉ាំ​អាហារសម្រន់​មុន​ចូល​គេង​។ ក្រូចឆ្មា​ក៏​អាច​បន្ថយ​អា​ការៈនៃ​ការចង្អោរ​ក្អួត​នេះ​ផង​ដែរ​។​

​វីតាមីន​ដែល​ប្រើ​មុនពេល​មាន​កូន​ក៏​អាច​បណ្តាល​អោយ​ចង្អោរ​ចំពោះ​ម្តាយ​មួយចំនួន​ផង​ដែរ​។ ដូចនេះ​សូមកុំ​លេប​វីតាមីន​នៅពេល​ដែល​ក្រពះ​មិនទាន់​មាន​អ្វី​អោយសោះ​។ ស្ត្រី​ជា​ច្រើន​មាន​អា​ការៈល្អប្រសើរ​ប្រសិន​បើ​ពួកគេ​លេប​វា​ក្រោយ​អាហារ​ពេល​ល្ងាច​។​

​ប្រសិនបើ​អ្នក​ក្អួតចង្អោរ​ជារឿយៗ​, សូម​និយាយ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ថ្នាំ​ដែល​អាច​ប្រើ​បាន​។​

៥. ការឡើង និង​តឹង​សុដន់​
​ការប្រែប្រួល​សុដន់​អាច​ជា​សញ្ញា​ដទៃ​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​។ ហ្គ្រូ​ស​បាន​និយាយថា រឿង​ដែល​ល្អ​បំផុត​ដើម្បី​ជួយ​អំពី​ការ​តឹង​សុដន់​នេះ​គឺ​ពាក់អាវ​ត្រ​នាប់ដែរ​ប្រសើរ​។ អាវទ្រនាប់​សម្រាប់​អ្នកកីឡា​អាច​ជួយ​អ្នក​អោយ​ទ្រទ្រង់បាន​បន្ថែម​។​

៦. នោម​ញឹក​
​ហ្សា​វី ផូម​បា (Xavier Pombar) ជា​គ្រូពេទ្យ​ឯកទេស​ខាង​សម្ភព​ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Rush បាន​និយាយថា ក្នុង​ការ​មាន​ផ្ទៃពោះ​ដំបូង​, ស្បូន​បាន​រីកលូតលាស់ និង​រុញ​ទៅលើ​ប្លោកនោម ដែល​នេះ​ជម្រុញ​អោយ​មាន​ការ​នោម​ញឹក​។​

​វា​មិន​មាន​មធ្យោបាយ​ណា​ដើម្បី​គេច​ចេញពី​បញ្ហា​នេះ​នោះ​ទេ ប៉ុន្តែ​សូម​ទៅ​បន្ទប់ទឹក​មុនពេល​ចូល​គេង​អាចធ្វើអោយ​អ្នក​គេង​បាន​ស្រួល​បន្តិច​។ ផូម​បាបា​ននិយាយថា អ្នកនឹង​នៅតែ​ក្រោក​ពី​គេង​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​យប់​ដើម្បី​ចូល​ទៅ​បន្ទប់ទឹក​នោះ​។​

៧. ដកដង្ហើម​ខ្លីៗ​
​ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ដកដង្ហើម​បាន​ខ្លីៗ​នៅពេលដែល​ពួកគេ​មាន​ផ្ទៃពោះ​ដំបូង និង​ជួនកាល​មិន​មាន​ផ្ទៃពោះ​ក៏មាន​។ ផូម​បាន​និយាយថា  នេះ​ដោយសារ​តែ​អ្នកត្រូវការ​អុកស៊ីសែន​បន្ថែម​ដោយសារតែ​ការលូតលាស់​របស់​កូន​។ សូម​កុំ​គិត​ថា​នេះ​គឺជា​រោគសញ្ញា​ធម្មតា​អោយសោះ​នៃ​ការ​មាន​ផ្ទៃពោះ​។ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នកព្រួយបារម្ភ ឬ​ប្រសិនបើ​៖
– អ្នក​ចាប់ផ្តើម​ចេញ​សញ្ញា​នៃ​ការដកដង្ហើម​ខ្លីៗ​នេះ​ភ្លាម​ដែល​ត្រូវ​មិន​បាន​ផ្សារភ្ជាប់​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​
– ដកដង្ហើម​គឺ​ធ្វើអោយ​ឈឺ​
– ការដកដង្ហើម​កាន់តែ​អាក្រក់​ទៅៗ​នៅពេល​ដែល​អ្នក​គេង​រាបស្មើ​
​នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​បន្ថែមទៀត​

៨. ការប្រែប្រួល​រាងកាយ​
​ប្រសិនបើ​អ្នក​គិតថា អ្នក​អាច​មាន​ផ្ទៃពោះ​ដោយសារតែ​អ្នក​បាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ​, សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​។ វា​មាន​ការប្រែប្រួល​នៅ​ពណ៌​របស់​ទ្វារមាស និង​ភាព​ទន់​នៃ​ក​ស្បូន​ដែល​នេះ​អាច​កំណត់​បាន​អំឡុងពេល​ធ្វើ​ការពិនិត្យ​។​

​សូម​ចាំ​ថា ខណៈពេល​ដែល​មាន​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ទាំងនេះ​មែន​, តែ​ក៏​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែរ រួម​មាន​រោគសញ្ញា​នៃ​ការ​មក​ឈាមរដូវ​មុនពេល​។ រោគសញ្ញា​ដែល​ជាក់ច្បាស់​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺ ការបាត់​រដូវ​ដំបូង​ប្រសិនបើ​អ្នក​មាន​រដូវ​ជា​ទៀងទាត់​នោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង