Join with Health.com.kh on Telegram

​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​តូច​សម្រាប់​ជួយ​អោយ​អ្នក​កាន់តែ​យល់ច្បាស់​ថា​ការ​ឆាប់​រៀបការ​ពេក​ល្អ​សម្រាប់​មនុស្ស​ម្នាក់ៗ​ឬក៏​អត់​។ ការ​ឆាប់​រៀបការ​ពេក​អាច​មានន័យថា ជា​ការសម្រេចចិត្ត​ដើម្បី​ដោះស្រាយ​អ្វីៗ​អោយ​ឆាប់រហ័ស​នៅក្នុង​ជីវិត​។​

​គុណសម្បត្តិ​
– ចិត្ត​គំនិត​ដ៏​ក្មេងខ្ចី​មួយ​គឺ​ងាយ​នឹង​សម្រប​ខ្លួន ព្រមទាំង​អ្វីៗ​ដែល​មាន​បន្ត​។ ដល់​ពេល​ចិត្តគំនិត​នោះ​លូតលាស់​កាន់តែច្រើន​ទៅ វា​នឹង​មាន​និន្នាការ​ក្លាយទៅជា​កាន់តែ​សាំ​ទៅនឹង​ភាព​សមរម្យ​ក្នុង​ការសម្រេចចិត្ត ដូច្នេះ​នឹង​ធ្វើអោយ​គូស្នេហ៍​ទាំង​ពីរ​នាក់​អាច​សម្របសម្រួល​គ្នា​ទៅតាម​កាលៈទេសៈ​ជាច្រើន​បាន​។​
– សម្រាប់​មនុស្ស​ស្រី ការ​ឆាប់​រៀបការ​គឺជា​រឿង​មួយ​មាន​សុវត្ថិភាព​ដល់​ការ​មាន​ផ្ទៃពោះ​។ បើ​យោង​ទៅតាម​គ្រូពេទ្យ​ថែទាំ​សុខភាព​បានអោយដឹងថា មនុស្ស​ស្រី​វ័យ ២៥​ឆ្នាំ​គឺ​សាក​សម​បំផុត​សម្រាប់​ការ​មាន​ផ្ទៃពោះ​។ ការ​ក្រ​រៀបការ​ពេក​អាច​នឹង​មាន​ការផ្លាស់ប្តូ​រ​ជីវសាស្ត្រ ព្រមទាំង​ឈានទៅរក​ជំងឺ​កូនក្រៅស្បូន និងរ​លូ​ត​បាន​។​
– ការ​ឆាប់​រៀបការ​ផ្តល់​នូវ​ពេល​វេលា​កាន់តែច្រើន​សម្រាប់​ដៃគូ​ទាំងពី​នេះ​ប្រកប​មុខរបរ​យ៉ាង​មាន​ផាសុខភាព និង​គម្រោង​យក​កូន​កាន់តែ​ឆាប់​ដែរ​។ ការ​ក្រ​រៀបការ​ច្រើនតែ​បញ្ហា​ច្រើន​អំពី​រឿង​នេះ​ខណៈពេល​ដែល​ប្តី ឬ​ប្រពន្ធ​គួរ​ចំណាយពេល​យ៉ាង​សំខាន់​សម្រាប់​មុខ​របស់​ពួកគេ ឬ​គម្រោង​របស់​គ្រួសារ​។​
– ជាមួយគ្នានេះដែរ ការ​លង់​ស្រឡាញ់ និង​សម្រេចចិត្ត​រៀបការ​លឿន​បែបនេះ​គឺជា​គុណសម្បត្តិ​ដ៏​ធំ​បំផុត​ក្នុង​ការ​ឆាប់​រៀបការ​ដោយសារ​តែ​អ្នក​ត្រូវ​ជ្រើសរើស​ដៃគូរ​ដោយ​ខ្លួនឯង និង​សម្រេចចិត្តថា​នរណា​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រស់នៅ​ជាមួយ​អ្នក​រហូត​។​
 
​គុណវិបត្តិ​
– កង្វះ​សម្តត្ថភាព​ក្នុង​ការសម្របសម្រួល​ចំពោះ​គ្នា​នឹង​គ្នា​
– អត់​មាន​ពេលវេលា​សម្រាប់​ការ​មាន​ផ្ទៃពោះ និង​ការប្រឈមមុខ​របស់​វា​។ ដោយសារតែ​ការ​រលូត​កូន​ច្រើន​ដង​ពេក ស្ត្រី​ភាគច្រើន​នឹង​លែង​មាន​កូន​បាន​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិនមែន​ជា​រឿង​ដូចៗ​គ្នា​សម្រាប់​ស្ត្រី​ទាំងអស់​នោះ​ឡើយ​។​
– ការ​រៀបការ​លឿន​ពេក​ធ្វើអោយមាន​ការផ្លាស់ប្តូរ​ជាច្រើន​ដូចជា​ស្ថេរភាព​លុយកាក និង​គម្រោង​ផែនការ​គ្រួសារ​។​
– ក្នុងករណី​រៀបចំ​អោយ​រៀបការ​លឿន​ពេក ទំនាក់ទំនង​ផ្លូវភេទ​អាចជា​រឿង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្តិច​៕