វាអាចមានហេតុផលជាច្រើនដែលធ្វើអោយបុរសមានចំណង់ផ្លូវភេទចុះខ្សោយ ប៉ុន្តែអ្នកត្រូវតែញែកអោយដាច់រវាងការកង្វះចំណង់ផ្លូវភេទ និងការអសម្តត្ថភាពដើម្បីរួមភេទ។ កាលពីមុនគេថាកង្វះ ឬខ្សោយចំណង់ផ្លូវភេទ ប៉ុន្តែក្រោយមកទៀតគេប្តូរមកប្រើពាក្យថាងាប់លិង្គវិញ។

មានគូស្វាមីភរិយាដ៏កម្រមួយចំនួនដែលរួមភេទតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក៏គ្មានអ្វីមិនធម្មតាកើតឡើងលើពួកគេដែរ។ ពួកគេគ្រាន់តែមានទំនោរទៅតាមខួរក្បាលបញ្ជាប៉ុណ្ណោះ ម្យ៉ាងវិញទៀត ពួកគេក៏ងប់ងល់នឹងការងារដែលពួកគេធ្វើរាល់ថ្ងៃខ្លាំងពេក។
មូលហេតុមួយចំនួននៃការខ្សោយចំណង់ផ្លូវភេទមានដូចជា ភាពធុញទ្រាន់ពេលឡើងលើគ្រែ, បញ្ហាទំនាក់ទំនង, រូបសម្បត្តិ, ការបំពានខាងផ្លូវភេទ និងផលរំខានរបស់ថ្នាំ។
ការព្យាបាល
បញ្ហាទំនាក់ទំនង
ចូរធ្វើការទំនាក់ទំនងជាមួយដៃគូរដើម្បីកំណត់ទៅលើបញ្ហារបស់អ្នកព្រមទាំងព្យាយាមដោះស្រាយវាទៅ។ ចូរធ្វើបែបនេះមុនពេលភ្នំភ្លើងបញ្ហាផ្ទុះឡើង។ អ្នកអាចទៅសុំយោបល់ពីអ្នកប្រឹក្សា ឬអ្នកព្យាបាលខាងការរួមភេទក៏បានដែរបើសិនជាការទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចដោះស្រាយបញ្ហាបាន។
រូបសម្បត្តិ
រូបសម្បត្តិអវិជ្ជមានរបស់អ្នកប្រហែលជាធ្វើអោយខ្លួនឯងមានអារម្មណ៍មិនធម្មតា និងគិតថាមិនល្អសម្រាប់ភាពសិចស៊ីឡើយ។ អ្នកគួរតែអាចហៅវាថាជារបស់បោកបញ្ឆោតនូវអ្វីដែលអ្នកមានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានបញ្ហាដោយសារតែផលវិបាកនៃសុខភាពដូចជា ធាត់ជ្រុល ចូរព្យាយាមព្យាបាលវាដោយខាងផ្នែកវេជ្ជសាស្ត្រ។
ផលរំខានរបស់ថ្នាំ
ចំណង់ផ្លូវភេទអាចត្រូវបានកាត់បន្ថយដោយសារតែថ្នាំមួយចំនួនដែលគេប្រើជាញឹកញាប់ជាពិសេសថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំបំបាត់ការបាក់ទឹកចិត្ត ឬថ្នាំបញ្ឈប់ការថប់អារម្មណ៍។ ដំបូងចូរសិក្សានូវថ្នាំទាំងអស់ដែលអ្នកនឹងត្រូវប្រើដូចជាផលរំខានរបស់វាជាដើម។ ចូរសុំគ្រូបេទញយដើម្បីផ្លាស់ប្តូរវាទៅ។ ថ្នាំបន្សាបមួយចំនួនក៏ប្រហែលជាត្រូវប្រើ ប៉ុន្តែមិនត្រូវបញ្ឈប់ការប្រើថ្នាំទាំងនោះដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។
ការចាស់ទៅតាមអាយុ
រឿងនេះគឺជាបញ្ហាធម្មតាដែលនឹងធ្វើអោយចំណង់ផ្លូវភេទថយចុះ។ អ្នកត្រូវតែបង្កើនកម្រិតអ័រម៉ូន Testosterone តាមរយៈការប្រើថ្នាំបំប៉ន ប៉ុន្តែត្រូវតែមានការត្រួតពិនិត្យពីគ្រូពេទ្យអំពីសុខភាពរបស់អ្នកសិន។ លើសពីនេះទៅទៀត អ្នកត្រូវតែប្រាកដថា កម្រិត Testosterone ដែលប្រើនោះមិនខ្ពស់ពេករហូតដល់មានផលរំខានឡើយ។
ការបំពានខាងផ្លូវភេទ
បើសិនជាអ្នកធ្លាប់មានការបំពានខាងផ្លូវភេទក្នុងពេលណាមួយនៃជីវិតរបស់អ្នក វាប្រហែលជាដាក់ជាបញ្ហាក្នុងការអនុញ្ញាតអោយអ្នកចាប់ផ្តើមទំនាក់ទំនងដ៏ល្អមួយបាន។ អ្នកពិតជាត្រូវការជំនួយពីមិត្តភក្តិ និងអ្នកប្រឹក្សាឯកទេសដែលអាចជួយដោះស្រាយស្ថានភាពក្នុងជីវិតបាន។ អ្នកត្រូវតែយកឈ្នះភាពភ័យខ្លាចខាងសតិអារម្មណ៍មុនពេលអោយនរណាម្នាក់មករួមភេទជាមួយ។ គ្មាននរណាអាចដាក់សម្ពាធលើខ្លួនឯងដើម្បីអោយឆាប់រួមភេទលឿនពេកនោះទេ៕